ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្គ្រាមអ៉ីរ៉ង់ឈានចូលសប្តាហ៍ទី៣៖ លោក ត្រាំ រងសម្ពាធពីសភាជុំវិញការចំណាយ ២០០​ពាន់លានដុល្លារ និងអនាគតនៃជម្លោះ

2 ខែ មុន

សង្គ្រាម​អ៉ីរ៉​ង់ ៖ ប្រធានាធិបតី​អា​មេ​រិ​ក ​លោក​ដូ​ណា​ល់​ត្រាំ​ ដែល​នាំ​អា​មេ​រិ​ក​ធ្វើសង្គ្រាម​ប្រឆាំង​អ៉ី​រ៉​ង់ ដោយ​មិនបាច់​ឆ្លងកាត់​ការ​អនុម័ត​របស់​សភា ពេល​នេះ​ សមាជិក​សភា​កាន់តែ​ច្រើន​ឡើង​បាន​ចោទ​សួរ​ថា តើ​ពេល​ណា​ទៅ​សង្គ្រាម​នោះ​ ត្រូវ​បាន​បញ្ចប់​និង​សួរ​ពី​បណ្ដា​បែបបទ…

សង្គ្រាម​អ៉ីរ៉​ង់ ៖ ប្រធានាធិបតី​អា​មេ​រិ​ក ​លោក​ដូ​ណា​ល់​ត្រាំ​ ដែល​នាំ​អា​មេ​រិ​ក​ធ្វើសង្គ្រាម​ប្រឆាំង​អ៉ី​រ៉​ង់ ដោយ​មិនបាច់​ឆ្លងកាត់​ការ​អនុម័ត​របស់​សភា ពេល​នេះ​ សមាជិក​សភា​កាន់តែ​ច្រើន​ឡើង​បាន​ចោទ​សួរ​ថា តើ​ពេល​ណា​ទៅ​សង្គ្រាម​នោះ​ ត្រូវ​បាន​បញ្ចប់​និង​សួរ​ពី​បណ្ដា​បែបបទ និង​តម្លៃ​នៃ​ការ​បញ្ចប់សង្គ្រាម​នោះ​ជាមួយ​អ៉ីរ៉​ង់​ ។

លើស​៣​ស​ប្ដា​ហ៍​ហើយ​ ក្រោយ​ចាប់ផ្ដើម​សង្គ្រាម​នោះ ដោយ​តុល្យការ​មើលទៅ​កាន់តែ​ធ្ងន់ធ្ងរ​។ ទាហាន​អា​មេ​រិ​ក​យ៉ាងតិច​១៣​នាក់​ បាន​ស្លាប់​រួច​ហើយ និង​ជាង​២៣០​នាក់​រង​របួស​។ ទឹកប្រាក់​ដល់​ទៅ​២០០​ពាន់​លាន​ដុល្លារ ត្រូវ​បាន​មន្ទីរ​ប៉ង់​តា​ហ្គោ​ន​ស្នើ សម្រាប់​ផ្គត់ផ្គង់​សង្គ្រាម​ ។ បណ្ដា​សម្ព័ន្ធមិត្ត​អា​មេ​រិ​ករង​ការ​វាយប្រហារ តម្លៃ​ប្រេង​កាន់តែ​ឡើង​ខ្ពស់ ហើយ​ទាហាន​អា​មេ​រិ​ក​ច្រើន​ពាន់​នាក់ ដាក់​ពង្រាយ​នៅ​ម​ជ្ឈឹ​ម​បូព៌ា​ពុំ​ដឹង​ថា ​តើ​នៅ​យូរ​ប៉ុណ្ណា​ទៀត​។

ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ ​គូសបញ្ជាក់​កាលពី​យប់​ថ្ងៃ​ទី​២០​ មីនា​ ថា លោក​គ្រោង​កាត់​បន្ថយ​ជា​បន្តបន្ទាប់ ប្រតិបត្តិការ​យោធា​អា​មេ​រិ​ក តែ​លោក​លើក​ឡើង​ពី​ទិស​ដៅ​និង​គោលដៅ​
ថ្មី​ៗ​ ។ មែនហើយ​សភា​អា​មេ​រិ​ក​គ្រប់គ្រង​ដោយ​ពួក​អ្នក​សាធារណរដ្ឋ ដែល​សមាជិក​សភា​នៃ​គណ​បក្ស​នោះ​ភាគច្រើន​គាំទ្រ​លោក​ត្រាំ តែ​សមាជិក​សភា​ទាំងនោះ​ពេល​នេះ​ ប្រឈម​មុខ​នឹង​ការ​ជ្រើស​រើស​ថា តើ​ត្រូវ​បន្ត​សង្គ្រាម​ដែល​មាន​ផលវិបាក​ធ្ងន់ធ្ងរ​យូរ​តទៅ​ទៀត​ឬ​យ៉ាងណា​។

យោង​តាម​ច្បាប់​ស្ដី​ពី​អំណាច​នៃ​សង្គ្រាម ប្រធានាធិបតី​អាច​ធ្វើ​ប្រតិបត្តិ​សង្គ្រាម ក្នុង​រយៈពេល​៦០​ថ្ងៃ​ដោយ​មិនបាច់​មានការ​អនុម័ត​របស់​សភា​ ។ រហូត​មក​ទល់​ពេល​នេះ​ បណ្ដា​អ្នក​សាធារណរដ្ឋ​បាន​បដិសេធ​គម្រោង​សេចក្ដីសម្រេច​ចិត្តជា​ច្រើន របស់​ពួក​អ្នក​ប្រជាធិបតេយ្យ ដែល​ចង់​បញ្ចប់​ប្រតិបត្តិការ​យោធា​នោះ​។ ប៉ុន្តែ​រដ្ឋការ​លោក​ត្រាំ​ ត្រូវ​បង្ហាញ​យុទ្ធសាស្ត្រ​សកល​មួយ​សម្រាប់​អនាគត បើ​មិន​ដូច្នោះ​ទេ ​អាច​ជួប​ការ​រារាំង​របស់​សភា ក្នុង​ការ​អនុម័ត​នា​ពេល​ខាង​មុខ​លើ​សំណើ​មានទឹក​ដល់​២០០​ពាន់​លាន​ដុល្លារ​សម្រាប់​បន្ត​សង្គ្រាម​។

ប្រធាន​សភា​ជា​អ្នក​សាធារណរដ្ឋ​លោក​ម៉ៃ​ច​ន​សុ​ន​លើក​ឡើង ​នា​ស​ប្ដា​ហ៍​មុន​ថា បេសកកម្ម​ដំបូង​មក​ទល់​ពេល​នេះ ​ស្ទើរតែ​បំពេញ​បាន​ទាំងស្រុង​។ យើង​ស្វែងរក​កម្ទេច​បណ្ដា​មី​ស៊ី​ល​បាលី​ស្ទិ​ក
រប​ស់អ៉ី​រ៉​ង ​និង​មធ្យោបាយ​ផលិតកម្ម និង​កម្ទេច​កង​ម៉ា​រី​នអ៉ី​រ៉​ង់ ​ហើយ​ទិស​ដៅ​ទាំងនោះ​ជិត​បាន​សម្រេច​ហើយ​ ។

ទោះបី​យ៉ាងណា ​លោក​ទទួលស្គាល់​ថា សមត្ថភាព​របស់​អ៉ី​រ៉​ង់​អាច​គំរាមកំហែង​បណ្ដា​នាវា​ក្នុង​ច្រក​សមុទ្រ​ហ័​រ​មូស ដែល​នាំ​ឲ្យ​សភាពការណ៍​នៅ​អូស​បន្លាយពេល​យូរ ពេល​ដែល​បណ្ដា​សម្ព័ន្ធមិត្ត​អា​មេ​រិ​ក បាន​បដិសេធ​សំណើសុំ​ជំនួយ​របស់​លោក​ត្រាំ​ ។ លោក​បន្ត​ថា​ពេល​ណា​យើង​អាច​សម្រាល​សភាពការណ៍​នោះ​ខ្ញុំ​គិត​ថា​អ្វី​ៗ​ទាំងអស់​នឹង​ត្រូវ​បញ្ចប់​ហើយ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ