ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ធ្លាយ​ឧស្ម័ន​អាម៉ូញ៉ាក់​ចេញពី​រោងចក្រ​ផលិត​ទឹកកកមួយកន្លែង ផ្អើលសង្កាត់ទួលសង្កែទី១ ទាំងយប់

1 អាទិត្យ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ធ្លាយ​ឧស្ម័ន​អាម៉ូញ៉ាក់ចេញពី​រោងចក្រ​ផលិត​ទឹកកក​មួយ​កន្លែង ផ្អើល​ប្រជា​ពលរដ្ឋ​រាយការណ៍​ជូន​សមត្ថកិច្ច​ជំនាញ​ពន្លត់អគ្គីភ័យ​អន្តរាគមន៍​ទប់ស្កាត់ កាលពី​​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២២ ខែមីនា ឆ្នាំ​២០២៦ នៅចំនុច​សិប្បកម្ម​ផលិត​ទឹកកក​ខ្នាត​តូច​មួយ​កន្លែង ស្ថិត​​នៅ​ផ្លូវ​លេខ​៩០៧…

រាជធានីភ្នំពេញ ៖ ធ្លាយ​ឧស្ម័ន​អាម៉ូញ៉ាក់ចេញពី​រោងចក្រ​ផលិត​ទឹកកក​មួយ​កន្លែង ផ្អើល​ប្រជា​ពលរដ្ឋ​រាយការណ៍​ជូន​សមត្ថកិច្ច​ជំនាញ​ពន្លត់អគ្គីភ័យ​អន្តរាគមន៍​ទប់ស្កាត់ កាលពី​​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២២ ខែមីនា ឆ្នាំ​២០២៦ នៅចំនុច​សិប្បកម្ម​ផលិត​ទឹកកក​ខ្នាត​តូច​មួយ​កន្លែង ស្ថិត​​នៅ​ផ្លូវ​លេខ​៩០៧ ក្រុម​ទី​៥ ភូមិ​ចុង​ខ្សាច់ សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌ​ឬ​ស្សី​កែវ រាជធានីភ្នំពេញ ។

អាជ្ញាធរ​អោយ​ដឹង​ថា នៅ​យប់​ថ្ងៃ​កើតហេតុ មាន​ករណី​ធ្លាយ​ឧស្ម័ន​អាម៉ូញ៉ាក់​ចេញពី​រោងចក្រ​ផលិត​ទឹកកក​ខាងលើ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ពលរដ្ឋ​រស់នៅ​ក្បែរ​នោះ ពិបាក​បញ្ហា​ផ្លូវដង្ហើម ​ដូច្នេះ​ហើយ ទើប​ពលរដ្ឋ​នៅ​ក្បែរ​នោះ​បាន​រាយការណ៍​ជូន​កម្លាំង​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន ដើម្បី​អោយ​កម្លាំង​ជំនាញ​ពាក់ព័ន្ធ​ជួយ​អន្តរាគមន៍​ទប់ស្កាត់​ផង​ដែរ ។​

​បន្ទាប់​ពី​ទទួល​បាន​ព​ត៌​មានខាងលើភ្លាម​ អាជ្ញា​ធរ​​បាន​បញ្ជា​អោយ​ក្រុមការងារ​ប្រចាំ​បញ្ជា​របស់​រដ្ឋបាល​ខណ្ឌ និង​មន្ដ្រីសង្កាត់​ទួល​សង្កែ​ទី​១ កម្លាំង​ភូមិ សហការ​ជាមួយ​កម្លាំង​ជំនាញ​នៃ​ការិយាល័យ​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ចុះ​អន្តរាគមន៍​ទប់ស្កាត់​ការ​សាយភាយ​ឧស្ម័ន​នេះ​មិន​អោយ​មាន​រីក​រាលដាល​បន្ត​ឡើយ​។

កម្លាំង​អន្តរាគមន៍​បាន​ប្រើប្រាស់​រថយន្ត​បាញ់​ទឹក រថយន្ត​ប៉ូ​ម​ខ្យល់ និង​កំពុង​បន្ត​ប្រើប្រាស់​គ្រប់​ជំនាញ​ដើម្បី​អន្ដរាគមន៍ ទប់ស្កាត់​មិន​អោយ​រាល់ដាល​បន្ត​ឡើយ​។

ជាមួយ​គ្នា​នេះ​ដែរ កម្លាំង​អាជ្ញាធរ​មូលដ្ឋាន​ខណ្ឌ សង្កាត់ បាន​ណែនាំ​ដល់​ម្ចាស់​ទីតាំង​សិប្បកម្ម​ខាងលើ​អោយធ្វើ​ការ​តាមដាន​លើ​ប្រព័ន្ធ​ស្តុក និង​បំពង់​បង្ហូរ​ឧស្ម័ន​អា​ម៉ូ​ញាក់ នៅ​ក្នុង​ទីតាំង​រោងចក្រ​ផលិត​ទឹកកក​ជា​ប្រចាំ ដើម្បី​ចៀសវាង​បង្ក​បញ្ហា​លេច​ធ្លាយ​សារធាតុ​អា​ម៉ូ​ញាក់​ជា​លើក​ទី​២​ទៀត ដែល​អាច​បង្ក​គ្រោះថ្នាក់ ឬ​ប៉ះពាល់​ដល់​សុខុមាលភាព​របស់ បងប្អូន​ប្រជាពលរដ្ឋ ដែល​រស់នៅ​ជិត​ទីតាំង​នេះ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ