ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មីស៊ីលបាលីស្ទិកអ៉ីរ៉ង់វាយប្រហារចំគោលដៅយុទ្ធសាស្ត្រ Dimona ក្បែរមជ្ឈមណ្ឌលនុយ​ក្លេអ៊ែរអ៉ីស្រាអែល បណ្ដាលឱ្យមនុស្សជាង ១០០នាក់រងរបួស

2 ខែ មុន

សង្គ្រាម​អ៉ីរ៉​ង់ ៖ មី​ស៊ីលអ៉ី​រ៉​ង់​២​គ្រាប់ ​កាលពី​ថ្ងៃ​ទី​២១ ​មីនា វាយប្រហារ​លើ​ទីក្រុង​២​ នា​ភាគ​ខាងត្បូង​អ៉ី​ស្រា​អែ​ល ដោយ​មី​ស៊ី​ល​១​គ្រាប់​ ធ្លាក់​ក្បែរ​មជ្ឈមណ្ឌល​យុទ្ធសាស្ត្រ​ស្រាវជ្រាវ​នុយក្លេអ៊ែរ បណ្ដាល​ឲ្យ​មនុស្ស​ជាង​១០០​នាក់…

សង្គ្រាម​អ៉ីរ៉​ង់ ៖ មី​ស៊ីលអ៉ី​រ៉​ង់​២​គ្រាប់ ​កាលពី​ថ្ងៃ​ទី​២១ ​មីនា វាយប្រហារ​លើ​ទីក្រុង​២​ នា​ភាគ​ខាងត្បូង​អ៉ី​ស្រា​អែ​ល ដោយ​មី​ស៊ី​ល​១​គ្រាប់​ ធ្លាក់​ក្បែរ​មជ្ឈមណ្ឌល​យុទ្ធសាស្ត្រ​ស្រាវជ្រាវ​នុយក្លេអ៊ែរ បណ្ដាល​ឲ្យ​មនុស្ស​ជាង​១០០​នាក់ ​រង​របួស​និង​ខូចខាត​សម្ភារ​ធ្ងន់ធ្ងរ​ ។

Israeli soldiers work at the scene of damage after Iranian missile barrages struck Dimona, amid the U.S.-Israel conflict with Iran, in southern Israel March 21, 2026. REUTERS/Ilan Assayag ISRAEL OUT. NO COMMERCIAL OR EDITORIAL SALES IN ISRAEL

ទូរទស្សន៍​អ៉ី​ស្រា​អែ​ល​ទាំងអស់​ បាន​ផ្សាយ​បណ្ដា​រូបភាព​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នានា នៃ​ការ​បំផ្លាញ​និង​បណ្ដា​អ្នក​ជួយ​សង្គ្រោះ​ខិតខំ​គាស់​កាយ​គំនរ​បាក់បែក​អគារ​ទាំងឡាយ​។ នាយក​រដ្ឋមន្ត្រី​អ៉ីស្រា
​អែ​ល​លោក​បេន​ចា​មីន​នេ​តាន់​យ៉ា​ហ៊ូ​ ទទួលស្គាល់​ថា ពេល​នេះ ​យើង​ជួប​ប្រទះ​ថ្ងៃ​ដ៏​លំបាក​បំផុត​មួយ ក្នុង​ការ​ប្រយុទ្ធ​ដើម្បី​អនាគត​របស់​យើង​។ យើង​ប្ដេជ្ញា​បន្ត​វាយប្រហារ​ពួក​សត្រូវ​លើ​គ្រប់​រណសិរ្ស​ ។

មី​ស៊ី​ល​ដំបូង​ នា​វេលា​ល្ងាច​វាយប្រហារ​ទីក្រុង​យុទ្ធសាស្ត្រ​DIMONA ដែល​ទីក្រុង​នោះ​មាន​ជា​ពិសេស ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​នុយក្លេអ៊ែរ​ NIGUEV SHIMON PERES ជាទី​តាំង​នុយក្លេអ៊ែរ​សម្រាប់​ស្រាវជ្រាវ ដែល​តាម​សារព័ត៌មាន​បរទេស​ថា មជ្ឈមណ្ឌល​នោះ​ ចូលរួម​ក្នុង​ការ​ផលិត​អាវុធ​នុយក្លេអ៊ែរ រយៈពេល​ប៉ុន្មាន​ទស​វត្ស​ចុង​ក្រោយ​នេះ​។ ចំណែក​មី​ស៊ី​ល​មួយ​គ្រាប់​ទៀត វាយប្រហារ​ទីក្រុង​ស្ថិត​នៅ​ចម្ងាយ​ជិត​៥​គីឡូម៉ែត្រ​ពី​មជ្ឈមណ្ឌល​ស្រាវជ្រាវ​នុយក្លេអ៊ែរ​។ ការ​វាយប្រហារ​នោះ​បណ្ដាល​ឲ្យ​មនុស្ស​ប្រមាណ​ជា​៣០​នាក់​រង​របួស​ ។

កងទ័ព​អ៉ី​ស្រា​អែ​ល​និយាយ​ពី​ផល​ប៉ះពាល់​ដោយ​ផ្ទាល់ ដោយ​ធ្វើ​អត្ថាធិប្បាយ​លើ​បណ្ដា​រូបភាព ផ្សាយ​តាម​បណ្ដាញ​សង្គម បង្ហាញ​ដុំ​ភ្លើង​ជះ​ទៅ​លើ​អាកាស​។ រូបភាព​បង្ហាញ​ផ្ទះ​មួយ​ត្រូវ​ភ្លើង​ឆេះ​។ ជុំវិញ​រណ្ដៅ​ដ៏​ធំ​មួយ​បណ្ដា​អគារ​នៅ​ជុំវិញ​នោះ​រង​ការ​បំផ្លាញ​មួយ​ផ្នែក​ធំ​។ អគារ​២​ដែល​នៅ​ក្បែរ​រណ្ដៅ​រង​ការ​ប៉ះពាល់​ខ្លាំង​។ បណ្ដា​បំណែក​រ៉ា​យ​ប៉ាយ​ហើយ​ប្លុក​បេតុង​មាន​គរ​នៅ​ទីតាំង​វាយ​ប្រហារ​មើលទៅ​ដូច​ក្នុង​ទីលានប្រយុទ្ធ​។

បន្ទាប់​ពី​នេះ​បន្តិច​មី​ស៊ី​លអ៉ី​រ៉​ង់​មួយ​គ្រាប់​ទៀត វាយប្រហារ​តំបន់​ភាគ​ខាងត្បូង​អ៉ី​ស្រា​អែ​ល​ដដែល​នោះ គឺ​ចំ​ទីក្រុង​ARAD ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ជា​២៥​គីឡូម៉ែត្រ​ពី​ទីក្រុង​DIMONA​។ តាម​បណ្ដា​អ្នក​ជួយ​សង្គ្រោះ​ថា នៅ​តំបន់​ភាគ​ខាងត្បូង​នោះ​គឺ​នៅ​ទីក្រុង​DIMONA​ក៏​ដូច​នៅ​ក្រុង​ARAD ដែរ ប្រ​ព័ទ្ធ​ការពារ​អាកាស​ត្រូវ​បាន​បាញ់​ចេញ​ដែរ តែ​មិន​អាច​ច្ទា​ក់​កម្ទេច​បាន​។ មី​ស៊ី​ល​បាលី​ស្ទិ​កអ៉ី​រ៉​ង់​ទាំង​២​គ្រាប់ ដែល​បំពាក់​ក្បាល​គ្រាប់​ទម្ងន់​ច្រើន​រយ​គីឡូក្រាម​ក៏​បាន​ផ្ទុះ​ឡើង​។ នៅ​ក្រុង​ARAD មនុស្ស​យ៉ាងតិច​៨៨​នាក់​រង​របួស និង​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ក្នុង​នោះ​១០​នាក់​របួសធ្ងន់​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ