ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាកាសធាតុក្តៅ ! អង្គការសុខភាពពិភពលោកណែនាំវិធីថែសុខភាព

3 អាទិត្យ មុន

អាកាសធាតុ​នៅ​ពេល​នេះ​ក្តៅ​ខ្លាំង ហើយ​វា​នឹង​រឹតតែ​ក្តៅ​បន្ថែម​ទៀត នៅ​អំឡុង​ពេល​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិ នៅ​ពេល​ខាង​មុខ​នេះ ដោយ​សីតុណ្ហភាព​ត្រូវ​ព្យាករណ៍​ថា អាច​ឡើង​ដល់​៤០​អង្សា​សេ ។ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ប្រកាស​នៅ​ថ្ងៃ​ទី​០៥…

អាកាសធាតុ​នៅ​ពេល​នេះ​ក្តៅ​ខ្លាំង ហើយ​វា​នឹង​រឹតតែ​ក្តៅ​បន្ថែម​ទៀត នៅ​អំឡុង​ពេល​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិ នៅ​ពេល​ខាង​មុខ​នេះ ដោយ​សីតុណ្ហភាព​ត្រូវ​ព្យាករណ៍​ថា អាច​ឡើង​ដល់​៤០​អង្សា​សេ ។

ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ប្រកាស​នៅ​ថ្ងៃ​ទី​០៥ ខែមេសា ឆ្នាំ​២០២៦​ថា សីតុណ្ហភាព​ក្តៅ​បំផុត​នៅ​ក្នុង​ប្រទេស​ត្រឹម​រង្វង់​៣៧​អង្សារ ប៉ុន្តែ​នៅ​មុន​នេះ​បាន​ព្រមាន​ថា ពី​ថ្ងៃ​ទី​១២ ដល់​១៧ មេ​សាវា​អាច​ឡើង​ដល់​ទៅ​៤០​អង្សា​សេ ។

នៅ​ពេល​អាកាសធាតុ​ក្តៅ ឬ​កំពុង​មាន​រលក​កម្តៅ បែប​នេះ អង្គការ​សុខភាព​ពិភពលោក បាន​ណែនាំ​អោយ​មនុស្ស​ទទួលទាន​ទឹក​ឲ្យ​បាន​ច្រើន ។

ស្ថាប័ន​ផ្នែក​សុខភាព​ក្រោម​ឆ័​ត្រ​របស់​អង្គការសហប្រជាជាតិ​នេះ​បាន​ណែនាំ​ថា ពេល​អាកាសធាតុ ក្តៅ​ទឹក​ធម្មតា​ដែល​ត្រូវ​បាន​ដាំ​អោយ​ពុះ គឺជា​ជម្រើស​ល្អ​បំផុត ហើយ​គួរ​ទទួលទាន​ជា​បន្តបន្ទាប់ ទោះបី​មិន​ទាន់​មាន​អារម្មណ៍​ស្រេក​ក៏​ដោយ ។ ការ​ទទួលទាន​ទឹក​ច្រើន​វា​អាច​ជួយ​រក្សា​សំណើម​ក្នុង​រាង​កាយ និង​បន្ថយ​ហានិភ័យ​ខ្វះ​ទឹក​។

នៅ​ក្នុង​ករណី​អ្នកមាន​ធនធាន អាច​ស្វែងរក​ប្រភេទ​ភេសជ្ជៈ​មាន​អេឡិចត្រូលីត ដោយសារ​តែ​វា​អាច
ជួយ​បំពេញ​ជាតិ​អំបិល និង​សារធាតុ​រ៉ែ ដែល​បាត់បង់​តាម​ញើស ។

ដោយឡែក​ភេសជ្ជ​ធម្មជាតិ ដូច​ជា ពពួក​ទឹក​ផ្លែ​ឈើ​ស្រស់ ដែល​មិន​ត្រូវ​បន្ថែម​ស្ករ ដូច​ជា ទឹកដូង
ផ្លែ​ឈើ​មានទឹក​ច្រើន ដូច​ជា ឪឡឹក ត្រសក់ ក៏​ជួយ​ផ្គត់ផ្គង់​ទឹកបាន​ដែរ ។

ដោយឡែក ភេសជ្ជ​ដែល​គួរតែ​ជៀសវាង គឺ​ពពួក​ភេសជ្ជៈ​មាន​ស្ករ​ច្រើន ភេសជ្ជៈ​មាន​កាហ្វេ​អ៊ី​ន ច្រើន​ពេក និង​ពពួក​គ្រឿង​ស្រវឹង ព្រោះ​អាច​បង្ក​ឲ្យ​រាង​កាយ​ខ្វះ​ទឹក​កាន់តែ​ខ្លាំង​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ