ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៉ីស្រាអែលវាយប្រហារក្រុងតេហេរ៉ង់ចំថ្ងៃ​បុណ្យចូលឆ្នាំថ្មី ខណៈអ៉ីរ៉ង់បា.ញ់​យន្តហោះចម្បាំង F-35​របស់អាមេរិក

2 ខែ មុន

សង្គ្រាម​អ៉ីរ៉​ង់ ៖ អ៉ី​ស្រា​អែ​ល​ កាលពី​ថ្ងៃ​ទី​២០​ មីនា បាន​វាយប្រហារ​លើ​ទីក្រុង​តេ​ហេ​រ៉​ង់ នា​ឱកាស​បុណ្យចូលឆ្នាំ​ថ្មីអ៉ី​រ៉​ង់​AN PERSAN​ ។ ការ​វាយប្រហារ​ទាំងនេះ​ធ្វើ​ឡើង…

សង្គ្រាម​អ៉ីរ៉​ង់ ៖ អ៉ី​ស្រា​អែ​ល​ កាលពី​ថ្ងៃ​ទី​២០​ មីនា បាន​វាយប្រហារ​លើ​ទីក្រុង​តេ​ហេ​រ៉​ង់ នា​ឱកាស​បុណ្យចូលឆ្នាំ​ថ្មីអ៉ី​រ៉​ង់​AN PERSAN​ ។ ការ​វាយប្រហារ​ទាំងនេះ​ធ្វើ​ឡើង ១​ថ្ងៃ​បន្ទាប់​ពី​អ៉ី​ស្រា​អែ​ល​សន្យា​ផ្អាក​ការ​វាយប្រហារ​ថ្មី​ៗ​លើ​ទីតាំង​ឧស្ម័ន​យុទ្ធសាស្ត្រ​អ៉ី​រ៉​ង់ ដែល​ការ​វាយប្រហារ​លើ​ទីតាំង​ឧស្ម័ន​សំខាន់​របស់​ខ្លួន​នោះ នាំ​ឲ្យ​អ៉ី​រ៉​ង់​សងសឹក​វិញ​ តាម​រយៈ​ការ​វាយប្រហារ​លើ​ទីតាំង​ឧស្ម័ន​សំខាន់​របស់​កា​តា​ធ្វើ​ឲ្យ​តម្លៃ​ឧស្ម័ន​រាវ​កាន់តែ​ឡើង​ខ្ពស់​ថែម​ទៀត​ ។

ស្នូរ​ផ្ទុះ​ខ្លាំង​២​លាន់ឮ​កក្រើក​ក្រុង​ឌូ​បៃ​ នា​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​២០​ មីនា ខណៈ​កងការពារ​អាកាស​ខិតខំ​ស្ទាក់​កម្ទេច​មី​ស៊ី​ល​ និង​ដ្រូ​ន​ពីលើ​ក្រុង​នោះ​ ដែល​ប្រជាជន​កំពុង​ប្រារព្ធ​បុណ្យ​អា​អ៉ី​ត​អាល់​ហ្វី​ត្រ​កំណត់​ពី​ការ​បញ្ចប់​ខែ​រ៉ា​ម៉ា​ដាន​។ អ៉ី​រ៉​ង់​បាន​បង្កើន​ការ​វាយប្រហារ​ប្រឆាំង​បណ្ដា​ទីតាំង​ថាមពល របស់​ប្រទេស​ជិតខាង​ខ្លួន​ទាំងឡាយ​នៅ​តំបន់​ឈូង​សមុទ្រ ដោយ​នា​ថ្ងៃ​ទី​១៩ ​មីនា​ វាយប្រហារ​រោងចក្រ​ចម្រាញ់​ប្រេងកាត​អា​រ៉ា​ប៊ី​សា​អូឌីត​នៅ​ជាប់​សមុទ្រ​ក្រហម និង​វាយប្រហារ​ឆេះ​បណ្ដា​ទីតាំង​ឧ​ស្ន័ន​ធម្មជាតិ​រាវ​របស់​កា​តា ព្រមទាំង​វាយប្រហារ​រោងចក្រ​ចម្រាញ់់​ប្រេង​២​នៅ​គុយ​វ៉ែត​។
ទន្ទឹម​នឹង​នេះ​ យោង​តាម​ទូរទស្សន៍​អា​មេ​រិ​ក​CNN​ថា យន្តហោះ​ប្រដេញ​អា​មេ​រិ​ក​ទំនើប​ធុន​F-35​មួយ​គ្រឿង មាន​តម្លៃ​ជាង​១០០​លាន​ដុល្លារ ត្រូវ​ចុះ​ចត​បន្ទាន់​នៅ​មូលដ្ឋាន​អាកាសចរណ៍​អា​មេ​រិ​កមួយ​នៅ​ម​ជ្ឈឹ​ម​បូព៌ា ​បន្ទាប់​ពី​រង​ការ​បាញ់ប្រហារ​របស់​អ៉ី​រ៉​ង់ ។

យន្តហោះ​បំបាំងកាយ​ជំនាន់​ទី​៥​នោះ បាន​ហោះ​បំពេញបេសកកម្ម​ប្រយុទ្ធ​ពីលើ​ប្រទេស​អ៉ី​រ៉​ង់ ពេល​ត្រូវ​បង្ខំ​ចុះ​ជា​បន្ទាន់​។ នេះ​បើ​តាម​អ្នកនាំពាក្យ​របស់​ទីបញ្ជាការដ្ឋាន​យោធា​អា​មេ​រិ​ក​នៅ​ម​ជ្ឈឹ​ម​បូព៌ា ។ យន្តហោះ​អាច​ចុះ​ដោយ​គ្មាន​បញ្ហា​រួច​ការ​ស៊ើ​ប​អង្កេត​មួយ​កំពុង​ធ្វើ​។ អ្នក​បើក​ក៏​មិន​មាន​បញ្ហា​ដែរ​។ តាំងពី​ចាប់ផ្ដើម​មាន​ស​ង្ក្រា​ម​ជាមួយ​អ៉ី​រ៉​ង់​មក អា​មេ​រិ​កបាន​បាត់បង់​យន្តហោះ​ប្រដេញ​ធុន​F-15​ចំនួន​៣​គ្រឿង​ដោយសារ​ការ​បាញ់​ច្រឡំ របស់​កងការពារ​អាកាស​គុយ​វ៉ែត​។

សមាជិក​ក្រុម​យានិក​នៃ​យន្តហោះ​ទាំងនោះ ៦​នាក់​អាច​លោត​ចេញ​តាម​ឆ័​ត្រ​យោង​ផុត​ពី​គ្រោះថ្នាក់​។ ប៉ុន្តែ​ទាហាន​អា​មេ​រិ​ក​៦​នាក់​ស្ថិត​ក្នុង​យន្តហោះ​ចាក់​ប្រេង​លើ​អាកាស​ធុន​KC-135 ដែល​ធ្លាក់​នៅ​ភាគ​ខាងលិច​អ៉ី​រ៉ា​ក់ ​កាលពី​ស​ប្ដា​ហ៍​មុន​បាន​ត្រូវ​ស្លាប់ ដែល​តាម​ព័ត៌មាន​នានា​ថា ដោយ​ការ​វាយប្រហារ​របស់​ក្រុម​ប្រដាប​អាវុធ​ស្និទ្ធ​អ៉ី​រ៉​ង់​នៅ​អ៉ី​រ៉ា​ក់​។ ព័ត៌មាន​អាក្រក់​មួយទៀត​សម្រាប់​រដ្ឋការ​លោក​ដូ​ណា​ល់​ត្រាំ​ គឹ​នាវា​ផ្ទុក​យន្តហោះ​USS GERALD FORD ត្រូវ​វិល​មក​កាន់​មូលដ្ឋាន​វិញ​ដោយសារ​មាន​ភ្លើង​ឆាបឆេះ​សង្ស័យ​ដោយ​ការ​វាយប្រហារ​របស់​អ៉ី​រ៉​ង់ តែ​គេ​ថា​មក​ពី​បញ្ហា​ទុ​យ​យោ​៕ ប្រភព៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ