ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកបើកបរ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ ​បណ្តាល​ឲ្យ​ក្មេង​ប្រុស​ម្នាក់​រង​របួសធ្ងន់ លើកដៃ​សុំ​ទោស​មហាជន ខណៈសំណុំរឿង​នៅ​តែ​បញ្ជូន​ទៅ​អយ្យការ​

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ អ្នក​បង្ក​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ បណ្តាល​ឲ្យ​ក្មេង​ប្រុស​ម្នាក់​រង​របួស​ជា​ទម្ងន់ និង​អ្នក​រួម​ដំណើរ បាន​លើកដៃ​ប្រណម្យ​សំពះ និង​ក្រាបថ្វាយបង្គំ​​ក្បាលដល់​ឥដ្ឋ សូម​ការ​អភ័យទោស​ពី​ប្រជាជន​ខ្មែរ​ទាំងអស់ ដែល​នេះ​គឺជា​ផ្នែក​សីលធម៌ នៃ​ការ​ទទួល​ដឹង​អំពី​កំហុស…

រាជធានី​ភ្នំពេញ ៖ អ្នក​បង្ក​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ បណ្តាល​ឲ្យ​ក្មេង​ប្រុស​ម្នាក់​រង​របួស​ជា​ទម្ងន់ និង​អ្នក​រួម​ដំណើរ បាន​លើកដៃ​ប្រណម្យ​សំពះ និង​ក្រាបថ្វាយបង្គំ​​ក្បាលដល់​ឥដ្ឋ សូម​ការ​អភ័យទោស​ពី​ប្រជាជន​ខ្មែរ​ទាំងអស់ ដែល​នេះ​គឺជា​ផ្នែក​សីលធម៌ នៃ​ការ​ទទួល​ដឹង​អំពី​កំហុស របស់​ពួក​គេ​បាន​ប្រព្រឹត្ត ។

ពាក្យ​ពេ​ជ និង​ខ្លឹមសារ​សុំ​ទោស​មាន ៖ “​ខ្ញុំបាទ​ឈ្មោះ សា​មេន សុធា​រិ​ទ្ធ ព្រឹត្តិការ​ដែល​កើតឡើង​នៅ​ប៉ុន្មាន​ថ្ងៃមុន​នេះ ពិតជា​មានការ​សោកស្តាយ​យ៉ាង​ខ្លាំង ដែល​ខ្ញុំ​បាន​ហូប​គ្រឿង​ស្រវឹង​មិន​ចេះ​គិត បណ្តាល​ឲ្យ​គ្រប់គ្រង​ខ្លួនឯង​មិន​បាន បង្ក​ប៉ះ​ពាល់​ពាក្យ​សម្ដីដល់​បងប្អូន​ប្រជាពលរដ្ឋ​យ៉ាង​ខ្លាំង ខ្ញុំ​ពិ​ជា​មានការ​សោកស្តាយ​យ៉ាង​ខ្លាំង ខ្ញុំ​បាន​ប្រើ​ពាក្យ​សម្ដីមិន​សមរម្យ ទៅ​លើ​បងប្អូន​ប្រជាពលរដ្ឋ ​និង​មហាជន​ទាំងអស់ ។ ជា​ចុង​ក្រោយ ​ខ្ញុំ​ចង់​សុំ​បងប្អូន​ទាំងអស់​ លើកលែងទោស​ឲ្យ​ខ្ញុំ ខ្ញុំ​សន្យា​ថា ​នឹង​កែប្រែ​ខ្លួន​មិន​ឲ្យ​មាន​កំហុសឆ្គង​ជា​លើក​ទី​២​ឡើយ ។ ហើយ​ក៏​ដូច​ជា​នាង​ខ្ញុំ​ឈ្មោះ សុខ ច័ន្ទ​បូរ​មី ដែល​បាន​បើកបរ​ធ្វេសប្រហែស​បង្ក​គ្រោះថ្នាក់​ដល់​ប្អូនប្រុស នាង​ខ្ញុំ​សូម​អភ័យទោស​ដល់​គ្រួសារ​ជន​រង​គ្រោះ ព្រមទាំង​បងប្អូន​ទាំងអស់​គ្នា កុំ​យក​គំរូ​តាម​នាង​ខ្ញុំ ដែល​បើកបរ​ធ្វេសប្រហែស ដោយ​នាង​ខ្ញុំ​ ពិតជា​គ្មាន​ចេតនា​ក្នុង​ការ​ធ្វើ​ទេ ។ ពួក​ខ្ញុំ​មាន​តែ​ម្រាមដៃ​ដប់ ​លុតជង្គុង​ក្រោ​ប​បង្គំ​សុំ​ពុក​ម៉ែ​ទាំងអស់ សុំ​លើកលែងទោស​ឲ្យ​ពួក​ខ្ញុំ​ផង ។ ពួក​ខ្ញុំ​ទាំង​ពីរ ​ពិតជា​សុំ​ទោស​មែនទែន​” ។

ប៉ុន្តែ​បើ​យោង​តាម​ការ​បញ្ជាក់​ពី​លោក​ឧត្តមសេនីយ៍ទោ ហេង រតនា ស្នងការ​រង នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ​ទទួល បន្ទុក ​ផែន​ការងារ​នគរបាល​ចរាចរណ៍ ​លើ​បណ្តាញ​សង្គម​របស់​លោក​ថា ៖ ទោះបីជា​អ្នក​ទាំង​ពីរ លើ​កដៃ​សំ​ទោស​មហាជន​ទ​ទួ​ស ស្គាល់​កំហុស​យ៉ាងណា​ក្តី ក៏សមត្ថ​កិច្ច​នៅ​តែ​បន្ត​កសាង​សំណុំរឿង​បញ្ជូន​ពួក​គេ​ទាំង​ពីរ​នាក់ ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ តាម​នីតិវិធី ។

ជាក់ស្តែង​សំណុំរឿង​ខាង​នេះ​ ​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ផ្លូវ​គោ​គ​រាជធានី​ភ្នំពេញ បញ្ជូន​ទៅ​ដល់​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ​២០២៦ ហើយ​ត្រូវ​បាន​តំណាង​អយ្យការ បើក​ការ​ស៉ើ​ប​សួរ​តាម​នីតិវិធី ។

សូម​បញ្ជាក់​ថា កាលពី​យប់​ថ្ងៃ​ទី​១៨ ខែមីនា ឆ្នាំ​២០១៦ ស្ដ្រី​ម្នាក់ រួម​ជាមួយ​បុរស ​ដែល​គេ​ស្គាល់​ថា​ ជា​កូន​អភិបាលស្រុក​កងមាស ខេត្តកំពង់ចាម បាន​បើករថយន្ដ​បុក​អ្នក​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​បណ្ដាល​ឲ្យ​រង​របួសធ្ងន់ ។ ក្រោយមក​បុរស​ ដែល​គេ​ស្គាល់​ថា ​ជា​កូន​អភិបាលស្រុក​កងមាស កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ស្រវឹង​ជោគជាំ​នោះ បាន​បោះសម្ដី​ថា “​បើ​ងាប់​សង​២​ម៉ឺ​ន​ដុល្លារ​អា​មេ​រិ​ក​”​ពេល​ឮ​សម្ដី​ភាគី​ខាង​ជន​បង្ក​ពោល​ដូច្នោះ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​នៅ​ក្បែរ​កន្លែង​កើតហេតុ តាម​បណ្ដោយ​ផ្លូវ លេខ​១៧១១ ក្នុង សង្កាត់ គីឡូម៉ែត្រ លេខ​៦ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ មានការ​ខឹងសម្បា​គ្រប់​គ្នា ។​

រថយន្ដ​បង្ក​ម៉ាក FORTHING ពាក់​ផ្លា​ក​លេខ កម្ពុជា P.YEAN.7 បាន​បើ​ក​បុក​ម៉ូតូ​មួយ​គ្រឿង​ម៉ាក HONDA TODAY ពាក់​ផ្លា​ក លេខ​ភ្នំពេញ 1J-4604 បណ្ដាល​ឲ្យ​ក្មេង​ប្រុស​ម្នាក់​រង​របួសធ្ងន់ ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ ។ ភ្លាម​ៗ នោះ​ប្រជាពលរដ្ឋ​បាន​ចោមរោម​ហាមឃាត់ មិន​ឲ្យ​សមត្ថកិច្ច​នាំ​ខ្លួន​អ្នកបើកបរ​រថយន្ត​ទៅ​នគរបាល​ប៉ុស្តិ៍​ទេ ដោយ​ទុក​ឲ្យ​រង់ចាំ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​មក​ដល់​សិន តែ​បន្ទាប់​មក​សមត្ថ​កិច្ច​ ក៏​បាន​នាំ​ជន​បង្ក​យក​ទៅ អនុត្ត​តាម​នីតិវិធី ។

បន្ទាប់​មក​នៅ​ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ​២០២៦ ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​បង្ហាញ​កាមេរ៉ា​សុវត្ថិភាព ​ដែល​បញ្ជាក់​ថា កូន​អភិបាលស្រុក​កងមាស ខេត្ត​កំពង់ចាម មិនមែន​ជា​អ្នក​បើករថយន្ដ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​នោះ​ទេ ពោល​អ្នកបើកបរ​គឺជា​ស្ដ្រី​ម្នាក់​។ បើ​មើល​តាម​ស្ថានភាព​ជាក់ស្ដែង គឺ​បុរស​ខាងលើ​មិន​អាច​បើករថយន្ដ​បាន​ឡើយ ដោយសារ​តែ​ស្ថានភាព​ស្រវឹង​ជោគ​ជាំ ។

លោក​ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ក៏​បាន​បញ្ជាក់​ដែរ​ថា ពេល​ចេញពី​កន្លែង​ផឹកស៊ី ​មួយ​នៅ​ខណ្ឌ​សែន​សុខ គឺ​កូន​អភិបាលស្រុក ត្រូវ​គេ​គ្រា​ដាក់​ឡាន ​ហើយ​ស្ត្រី​ទៅ​ជាមួយ​គ្នា ជា​អ្នក​ចូល​បើកឡាន រួច​បាន​បង្ក​គ្រោះថ្នាក់​បុក​ក្មេង​ប្រុស​បណ្តាល​ឲ្យ​របួសធ្ងន់ នៅ​ខណ្ឌឫស្សីកែវ កាលពី​យប់​ថ្ងៃ​ទី​១៨ ខែមីនា ឆ្នាំ​២០២៦ នោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ