រាជធានីភ្នំពេញ ៖ មហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ កាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦ បានចេញដីកាកោះ ឲ្យជនជាប់ចោទ និងមេធាវីការពារក្តី ចូលរួមសវនាការ នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ បន្ទាប់សំណុំរឿងព្រហ្មទណ្ឌលេខ៥៥/០៥.០៥.២០២៣ ត្រូវបានតុលាការផ្អាកពន្យាពេលជំនុំជម្រះ អស់រយៈពេលជាច្រើនខែកន្លងមក ។
ដីកាកោះចេញដោយលោក មាស សុភក្តិ ជាអគ្គព្រះរាជអាជ្ញារង នៃមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ បង្គាប់មកឈ្មោះ គឹម សុខា ភេទប្រុស កើតឆ្នាំ១៩៥៣ សញ្ញាតិខ្មែរ មានអាសយដ្ឋានបច្ចុប្បន្នស្នាក់នៅផ្ទះលេខ៩៧ ផ្លូវលេខ៣១៣ ភូមិ៧ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ឲ្យចូលមកកាន់ សាលាឧទ្ធរណ៍ភ្នំពេញ នៅបន្ទប់សវនាការទី១ ជាកំណត់ ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង៨ និង៣០នាទីព្រឹក ។ ដើម្បីជំនុំជម្រះលើបណ្តឹងឧទ្ធរណ៍ពីបទ.សន្និដ្ឋិភាពជាមួយបរទេស ប្រព្រឹត្តិនៅប្រទេសកម្ពុជា និងទីកន្លែងផ្សេងទៀត កាលពីអំឡុងឆ្នាំ១៩៩៣ ដល់ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ ជាបទល្មើសព្រហ្មទណ្ឌ ដែលមានចែងឲ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌ ។ ដោយមានសមាសភាពដូចខាងក្រោម ៖
(ក្រុមប្រឹក្សាជំនុំជម្រះទី១១)
.លោក អ៊ឹម វណ្ណៈ ប្រធានក្រុមប្រឹក្សា
.លោក ឃុន សូណា ចៅក្រមប្រឹក្សា
.លោក ឌុច សុខសារិន ចៅក្រមប្រឹក្សា
(តំណាងមហាអយ្យការ)
.ឯកឧត្តម មាស សុភក្តិ អគ្គព្រះរាជអាជ្ញារង
.ឯកឧត្តម អ៊ឹម សុផាត អគ្គព្រះរាជអាជ្ញារង
(ក្រឡាបញ្ជីសវនាការ)
.លោកស្រី ណាត ស្រីនុច
.លោក យឹម ទិវា
.កញ្ញា វ៉ា ដានីត ។
សូមជម្រាបថា ៖ សាលាឧទ្ធរណ៍ភ្នំពេញ នឹងបន្តបើកសវនាការលើសំណុំរឿងលោក កឹម សុខា អតីតប្រធានអតីតគណបក្សសង្គ្រោះជាតិ ដើម្បីធ្វើសេចក្តីដ្ឋានដោយផ្ទាល់មាត់ ។ នេះបើតាមលិខិតជូនដំណឹងរបស់ក្រុមប្រឹក្សាជំនុំជម្រះនៃសភាព្រហ្មទណ្ឌសាលាឧទ្ធរណ៍ភ្នំពេញ ។
កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ លោក កឹម សុខា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ បើកសវនាការពិភាក្សាដេញដោលចំនួន៦៦ លើក ចាប់ពីថ្ងៃទី១៥ ខែមករា ឆ្នាំ ២០២០ រហូតដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ និងបានសម្រេចផ្តន្ទាទោសលើជនជាប់ចោទគឺលោក កឹម សុខា ដាក់ពន្ធនាគារកំណត់រយៈពេល ២៧ (ម្ភៃប្រាំពីរ) ឆ្នាំ ពីបទ.សន្និដ្ឋិភាពជាមួយបរទេស ឬបទឃុប ឃិតត្រូវរ៉ូវគ្នាជាមួយបរទេស ប្រព្រឹត្តនៅប្រទេសកម្ពុជា និងទីកន្លែ ងផ្សេងទៀត កាលពីអំឡុងឆ្នាំ២០១០ ដល់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២ ០១៧ ជាបទល្មើសព្រហ្មទណ្ឌ និងត្រូវផ្តន្ទាទោស តាមបញ្ញត្តិមា ត្រា៤៣៩ និងមាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌ និងដកជាស្ថាពរនូវសិទ្ធិបោះឆ្នោត សិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត និងសិទ្ធិធ្វើស កម្មភាពនយោបាយផ្សេងទៀត តាមបញ្ញត្តិមាត្រា៤៥០ នៃក្រមព្រហ្មទណ្ឌ ព្រមទាំងដាក់ជនជាប់ចោទឱ្យស្ថិតនៅក្រោមវិធានការត្រួតពិនិត្យតាមផ្លូវតុលាការ ។
ក្រោយពីសាលាដំបូងរាជធានីភ្នំពេញ បានចេញសាលក្រមផ្តន្ទាទោសដាក់ពន្ធនាគារ២៧ ឆ្នាំ លោក កឹម សុខា កើតទុក្ខមិនសុខ ចិត្ត ក៏បានពឹងពាក់មេធាវីការពារក្តីប្តឹងឧទ្ធរណ៍តាមកំណត់ច្បាប់ ។ ហើយបើគិតចាប់តាំងពីឆ្នាំ២០២៤ មក សាលាឧទ្ធរណ៍ភ្នំពេញបានបើកសវនាការលើបណ្តឹងប្រឆាំងនឹងសាលក្រមសាលាដំបូងរាជធានីភ្នំពេញនោះចំនួនជាង១០ លើក ។ តែស្ថិតនៅដំណាក់ កាលនៃការចេញសេចក្តីសន្និដ្ឋានរឿង សាលាឧទ្ធរណ៍ភ្នំពេញបានលើកពេលជាច្រើនលើក និងផ្អាករាប់ខែមកហើយ ៕



ចែករំលែកព័តមាននេះ