ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លីប៊ី ៖ ​ពួកឧទ្ទាម​ឡោមព័ទ្ធ​​​ទីតាំង​​​ចុង​ក្រោយ​​​របស់​​​​​លោកកាដាហ្វី​​ នៅ​ភាគ​ខាង​លិច​​​ប្រទេស​

12 ឆ្នាំ មុន

​ពួកឧទ្ទាម​​លីប៊ី​កាលពីថ្ងៃទី​​​៣០ កក្កដា ​​កន្លង​មក បាន​​ឡោមព័ទ្ធ​​​​ទីតាំង​ចុងក្រោយ​​របស់​​លោក​កាដាហ្វី ​នៅ​តំបន់​ភ្នំភាគខាង​លិច​ប្រទេស ហើយ​​​​សង្ឃឹម​ថា ​​ពួកគេ​នឹង​​ដណ្តើម​កាន់​កា.ប់​​​​ទីតាំង​​នោះ​ក្នុង​ពេលឆាប់​ៗ​នេះ។ នេះ​បើ​តាម​​ការ​​ឱ្យ​​ដឹង​​​​ដោយ​​​​មេបញ្ជា​ការ​​ឧទ្ទាម​​លីប៊ី​មួយរូប ។ ​រថ​ក្រោះ​​​របស់​ពួកឧទ្ទាម​​​លីប៊ី បានបា.ញ់​​​​​គ្រាប់​ផ្លោង​​​សំដៅ​​តំបន់ Tiji

​ពួកឧទ្ទាម​​លីប៊ី​កាលពីថ្ងៃទី​​​៣០ កក្កដា ​​កន្លង​មក បាន​​ឡោមព័ទ្ធ​​​​ទីតាំង​ចុងក្រោយ​​របស់​​លោក​កាដាហ្វី ​នៅ​តំបន់​ភ្នំភាគខាង​លិច​ប្រទេស ហើយ​​​​សង្ឃឹម​ថា ​​ពួកគេ​នឹង​​ដណ្តើម​កាន់​កាប់​​​​ទីតាំង​​នោះ​ក្នុង​ពេលឆាប់​ៗ​នេះ។ នេះ​បើ​តាម​​ការ​​ឱ្យ​​ដឹង​​​​ដោយ​​​​មេបញ្ជា​ការ​​ឧទ្ទាម​​លីប៊ី​មួយរូប ។ ​រថ​ក្រោះ​​​របស់​ពួកឧទ្ទាម​​​លីប៊ី បានបាញ់​​​​​គ្រាប់​ផ្លោង​​​សំដៅ​​តំបន់ Tiji ដែលនៅទី​នោះ​មាន​កង​ទ័ព​រដ្ឋាភិបាល​ប្រហែល​​​៥០០នាក់ ​​​។​

មេបញ្ជាការ​​ឧទ្ទាមលីប៊ី​​រូបនេះ​លោក Nasir al Handi ជាអតីត​​​សមាជិក​កងកម្លាំង​​​របស់​លោកកាដាហ្វី ​បានប្រាប់​ទីភ្នាក់ងារ​​ព័ត៌មាន​​រ៉យ​ទ័រ​​ថា ឥឡូវនេះ​​​កង​កម្លាំង​​​ឧទ្ទាម​​លីប៊ី​​​បាន​ឡោម​ព័ទ្ធ​​​​តំបន់ Tiji ហើយ​សង្ឃឹម​ថា ​នឹង​ដំណ្តើម​កាន់​កាប់​​​ទីនោះ​នៅត្រឹមថ្ងៃទី​​៣១ កក្កដា​។​

ទោះបីជា​មានការ​បាញ់​ដោយអាវុធ​​ផ្សេងៗ​​​ពីសំណាក់​​កង​កម្លាំង​​​ស្ម័គ្រស្លាប់​របស់​លោក​​កាដា​ហ្វី ​​ក៏ដោយ ក៏​ពួកឧទ្ទាមលីប៊ី​​នៅតែ​​​តស៊ូ​​​​ដណ្តើម​កាន់​កាប់​​​តំបន់ និង​ក្រុង​នានា​ដែលស្ថិត​ក្រោម​ការ​​កាន់កាប់របស់​កងកម្លាំង​​​​លោកកាដាហ្វី ។

ការ​ដណ្តើម​កាន់​កាប់​បាន​តំបន់ Tiji នឹង​ផ្តល់​​​ឱ្យពួក​​​​ឧទ្ទាម​​​នូវការជំរុញ​​ជា​យុទ្ធសាស្ត្រ​​មួយ​ដើម្បី​​ឱ្យពួកគេ​​រុល​ចូល​​ទៅដណ្តើម​​​កាន់​កាប់រដ្ឋ​ធានីទ្រីប៉ូលី​។​ មេដឹកនាំ​​​​ផ្តាច់ការលីប៊ី​​​ លោកកាដាហ្វី និយាយ​ថា ​​​ពួកឧទ្ទាម​​​ដែលកំពុង​តស៊ូដើម្បី​​បញ្ចប់​ការ​​កាន់​អំណាច​​រយៈ​ពេល​​៤ទសវត្ស​របស់​​លោកត្រូវ​​​ជម្រុញ​​​ដោយ​បណ្តាញ​​​​ភេរវ​កម្ម​​អាល់​កៃ​ដា ៕​