ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រោះតែផលប្រយោជន៍ ចង់ស្ទះអី ស្ទះទៅ? អ្នក​វិនិ​យោគថ្មី​ផ្សារ​កំពង់ស្ពឺ​ យក​ផ្លូវ​សាធារណៈ​ធ្វើ​ជា​កន្លែង​​ផ្ញើ​ម៉ូតូ​

1 អាទិត្យ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​ ៖ ព្រោះតែ​ប្រយោជន៍​ផ្ទាល់ខ្លួន​អ្នក​វិនិយោគ​ផ្សារ​កំពង់ស្ពឺ​ថ្មី​ទើប​ដេញថ្លៃ​បាន​ថ្មី​ៗ ហើយ​មក​វិនិយោគ​នៅ​ពេល​ថ្មី​ៗ​នេះ បាន​បញ្ជា​ឲ្យ​បុគ្គលិក​និង​កូនចៅ​របស់​ខ្លួន​យក​ផ្លូវ​សាធារណៈ​ជុំវិញ​ផ្សារ​កំពង់ស្ពឺ​ធ្វើ​ជា​កន្លែង​ផ្ញើ​ម៉ូតូ​បង្ក​ឲ្យ​មានការ​កកស្ទះ​ដល់​ប្រជាពលរដ្ឋ​អ្នក​ធ្វើ​ដំណើរ​ជុំវិញ​ផ្សារ​​នេះ​ ។ ការ​យក​ផ្លូវ​សាធារណៈ​ដាក់​ផ្ញើ​ម៉ូតូ​កង់​ជុំវិញ​ផ្សារ​កំពង់ស្ពឺ​ពី​សំណាក់​អ្នក​វិនិយោគ​ផ្សារ​ដែល​ទើប​និង​ដេញថ្លៃ​បាន​នេះ​ត្រូវ​បាន​ប្រជាពលរដ្ឋ​រិះគន់​ថា​ព្រោះតែ​ប្រយោជន៍​របស់​ខ្លួន​បែ​ជា​យក​ផ្លូវ​សាធារណៈ​របស់​រដ្ឋ​ដាក់​ជា​កន្លែង​ផ្ញើ​ម៉ូតូ​សម្រាប់​យក​លុយ​ដាក់​ហោ​ប៉ាវ​ខ្លួនឯង​ទៅ​វិញ​។ ដែល​ទ​ង្វើ​របស់​អ្នក​វិនិយោគ​ផ្សារ​កំពង់ស្ពឺ​ថ្មី​ដែល​ទើប​ដេញថ្លៃ​បាន​នេះ​ហាក់បីដូចជា​មិន​គោរព​ទៅ​តាម​គោលការណ៍​នៃ​ការ​ដេញថ្លៃ​របស់​ជំនាញ​ពាក់ព័ន្ធ​។ ដោយសារ​តែ​កន្លង​ទៅ​អ្នក​វិនិយោគ​ផ្សារ​កំពង់ស្ពឺ​ចាស់​ដែល​គេ​ស្គាល់​ថា​ក្រុមហ៊ុន​របស់​លោក​ហោ​យាន ជា​ក្រុមហ៊ុន​វិនិយោគ​តាម​បណ្ដា​ផ្សារ​នានា​មិន​ដែល​មានការ​កកស្ទះ​ក្នុង​ការ​ធ្វើ​ដំណើរ​ជុំវិញ​ផ្សារ​កំពង់ស្ពឺ​នេះ​ទេ​។…

ខេត្តកំពង់ស្ពឺ​ ៖ ព្រោះតែ​ប្រយោជន៍​ផ្ទាល់ខ្លួន​អ្នក​វិនិយោគ​ផ្សារ​កំពង់ស្ពឺ​ថ្មី​ទើប​ដេញថ្លៃ​បាន​ថ្មី​ៗ ហើយ​មក​វិនិយោគ​នៅ​ពេល​ថ្មី​ៗ​នេះ បាន​បញ្ជា​ឲ្យ​បុគ្គលិក​និង​កូនចៅ​របស់​ខ្លួន​យក​ផ្លូវ​សាធារណៈ​ជុំវិញ​ផ្សារ​កំពង់ស្ពឺ​ធ្វើ​ជា​កន្លែង​ផ្ញើ​ម៉ូតូ​បង្ក​ឲ្យ​មានការ​កកស្ទះ​ដល់​ប្រជាពលរដ្ឋ​អ្នក​ធ្វើ​ដំណើរ​ជុំវិញ​ផ្សារ​​នេះ​ ។

ការ​យក​ផ្លូវ​សាធារណៈ​ដាក់​ផ្ញើ​ម៉ូតូ​កង់​ជុំវិញ​ផ្សារ​កំពង់ស្ពឺ​ពី​សំណាក់​អ្នក​វិនិយោគ​ផ្សារ​ដែល​ទើប​និង​ដេញថ្លៃ​បាន​នេះ​ត្រូវ​បាន​ប្រជាពលរដ្ឋ​រិះគន់​ថា​ព្រោះតែ​ប្រយោជន៍​របស់​ខ្លួន​បែ​ជា​យក​ផ្លូវ​សាធារណៈ​របស់​រដ្ឋ​ដាក់​ជា​កន្លែង​ផ្ញើ​ម៉ូតូ​សម្រាប់​យក​លុយ​ដាក់​ហោ​ប៉ាវ​ខ្លួនឯង​ទៅ​វិញ​។ ដែល​ទ​ង្វើ​របស់​អ្នក​វិនិយោគ​ផ្សារ​កំពង់ស្ពឺ​ថ្មី​ដែល​ទើប​ដេញថ្លៃ​បាន​នេះ​ហាក់បីដូចជា​មិន​គោរព​ទៅ​តាម​គោលការណ៍​នៃ​ការ​ដេញថ្លៃ​របស់​ជំនាញ​ពាក់ព័ន្ធ​។

ដោយសារ​តែ​កន្លង​ទៅ​អ្នក​វិនិយោគ​ផ្សារ​កំពង់ស្ពឺ​ចាស់​ដែល​គេ​ស្គាល់​ថា​ក្រុមហ៊ុន​របស់​លោក​ហោ​យាន ជា​ក្រុមហ៊ុន​វិនិយោគ​តាម​បណ្ដា​ផ្សារ​នានា​មិន​ដែល​មានការ​កកស្ទះ​ក្នុង​ការ​ធ្វើ​ដំណើរ​ជុំវិញ​ផ្សារ​កំពង់ស្ពឺ​នេះ​ទេ​។ ប៉ុន្តែ​អ្នក​វិនិយោគ​ផ្សារ​កំពង់ស្ពឺ​ថ្មី​នេះ​ហាក់បីដូចជា​ លោភលន់​ មាន​អំណាច​ខ្លាំង​ណាស់ ព្រោះតែ​ប្រយោជន៍​ផ្ទាល់ខ្លួន មិន​គិត​ពី​ផលប្រយោជន៍​សាធារណៈ​របស់​រដ្ឋ​នោះ​ទេ​បែរជា​យក​ផ្លូវ​សាធារណៈ​របស់​រដ្ឋ​នៅ​ជុំវិញ​ផ្សារ​កំពង់ស្ពឺ​ធ្វើ​ជា​កន្លែង​ផ្ញើ​ម៉ូតូ​យក​លុយ​ដាក់​ហោ​ប៉ាវ​យ៉ាង​រំភើយ​ទៅ​វិញ​។

ប្រជាពលរដ្ឋ​ក៏​ដូច​ជា​អ្នក​មក​ផ្សារ​ទិញ​ម្ហូប​ធ្វើការ​សំណូមពរ​ដល់​អាជ្ញាធរ​និង​ជំនាញ​ពាក់ព័ន្ធ ជា​ពិសេស​សណ្ដាប់ធ្នាប់​ក្រុង​ច្បារមន​និង​ខេត្តកំពង់ស្ពឺ​មេត្តា​ជួយ​ពិនិត្យ​អន្តរាគមន៍​រឿង​អ្នក​វិនិយោគ​ផ្សារ​កំពង់ស្ពឺ​ថ្មី​នេះ​។​ដែល​យក​ផ្លូវ​សាធារណៈ​របស់​រដ្ឋ​ធ្វើ​ជា​កន្លែង​ផ្ញើ​ម៉ូតូ​ធ្វើ​ឱ្យ​​ស្ទះចរាចរណ៍​​ស្ទើរតែ​ជា​រៀងរាល់ថ្ងៃ​។

ជា​ពិសេស​គឺ​ថ្ងៃ​សៅរ៍​និង​ថ្ងៃអាទិត្យ​ចុង​ស​ប្តា​ហ៍​មាន​ប្រជាពលរដ្ឋ​ជា​ច្រើន​មក​ទិញ​អីវ៉ាន់​នៅ​ផ្សារ​កំពង់ស្ពឺ​ហើយ​ធ្វើ​ដំណើរ​មានការ​កកស្ទះ​មិន​គោរព​ច្បាប់​ចរាចរណ៍​នោះ​ទេ​ក៏​ព្រោះតែ​ផ្លូវ​សាធារណៈ​របស់​រដ្ឋ​ត្រូវ​បាន​ក្រុម​វិនិយោគ​ផ្សារ​កំពង់ស្ពឺ​បាន​យក​ធ្វើ​ជា​កន្លែង​ផ្ញើ​ម៉ូតូ​បាត់​ទៅ​ហើយ​។

ពាក់ព័ន្ធ​និង​ការ​លើក​ឡើង​របស់​ប្រជាពលរដ្ឋ​ខាងលើ​នេះ​អ្នក​យក​ព័ត៌មាន​យើង​មិន​អាច​សុំ​ការ​ពន្យល់​ពី​អ្នក​វិនិយោគ​ផ្សារ​កំពង់ស្ពឺ​ថ្មី​ដែល​ទើបនឹង​ដេញថ្លៃ​បាន​នោះ​ទេ​ដោយសារ​តែ​មិន​មាន​លេខ​ទូរស័ព្ទ​ធ្វើការ​សួរនាំ​នោះ​ទេ​។

មិនទាន់ដឹងថាតើ​ប្រធានមន្ទីរហិរញ្ញវត្ថុខេត្តជួយបិទភ្នែកយ៉ាងណានៅឡើយទេ ។​

ប្រសិនបើមានប្រតិកម្មបែបណាមួយនោះ យើងនឹងផ្សាយជូននៅពេលក្រោយទៀត។​

ព័ត៌មានបន្តនឹងមានផ្សាយនៅលើកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ