រាជធានីភ្នំពេញៈឃ្លាំងដេគ័រមួយកន្លែងនៅក្បែរផ្សារបឹងបៃតងត្រូវបានអគ្គិ ភ័យឆាប់ឆេះយ៉ាងសន្ធោសន្ធៅអស់រយៈពេលជាច្រើនម៉ោង បណ្ដាឲ្យរងការខូចខាតទាំងស្រុងនិងឆេះរាលដាលទៅឃ្លាំងស្តុកសម្ភារៈគ្រឿងសំណង់ សង់ពីថ្មប្រក់ស័ង្កសីចំនួន ០១ខ្នងទៀតបណ្តាលអោយរថយន្តចំនួន ០៣គ្រឿង, ម៉ូតូចំនួន ០៥គ្រឿងបានរងការខូចខាតនិងបង្ក អោយមន្ត្រីពន្លត់អគ្គិភ័យ ម្នាក់បានរងរបួស។
ហេតុការណ៍អគ្គីភ័យនេះបានកើតឡើងនៅវេលាម៉ោង ៦និង១៣នាទីល្ងាច ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦នៅ ចំណុច ឃ្លាំងដេគ័រ ដីឡូតិ៍លេខបេ០១ ផ្លូវបេតុង ១ឧសភា ក្នុង ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមសាក្សីបានឲ្យដឹងថា នៅមុនពេលកើតហេតុគឺឃើញភ្លើងបានឆាប់ឆេះយ៉ាងសន្ធោរសន្ធៅចេញពីឃ្លាំងដែលដេគ័រខាងលើហើយឆេះរាលដាយ៉ាងឆាប់រហ័សទៅឃ្លាំងស្តុកគ្រឿង សំណង់ដែលនៅជាប់នោះនិងឆេះរាលដាលយ៉ាងសន្ធោសន្ធៅ។ភ្លាមៗបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋបាននាំគ្នាជញ្ជូនអីវ៉ាន់ចេញនិងទាក់ទងហៅរថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿងទៅអន្តរាគមន៍បាញ់ពន្លត់។
តាមនគរបាលការិយាល័យបង្ការពន្លត់អគ្គីភ័យនិងសង្គ្រោះនៃស្នងការនគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា បន្ទាប់ពីកើតមានអគ្គិភ័យនគរបាល ជំនាញបានចេញរថយន្តទៅអន្តរាគមន៍ភ្លាមៗចំនួន២៦គ្រឿងដែលក្នុងនោះរថយន្តការិ .អគ្គិភ័យ : ចំនួន ២១គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ១៤៧ឡាន ស្មើនឹង ៥៨៨ម៉ែត្រគូប ,រថយន្តអគ្គិភ័យកងរាជអាវុធហត្ថចំនួន ០២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ឡាន ស្មើនឹង ០៦ម៉ែត្រគូប ,រថយន្តអគ្គិភ័យបុរីប៉េងហួតចំនួន០២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៦ឡាន ស្មើនឹង ៣៦ម៉ែត្រគូប និងរថយន្តអគ្គិភ័យស្រាបៀរកម្ពុជាចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៣ឡាន ស្មើនឹង ១៨ម៉ែត្រគូប ហើយភ្លើងបានរលត់នៅម៉ោង ២៣នឹង៥៥នាទីយប់ នាថ្ងៃខែ ឆ្នាំដដែល។
តាមនគរបាលបានឲ្យដឹងទៀតថាអគ្គីភ័យនេះបណ្ដាលឲ្យឃ្លាំងដេគ័រ សង់ពីថ្មប្រក់ស័ង្កសីចំនួន ០១ខ្នងទំហំ ២០ម៉ែត្រគុណ៣០ម៉ែត្រត្រូវភ្លើងឆេះរងការខូចខាតទាំងស្រុងនិងឆេះរាលដាល ទៅ ឃ្លាំងស្តុកសម្ភារៈគ្រឿងសំណង់ សង់ពីថ្មប្រក់ស័ង្កសីចំនួន ០១ខ្នងទៀតបណ្តាលអោយ រថយន្តចំនួន ០៣គ្រឿង, ម៉ូតូចំនួន ០៥គ្រឿងការខូចខាត, និងឆេះរាលរោងដែកប្រក់ស័ង្កសីទំហំ ១០ម៉ែត្រគុណ១០ម៉ែត្រចំនួន ០១រោង(ខូចខាត០៥%) ។នៅក្នុងហេតុការណ៍នោះបណ្ដាឲ្យមន្ត្រីពន្លត់អគ្គីភ័យម្នាក់ ឈ្មោះ អូក គឹមឡេង ភេទប្រុស អាយុ៣៤ឆ្នាំ បានរងរបួសផងដែរ។
ទាក់ទិនការកើតមានអគ្គីភ័យនេះនគរបាលពុំទាន់ឲ្យដឹងពីមូលហេតុឡើយ ដោយកំពុងតែធ្វើការស្រាវជ្រាវ៕








អត្ថបទសរសេរ ដោយ
អត្ថបទសរសេរ ដោយ
ចែករំលែកព័តមាននេះ