ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«ជិះហ្វ្រី» រថយន្តក្រុងភ្នំពេញ-សៀមរាប រយៈពេល ៦ ថ្ងៃ ក្នុងឱកាសចូលឆ្នាំខ្មែរ

1 ខែ មុន

ខេត្តសៀមរាប ៖ រដ្ឋបាល​ខេត្តសៀមរាប​បាន​ប្រកាស នា​ថ្ងៃ​ទី​២០ ខែមីនា​នេះ​ថា ៖ ការ​ធ្វើ​ដំណើរ​ដោយ​ឥត​បង់ថ្លៃ​តាម​រថយន្តក្រុង (City Bus) ក្នុង​ឱកាស​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​រយៈពេល​០៦​ថ្ងៃ…

ខេត្តសៀមរាប ៖ រដ្ឋបាល​ខេត្តសៀមរាប​បាន​ប្រកាស នា​ថ្ងៃ​ទី​២០ ខែមីនា​នេះ​ថា ៖ ការ​ធ្វើ​ដំណើរ​ដោយ​ឥត​បង់ថ្លៃ​តាម​រថយន្តក្រុង (City Bus) ក្នុង​ឱកាស​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​រយៈពេល​០៦​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១២ ដល់​ថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ​២០២៦ ។

រដ្ឋបាល​ខេត្តសៀមរាប បាន​បន្ត​ថា ជាមួយ​គ្នា​នេះ រដ្ឋាករ​ស្វយ័ត​ដឹក​ជញ្ជូន​សាធារណៈ​រថយន្តក្រុង (City Bus) រាជធានី​ភ្នំពេញ បាន​រៀបចំ​រថយន្ត​ចំនួន​១១៥​គ្រឿង សម្រាប់​បម្រើ​ដល់​ការ​ដឹក​ជញ្ជូន​ពី​រាជធានី​ភ្នំពេញ មក​កាន់​ខេត្តសៀមរាប និង​ការ​ដឹក​ជញ្ជូន ពី​ខេត្តសៀមរាប​ត្រឡប់​ទៅ​រាជធានី​ភ្នំពេញ​វិញ តាម​ពេលវេលា និង​ទីតាំង​ចំណត​ដូច​ខាងក្រោម​៖

១. ចេញដំណើរ​ពី​រាជធានី​ភ្នំពេញ​ មក​ខេត្តសៀមរាប ទីតាំង​ចំណត​ដី​ឡូ​តិ៍​តំបន់ OCIC​ជ្រោយចង្វារ (​រង្វង់​មូល​ទេព​មច្ឆា​) រៀង​រាល់​ម៉ោង​០៦៖៣០​នាទី ដល់​ម៉ោង​១១៖៣០​នាទី ចាប់ពី​ថ្ងៃ​ទី​១២ ដល់​ថ្ងៃ​ទី​១៦ ខែមេសា ឆ្នាំ​២០២៦ មក​ទីតាំង​ចំណត​មណ្ឌល​រដ្ឋបាល​មន្ទីរ​ខេត្តសៀមរាប វិ​ថី​សម្តេច​វិបុល​បញ្ញា សុខ អាន (​ផ្លូវ​៦០​ម៉ែត្រ​)​។
២. ចេញដំណើរ​ពី​ខេត្តសៀមរាប ​ទៅ​រាជធានី​ភ្នំពេញ តាម​ពេលវេលា និង​ទីកន្លែង​ដូច​ខាងក្រោម ៖

-ចាប់ពី​ថ្ងៃ​ទី​១៣ ដល់​ថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ​២០២៦ ចេញដំណើរ​រៀង​រាល់​ម៉ោង​០៦៖៣០​នាទី ដល់​ម៉ោង​១១៖៣០​នាទី

-ចេញដំណើរ​ពី​ទីតាំង​មណ្ឌល​រដ្ឋបាល​មន្ទីរ​ខេត្តសៀមរាប វិ​ថី​សម្តេច​វិបុល​បញ្ញា សុខ អាន (​ផ្លូវ​៦០​ម៉ែត្រ​) ទៅ​ទីតាំង​ចំណត​ដី​ឡូ​តិ៍​តំបន់ OCIC ជ្រោយចង្វារ (​រង្វង់​មូល​ទេព​មច្ឆា​)​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ