ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវខេត្តលេខ១៤៦B ៖ ខ្សែផ្លូវវាងក្រុងដ៏មានសក្ដានុពល និងជាសរសៃឈា.មសេដ្ឋកិច្ចថ្មីក្នុងខេត្តព្រះសីហនុ

1 នាទី មុន

ខេត្ត​ព្រះ​សីហ​នុ ៖ ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​បង្ហាញ​ពី​សារៈសំខាន់​នៃ​ផ្លូវ​ខេត្ត​លេខ ១៤៦B (​ឬ​វិ​ថី​សុវត្ថិភាព សម្តេចព្រះសង្ឃរាជ ទេព វង្ស​)…

ខេត្ត​ព្រះ​សីហ​នុ ៖ ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​បង្ហាញ​ពី​សារៈសំខាន់​នៃ​ផ្លូវ​ខេត្ត​លេខ ១៤៦B (​ឬ​វិ​ថី​សុវត្ថិភាព សម្តេចព្រះសង្ឃរាជ ទេព វង្ស​) ដែល​ជា​ខ្សែ​ផ្លូវ​វាង​ក្រុង​ដ៏​មាន​សក្ដានុពល​បំផុត ។

ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ប្រកាស​នា​ល្ងាច​ថ្ងៃ​ទី​៣១ ខែមីនា​នេះ​ថា ៖ ផ្លូវ​ខេត្ត​លេខ​១៤៦B គឺជា​ខ្សែ​ផ្លូវ​វាង​ក្រុង​ដ៏​មាន​សក្តានុពល ដោយ​ត​ភ្ជាប់​ពី​ទីប្រជុំជន​ទៅ​ជាយក្រុង​ទៅ​កាន់​តំបន់​ទេសចរណ៍ និង​ឆ្នេរ​ធម្មជាតិ ព្រមទាំង​ត​ភ្ជាប់​ជាមួយ​ផ្លូវជាតិ​លេខ​៤ ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ និង​ផ្លូវ​ទាំង​៣៧​ខ្សែ នៅ​ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ ។

default

ផ្លូវ​នេះ​ដើរតួ​នាទី​យ៉ាង​សំខាន់​ដល់​ការ​ដឹក​ជញ្ជូន ការ​ធ្វើ​ដំណើរ និង​បម្រើ​វិស័យ​ទេសចរណ៍​ផង​ដែរ ។
សូម​ជម្រាប​ជូន​ថា ផ្លូវ​ខេត្ត​លេខ​១៤៦B ឬ​វិ​ថី​សុវត្ថិភាព​សម្តេចព្រះសង្ឃរាជ ទេព វង្ស មាន​ប្រវែង​ប្រមាណ​២០,៦៧​គីឡូម៉ែត្រ គិត​ចាប់ពី​ចំណុច​បំបែក​ផ្លូវជាតិ​លេខ​៤ ត្រង់​គីឡូម៉ែត្រ​លេខ ១៧៨+១៦៥ ស្ថិត​នៅ​ភូមិ​វាល​ធំ ឃុំ​វាល​រេញ ស្រុក​ព្រៃ​នប់ រហូត​ដល់​ភូមិ​១ ឃុំ​អូរ​ត្រេះ ស្រុក​ស្ទឹង​ហាវ ដែល​ត្រូវ​បាន​ស្ថាបនា​ដោយ​ក្រាល​បេតុង​កៅស៊ូ AC កម្រាស់ ៩​សង់ទីម៉ែត្រ និង​មាន​ទទឹង​តួ​ផ្លូវ ១១​ម៉ែត្រ​៕

default
default

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ