ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាវុធហត្ថ​ខេត្តព្រៃវែង​បង្ក្រាប​ករណី​ជួញដូរ​និង​ប្រើប្រាស់​ថ្នាំ​ញៀន​ឃាត់ខ្លួន​មនុស្ស​៨​នាក់​ដកហូត​វត្ថុ​តាង​ថ្នាំ​ញៀន​ជិត​១០​កញ្ចប់​ធំ

4 ថ្ងៃ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ក្រោម​បញ្ជា​ផ្ទាល់​របស់​លោក​ឧត្តមសេនីយ៍ត្រី ឈួ​ន គឹ​ម​សាន មេបញ្ជាការ​កង​រាជអាវុធហត្ថ​ខេត្តព្រៃវែង និង​មានការ​សម្របសម្រួល​និ​តិ​វិធី​ពី​ឯកឧត្ដម កូយ កាន់​យ៉ា ព្រះរាជ​អាជ្ញា​អម​សាលាដំបូង​ខេត្តព្រៃវែង…

ខេត្តព្រៃវែង ៖ ក្រោម​បញ្ជា​ផ្ទាល់​របស់​លោក​ឧត្តមសេនីយ៍ត្រី ឈួ​ន គឹ​ម​សាន មេបញ្ជាការ​កង​រាជអាវុធហត្ថ​ខេត្តព្រៃវែង និង​មានការ​សម្របសម្រួល​និ​តិ​វិធី​ពី​ឯកឧត្ដម កូយ កាន់​យ៉ា ព្រះរាជ​អាជ្ញា​អម​សាលាដំបូង​ខេត្តព្រៃវែង នៅ​វេលា​ម៉ោង​៣ និង​២០​នាទី​រសៀល​ថ្ងៃ​ទី១៨ មីនា កម្លាំង​មន្ទីរ​ស្រាវជ្រាវ នឹង​បង្ក្រាប​បទល្មើស​កងរាជអាវុធហត្ថ​ខេត្តព្រៃវែង ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ ផាត់ សុ​ជោ​ត ប្រធាន​មន្ទីរ​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស បាន​ចុះ​បង្ក្រាប​បទល្មើស​ជួញដូរ​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន នៅ​ចំណុច​ភូមិ​ឧត្តម ឃុំ​ព្រែក​ខ្សោយ​(​ក​) ស្រុក​ពាមរ​ក៏ ខេត្តព្រៃវែង ដោយ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន 8 នាក់ និង​ដកហូត​បាន​វត្ថុ​តាង​ថ្នាំ​ញៀន​ចំនួន 8 កញ្ចប់​ធំ​។

លោក ផាត់ សុ​ជោ​ត ប្រធាន​មន្ទីរ​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស កងរាជអាវុធហត្ថ​ខេត្តព្រៃវែង​បានឱ្យ​ដឹង​ថា ដោយ​អនុវត្ត​តាម​វិធានការ​ញុះញង់ ធ្វើ​ឲ្យ​ជនសង្ស័យ​បាន​បញ្ចេញ​វត្ថុ​តាង​ជា​សារធាតុ​ញៀន យក​មក​លក់​ចែកចាយ ទើប​កម្លាំង​របស់​លោក​បាន​ចូល​សង្គ្រប់​ក្រសោប​ចាប់​ជនសង្ស័យ​ជា​បន្តបន្ទាប់​សរុប​បាន​ចំនួន​8​នាក់ និង​ដកហូត​បាន​វត្ថុ​តាង ប្រភេទ​ម្សៅ​ក្រាម​ពណ៌​ស​ចំនួន​៨​កញ្ចប់ ក្នុង​នោះ​តូច​២​កញ្ចប់ និង​ធំ 8 កញ្ចប់ ព្រមទាំង​ថ្នាំ​គ្រាប់​ក្រហម WY ចំនួន 7 គ្រាប់ រួម​ទាំង​ឧបករណ៍​សម្រាប់​ជក់​ថ្នាំ​មួយ​ចំនួន​។

ដោយ​មានការ​សារភាព​ពី​ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន កម្លាំង​កងរាជអាវុធហត្ថ​ខេត្តព្រៃវែង​ក៏​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ និង​វត្ថុ​តាង​ទៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​កសាង​សំណុំរឿង​និង​ចាត់ការ​បន្ត ទៅ​តាម​នីតិវិធី នៅ​រសៀល​ថ្ងៃ​ទី​19 មីនា នេះ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ