ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រុង​ប្រយ័ត្ន​! រលក​កម្តៅ​អតិបរមា​៣៧°C សូម​ពិសារ​ទឹក​ឲ្យ​បាន​ច្រើន

1 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ពិសារ​ទឹក​ឱ្យ​បាន​ច្រើន ខណៈ​រលក​កម្ដៅ​អតិបរមា ៣៧°C នៅ​ព្រះរាជាណាចក្រ​កម្ពុជា ។ បើ​តាម​សេចក្ដីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក នៅ​ថ្ងៃ​ទី​០៧…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ពិសារ​ទឹក​ឱ្យ​បាន​ច្រើន ខណៈ​រលក​កម្ដៅ​អតិបរមា ៣៧°C នៅ​ព្រះរាជាណាចក្រ​កម្ពុជា ។ បើ​តាម​សេចក្ដីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក នៅ​ថ្ងៃ​ទី​០៧ មេ​សា ឆ្នាំ​២០២៦ ស្តី​ពី​ស្ថានភាព​ធាតុអាកាស​នៅ​ព្រះរាជា​ណាចក្រ​កម្ពុជា​បាន​លើក​ឡើង​ថា ខណៈ​របប​ខ្យល់មូសុង​ឦសាន ដែល​បក់​លើ​សមុទ្រ​ចិន​ខាង​ត្បូង អាង​ទន្លេមេគង្គ និង​សមុទ្រ​កម្ពុជា​មាន​ឥទ្ធិពល​លើ​ព្រះរាជាណាចក្រ​កម្ពុជា ។

ក្រសួង​ធនធាន​ទឹកបាន​បញ្ជាក់​ថា ស្ថានភាព​បែប​នេះ​នឹង​ធ្វើ​ឱ្យ​ធាតុអាកាស​ចាប់ពី​ថ្ងៃ​ទី​៧ ដល់​ថ្ងៃ​ទី​៩ ខែមេសា ឆ្នាំ​២០២៦ នៅ​តំបន់​វាលទំនាប​មាន​សីតុណ្ហភាព​មធ្យម​អប្បបរមា ២៤°C និង​សីតុណ្ហ​ភាព​មធ្យម​អតិបរមា​៣៧°C​ ។

ខ្យល់​បក់​មក​ពី​ទិសឦសាន និង​ទិស​បូ​ពី​មាន​ល្បឿន​មធ្យម​២​ម៉ែត្រ​វិនាទី​។ ខេត្តបន្ទាយមានជ័យ ពោធិ៍សាត់ បាត់ដំបង សៀមរាប កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម តាកែវ ត្បូងឃ្មុំ​ស្វាយ រៀង ព្រៃវែង កណ្តាល និង​ភ្នំពេញ ពុំ​មាន​ភ្លៀង​ធ្លាក់​ទេ ។ ចំណែក​នៅ​តំបន់​ខ្ពង់រាប​មាន​សីតុណ្ហភាព​មធ្យម​អប្បបរមា​២៥°C និង​សីតុណ្ហភាព​មធ្យម​អតិបរមា​៣៦°C​។ ខ្យល់​បក់ មក​ពី​ទិសឧត្តរ និង​ទិសឦសាន​មាន​ល្បឿន​មធ្យម​៣​ម៉ែត្រ​វិនាទី​។ ខេត្តឧត្តរមានជ័យ ប៉ៃលិន កំពង់ស្ពឺ រតនគិរី ក្រចេះ ស្ទឹង​ត្រែង មណ្ឌលគិរី ព្រះ​វិហារ ជួរ​ភ្នំ​ដងរែក និង​តំបន់​ជួរ ភ្នំក្រវាញ ពុំ​មាន​ភ្លៀង​ធ្លាក់​ទេ ។

ចំណែក​នៅ​តំបន់​មាត់​ស​ម្ប​ទ្រ​មាន សីតុណ្ហភាព​មធ្យម​អប្បបរមា​២៤°C និង​សីតុណ្ហភាព​មធ្យម​អតិបរមា​៣៦°C​។ ខ្យល់​បក់ មក​ពី​ទិសនិរតី និង​ទិសអាគ្នេយ៍​មាន​ល្បឿន​មធ្យម ២​ម៉ែត្រ​វិនាទី​។ ខេត្តកោះកុង ព្រះ​សីហ​នុ កំពត កែប និង​ជួរ​ភ្នំ​បូកគោ ពុំ​មាន​ភ្លៀង​ធ្លាក់​ទេ​។ -​រលក​សមុទ្រ​មាន​កម្ពស់​មធ្យម​អប្បបរមា ០,៥០​ម៉ែត្រ និង​កម្ពស់​មធ្យម​អតិបរមា១,០០​ម៉ែត្រ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ