ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការរុះរើជួររដ្ឋាភិបាល៖ មនុស្សជំនិតលោក ម៉ាឌូរ៉ូ ត្រូវបានជម្រុះចេញពីអំណាច ​

2 ខែ មុន

ប្រទេស​វេ​ណេ​ស៊ុ​យ​អេ​ឡា ៖ ប្រធានាធិបតី​ស្ដីទី​វេ​ណេ​ស៊ុ​យ​អេ​ឡា​ លោកស្រី​ដែល​ស៊ី​រ៉ូ​ឌ្រី​ហ្គេ​ស កាលពី​ថ្ងៃ​ទី​១៨​ មីនា​ បាន​សម្រេច​ដក​តំណែង​រដ្ឋមន្ត្រី​ការពារ​ប្រទេស​ ឧត្ដមសេនីយ​ វ្ល៉ា​ឌី​មៀរ ​ប៉ា​ឌ្រី​ណូ​ឡូ​ប៉េ​ស…

ប្រទេស​វេ​ណេ​ស៊ុ​យ​អេ​ឡា ៖ ប្រធានាធិបតី​ស្ដីទី​វេ​ណេ​ស៊ុ​យ​អេ​ឡា​ លោកស្រី​ដែល​ស៊ី​រ៉ូ​ឌ្រី​ហ្គេ​ស កាលពី​ថ្ងៃ​ទី​១៨​ មីនា​ បាន​សម្រេច​ដក​តំណែង​រដ្ឋមន្ត្រី​ការពារ​ប្រទេស​ ឧត្ដមសេនីយ​ វ្ល៉ា​ឌី​មៀរ ​ប៉ា​ឌ្រី​ណូ​ឡូ​ប៉េ​ស ដែល​ដឹកនាំ​កងទ័ព​តាំងពី​ប្រធានាធិបតី​លោក​នី​កូ​ឡាស់ ​ម៉ា​ឌី​រ៉ូ​ ឡើង​កាន់​អំណាច
រហូត​ដល់​ពេល​អា​មេ​រិ​ក​ចាប់ខ្លួន ​។

ក្រោម​ការ​គាបសង្កត់​របស់​អា​មេ​រិ​ក លោកស្រី​រ៉ូ​ឌ្រី​ហ្គេ​ស​ ហាក់ដូចជា​ឈាន​ទៅ​ក្ដាប់​កងទ័ព​ក្នុង​ដៃ ដើម្បី​ឈាន​ទៅ​ដក​តំណែង​ឧត្ដមសេនីយ​វ្ល៉ា​ឌី​មៀរ​ប៉ា​ឌ្រី​ណូ​ឡូ​ប៉េ​ស ដែល​ខ្លួន​លោក​ផ្ទាល់​ក៏​មាន​ការ​អាម៉ាស់​ដែរ ដែល​កងទ័ព​គ្មាន​សមត្ថភាព​ក្នុង​ការ​ការពារ​ប្រមុខរដ្ឋ​ ។

តាម​តេ​ឡេ​ក្រាម ​លោកស្រី​រ៉ូ​ឌ្រី​ហ្គេ​សសរ​សេរ​ថា យើង​សូម​អរគុណ​ឧត្ដមសេនីយ​វ្ល៉ា​ឌី​មៀរ​ប៉ា​ទ្រី​ណូ​ឡូ​ប៉េ​ស​ ដែល​បាន​បម្រើ​ប្រទេស​ជាតិ ​ដោយ​ស្មោះត្រង់​ ហើយ​ដែល​បណ្ដា​ឆ្នាំ​កន្លង​ទៅ ​ជា​ទាហាន​ដំបូង​គេ ក្នុង​កិច្ច​ការពារ​ប្រទេស​យើង​។ យើង​ជឿជាក់​ថា​ លោក​នឹង​បំពេញ​ដោយ​មានការ​ទទួល​ខុស​ត្រូវ ​និង​ក្នុង​កិត្តិយស​ដូច​គ្នា​នេះ​ដែរ ពេល​ទទួល​តំណែង​ថ្មី​ដែល​នឹង​ប្រគល់​ជូន​លោក​ ។

លោកស្រី​ប្រធានាធិបតី​ស្ដីទី​​បាន​ជ្រើសតាំង​ឧត្ដមសេនីយ​ហ្គូ​ស​ស្តា​វ៉ូ​ហ្គ​ង់​ហ្សា​ឡែ​ស​ឡូ​ប៉េ​ស ប្រមុខ​​កងការពារ​ប្រធានាធិបតី​ និង​ជា​ប្រមុខ​ខាង​ប្រឆាំង​ចារកម្ម​ចាប់តាំងពី​ការ​ចាប់ខ្លួន​លោក​ម៉ា​ឌូ​រ៉ូ​មក ជា​រដ្ឋមន្ត្រី​ការពារ​ប្រទេស​ថ្មី​។

ពី​មុន​លោក​ក៏​ធ្លាប់​ដឹកនាំ​ផ្នែក​ស៊ើ​ប​ការណ៍​ ។ ទន្ទឹម​នឹង​នេះ​ដែរ ​លោកស្រី​ប្រធានាធិបតី​បាន​តែងតាំង​ឧត្ដមសេនីយ​ ហេ​ន​រី​ណា​វ៉ាស​រុម​បូស ​ជា​ប្រមុខ​កងការពារ​ប្រធានាធិបតី និង​ឧត្ដមនាវី​ហ្ស័​រ
​ម៉ា​ន់​ហ្គោ​មេស​ឡា​រេស​ ជា​ប្រមុខ​ផ្នែក​ប្រឆាំង​ចារកម្ម ​។

ចាប់តាំងពី​ឡើង​កាន់​តំណែង​ប្រធានាធិបតី​ស្ដីទី​មក លោកស្រី​រ៉ូ​ឌ្រី​ហ្គេ​ស បាន​ដក​ចេញ​មនុស្ស​ជំនិត​លោក​ម៉ា​ឌូ​រ៉ូ​ច្រើន​នាក់​ចេញពី​រង្វង់​​អំណាច​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ