ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បំពង់ប្រេង Druzhba ជាថ្នូរនឹងប្រាក់កម្ចី៖ លក្ខ​ខណ្ឌរបស់ហុងគ្រីធ្វើឱ្យជំនួយមហា​សាលរបស់អឺរ៉ុប​ជាប់គាំង

2 ខែ មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ ទោះបីជា​បង្ហាញ​ពី​ឯកភាព​តែ​សហភាព​អឺរ៉ុប មិន​អាច​ផ្ដល់​សុពលភាព​លើ​ប្រាក់​កម្ចី​៩០​ពាន់​លាន​អឺ​រ៉ូ​ដល់​អ៊ុយ​ក្រែ​ន ដោយសារ​វេតូ​របស់​នាយក​រដ្ឋនាយក​រដ្ឋមន្ត្រី​ហុង​គ្រី​លោក​វិក​ទ័​រ​អ័​របង់​ ។ ហុង​គ្រី​បាន​លើក​លក្ខខណ្ឌ​ចំពោះ​កិច្ចព្រមព្រៀង​នោះ​លើ​ការ​ដោះស្រាយ​ទំនាស់ លើ​ការ​បញ្ជូន​ប្រេង​រុ​ស្ស៊ី តាម​បំពង់​បង្ហូរ​ប្រេង​មិត្តភាព​(DROUSBA)​កាត់​អ៊ុយ​ក្រែ​ន ដែល​សំខាន់​សម្រាប់​សន្តិសុខ​ថាមពល​របស់​ប្រទេស​លោក…

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ ទោះបីជា​បង្ហាញ​ពី​ឯកភាព​តែ​សហភាព​អឺរ៉ុប មិន​អាច​ផ្ដល់​សុពលភាព​លើ​ប្រាក់​កម្ចី​៩០​ពាន់​លាន​អឺ​រ៉ូ​ដល់​អ៊ុយ​ក្រែ​ន ដោយសារ​វេតូ​របស់​នាយក​រដ្ឋនាយក​រដ្ឋមន្ត្រី​ហុង​គ្រី​លោក​វិក​ទ័​រ​អ័​របង់​ ។

ហុង​គ្រី​បាន​លើក​លក្ខខណ្ឌ​ចំពោះ​កិច្ចព្រមព្រៀង​នោះ​លើ​ការ​ដោះស្រាយ​ទំនាស់ លើ​ការ​បញ្ជូន​ប្រេង​រុ​ស្ស៊ី តាម​បំពង់​បង្ហូរ​ប្រេង​មិត្តភាព​(DROUSBA)​កាត់​អ៊ុយ​ក្រែ​ន ដែល​សំខាន់​សម្រាប់​សន្តិសុខ​ថាមពល​របស់​ប្រទេស​លោក ​និង​របស់​ស្លូ​វ៉ា​គី​ផង​ដែរ​។

តាម​បណ្ដា​អ្នកការទូត​ថា ប្រទេស​២៥​ក្នុង​ចំណោម​ប្រទេស​២៧ ជា​សមាជិក​សហភាព​អឺរ៉ុប​បាន​គាំទ្រ​គម្រោង​ប្រាក់​កម្ចី​នោះ ប៉ុន្តែ​ទាមទារ​ការ​គាំទ្រ​ជា​ឯក​ច្ឆ័​ន​របស់​សមាជិក​ទាំងអស់​ ។

ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក ​វ៉ូ​ឡូ​ឌី​មៀរ​ ហ្សេ​ឡេ​ន​ស្គី បាន​បរិហារ​ការ​យឺតយ៉ាវ​ក្នុង​ការ​ផ្ដល់​ប្រាក់​នោះ​ដោយ​រំឭក​ថា កិច្ចព្រមព្រៀង​ដែល​អនុម័ត​រួច​ហើយ​នៅ​តែ​ជាប់​គាំង​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ