ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្មក់បង្ក្រាបបាន១សម្បុកដល់បន្ទប់ជួល ក្រុម​ចោរប្ល.ន់ម៉ូតូនារីម្នាក់ និងដកហូត​គ្រឿង​ញៀ.នជាង ២គីឡូ

2 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​បើក​ប្រតិបត្តិការ​ធ្វើការ​ស្រាវជ្រាវ​ករណី​វាយ​ប្លន់​យក​ម៉ូតូ​ពី​នារី​ម្នាក់​កាលពី​ពេល​កន្លង​មក ។ ក្រោយ​ពី​ការ​ស្រាវជ្រាវ នគរបាល​កំណត់​បាន​មុខសញ្ញា​ក្រុម​ចោរប្លន់ និង​ជួញដូរ​គ្រឿងញៀន ព្រមទាំង​អ្នក​ទទួលផល​ចោរកម្ម​១​សម្បុក បន្ទាប់​មក​ក៏​បាន​ចុះ​ទៅ​ធ្វើការ​ឆ្មក់​បង្ក្រាប​និង​ឃាត់ខ្លួន​បាន​ចំនួន​៤​នាក់…

រាជធានី​ភ្នំពេញ​៖ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​បើក​ប្រតិបត្តិការ​ធ្វើការ​ស្រាវជ្រាវ​ករណី​វាយ​ប្លន់​យក​ម៉ូតូ​ពី​នារី​ម្នាក់​កាលពី​ពេល​កន្លង​មក ។

ក្រោយ​ពី​ការ​ស្រាវជ្រាវ នគរបាល​កំណត់​បាន​មុខសញ្ញា​ក្រុម​ចោរប្លន់ និង​ជួញដូរ​គ្រឿងញៀន ព្រមទាំង​អ្នក​ទទួលផល​ចោរកម្ម​១​សម្បុក បន្ទាប់​មក​ក៏​បាន​ចុះ​ទៅ​ធ្វើការ​ឆ្មក់​បង្ក្រាប​និង​ឃាត់ខ្លួន​បាន​ចំនួន​៤​នាក់ ព្រមទាំង​ដកហូត​បាន​គ្រឿងញៀន​ចំនួន​ប្រមាណ​២​គីឡូក្រាម​និង​វត្ថុ​តាង​ច្រើន​ទៀត​ផង​ដែរ ។

ហេតុការណ៍​វាយ​ប្លន់​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០១​និង​៥៧​នាទី​យប់​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​២០២៦ នៅ​ច​ណុ​ច​ដី​វាល ផ្លូវ​បេតុង ស្ថិត​ក្នុងភូមិ​ត្រពាំង​ជ្រៃ សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​នោះ​រួម​មាន ១,​ឈ្មោះ ភោគ សំណាង អាយុ​២២​ឆ្នាំ ជនជាតិ​ខ្មែរ ស្នាក់​នៅ​បន្ទប់​ជួល​គ្មាន​លេខ ផ្លូវលំ ភូមិ​កា​កាប​២ សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ២,​ឈ្មោះ ណា ទិ​ត្យ អាយុ​២៥​ឆ្នាំ ជនជាតិ​ខ្មែរ ស្នាក់​នៅ​បន្ទប់​ជួល​លេខ​១១ ផ្លូវលំ ភូមិ​ត្រពាំង​ជ្រៃ សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ៣,​ឈ្មោះ ហៀ​ប គ​ន្ធា អាយុ​៤៣​ឆ្នាំ ជនជាតិ​ខ្មែរ អ្នក​ទទួលផល​ចោរកម្ម ស្នាក់​នៅផ្ទះ​លេខក​៩ ផ្លូវ​បេតុង ភូមិ​អណ្តូង​៦ សង្កាត់​គោ​រកា ខណ្ឌ​ព្រែក​ព្នៅ ។
៤,​ឈ្មោះ ឆាយ រតនា អាយុ​៣៣​ឆ្នាំ ជនជាតិ​ខ្មែរ ស្នាក់​នៅផ្ទះ​លេខ​៣៧ ផ្លូវលំ ភូមិ​អណ្តូង​ចាស់ សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ ។

នគរបាល​បាន​ប្រាប់​ថា ក្រុម​ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​វាយ​ប្លន់​យក​ម៉ូតូ​១​គ្រឿង​ម៉ាក Honda Scoopy ផលិត​ឆ្នាំ​២០២៥​គ្មាន​ស្លាក​លេខ ពី​ស្ត្រី​ម្នាក់​ឈ្មោះ ភិន ចាន់​សេរី អាយុ​៣៤​ឆ្នាំ ជនជាតិ​ខ្មែរ ។

ក្រោយ​ពេល​កើតហេតុ​លោក​ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​បញ្ជា​ឱ្យ​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការ​រាជធានី​ភ្នំពេញ ។ សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ធ្វើការ​ស្រាវជ្រាវ​រហូត​ដល់​វេលា​ម៉ោង​១​និង​៨​នាទី រសៀល​ថ្ងៃ​ទី​២០ ខែមីនា ឆ្នាំ ២០២៦ ក៏​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៤​នាក់​ខាងលើ នៅ​ចំណុច​បន្ទប់​ជួល​លេខ​១០ ផ្លូវ​បេតុង ស្ថិត​ក្នុងភូមិ​កា​កាប សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

នគរបាល​បាន​ប្រាប់​ទៀត​ថា នៅ​ពេល​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៤​នាក់​ខាងលើ​នោះ កម្លាំង​នគរបាល​រឹបអូស​បាន​ម្សៅ​ក្រាម​ព​ណ៍​ស​សង្ស័យ​គ្រឿងញៀន​ប្រមាណ​២​គីឡូក្រាម រួម​ទាំង​ម៉ូតូ​និង​ម៉ូតូ​គ្រឿង ស្លាក​លេខ​ម៉ូតូ​ច្រើន​បន្ទះ កាំបិត ដាវ ញញួរ និង​ទូរស័ព្ទ​ច្រើន​គ្រឿង​ផង​ដែរ ។ បន្ទាប់​មក​បាន​នាំ​យក​ទៅ​សាកសួរ​និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់​កាត់​ការ​តាម​នីតិវិធី​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ