មហាអំណាចទាំង៦ថ្កោលទោសអ៉ីរ៉ង់យ៉ាងធ្ងន់ធ្ងរ និងប្រកាសត្រៀមប្រើកម្លាំងចម្រុះ ដើម្បីបើកច្រកសមុទ្រ Hormuz ឡើងវិញ
សង្គ្រាមអ៉ីរ៉ង់ ៖ ប្រទេសបារាំង អង់គ្លេស អាល្លឺម៉ង់ អ៉ីតាលី ហូឡង់ និងជប៉ុន កាលពីថ្ងៃទី១៩ មីនាបានថ្កោលទោស…
សង្គ្រាមអ៉ីរ៉ង់ ៖ ប្រទេសបារាំង អង់គ្លេស អាល្លឺម៉ង់ អ៉ីតាលី ហូឡង់ និងជប៉ុន កាលពីថ្ងៃទី១៩ មីនាបានថ្កោលទោស…
សង្គ្រាមអ៉ីរ៉ង់ ៖ ប្រទេសបារាំង អង់គ្លេស អាល្លឺម៉ង់ អ៉ីតាលី ហូឡង់ និងជប៉ុន កាលពីថ្ងៃទី១៩ មីនាបានថ្កោលទោស ការវាយប្រហាររបស់អ៉ីរ៉ង់លើបណ្ដាហេដ្ឋារចនាសម្ព័ន្ធថាមពលស៊ីវិលនៅតំបន់ឈូងសមុទ្រពែរ្ស៍ ដោយនិយាយថា ត្រៀមចូលរួមចំណែកក្នុងកិច្ចការពារសន្តិសុខនៅច្រកសមុទ្រហ័រមូស ។

ក្នុងសេចក្ដីប្រកាសរួមមួយប្រទេសទាំង៦គូសបញ្ជាក់ថា យើងស្នើឲ្យឈប់និងជាទូទៅការវាយប្រហារ ប្រឆាំងបណ្ដាហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ពិសេសបណ្ដាទីតាំងប្រេង និងឧស្ម័ន ហើយយើងប្រកាសត្រៀមចូលរួមក្នុងការខិតខំប្រឹងប្រែងចាំបាច់នានា ដើម្បីធានាសន្តិសុខដល់ការធ្វើចរាចរណ៍កាត់ច្រកសមុទ្រហ័រមូស។ យើងថ្កោលទោសក្នុងពាក្យពេចន៍ម៉ឺងម៉ាត់បំផុត ការវាយប្រហារនាពេលថ្មីៗនេះ របស់អ៉ីរ៉ង់ប្រឆាំងបណ្ដានាវាពាណិជ្ជកម្មមិនបំពាក់អាវុធក្នុងឈូងសមុទ្រពែរ្ស៍ ការវាយប្រហារប្រឆាំងបណ្ដាហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ពិសេស បណ្ដាទីតាំងប្រេង និងឧស្ម័នព្រមទាំងការបិទច្រកសមុទ្រហ័រមូសដោយកងទ័ពអ៉ីរ៉ង់។
សេចក្ដីប្រកាសរួមអះអាងទៀតថា យើងប្រកាសត្រៀមចូលរួមក្នុងការខិតខំប្រឹងប្រែងចាំបាច់នានា ដើម្បីធានាសន្តិសុខដល់ការធ្វើចរាចរណ៍ក្នុងច្រកសមុទ្រហ័រមូស ។ ចំណែកអង់គ្លេសគូសបញ្ជាក់កាលពីថ្ងៃទី១៧ មីនាថា នឹងធ្វើការលើផែនការមួយ ជាមួយដៃគូមួយចំនួននៅអឺរ៉ុបក្នុងឈូង
សមុទ្រ ព្រមទាំងជាមួយសហរដ្ឋអាមេរិកផងដែរ ដើម្បីស្ដារឡើងវិញការធ្វើចរាចរណ៍កាត់ច្រក
សមុទ្រហ័រមូស ។
ដោយសារច្រកសមុទ្រហ័រមូសដែលតាមធម្មតាឆ្លងកាត់ដោយនាវាដឹកផលិតកម្មប្រេងពិភពលោកលំដាប់ទី៥ព្រមទាំងឧស្ម័នផងដែរ ត្រូវបានអ៉ីរ៉ង់បិទស្ទើរទាំងស្រុង នាំឲ្យតម្លៃប្រេងនិងឧស្ម័នឡើងខ្ពស់បំផុត ប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក។ ប្រទេសទាំង៦នោះអះអាងទៀតថា ពួកគេនឹងចាត់វិធានការដទៃៗទៀត ដើម្បីធ្វើឲ្យទីផ្សារថាមពលមានស្ថេរភាពវិញ ពិសេសដោយរួមសហការជាមួយប្រទេសផលិតមួយចំនួន ដើម្បីឲ្យបង្កើនផលិតកម្មរបស់ពួកគេតែមិនបានបញ្ជាក់ច្រើនទៀតទេ ៕

ចែករំលែកព័តមាននេះ