ពលរដ្ឋកម្ពុជាណា ដែលចង់ស្នើសុំទិដ្ឋាការទៅសហរដ្ឋអាមេរិក តាមទិដ្ឋាការប្រភេទ B1 និងB2 ត្រូវក្រសួងការបរទេសអាមេរិកប្រកាសថា ត្រូវតម្រូវឲ្យមានប្រាក់ធានារហូតដល់១៥.០០០ដុល្លារ ។
តាមការចុះផ្សាយដោយសារព័ត៌មានបរទេស បានឲ្យដឹងថា ការអនុវត្តគោលការណ៍បង់ប្រាក់ធានានេះមាន ៣កម្រិត ដែលនឹងសម្រេចចិត្ត ដោយមន្ត្រីនៃអគ្គកុងស៊ុលរបស់អាមេរិកអំឡុង ពេលសម្ភាសន៍ផ្ទាល់ដោយតម្លៃ គឺចាប់ពី៥.០០០ដុល្លារ,១០.០០០ដុល្លារ និង ១៥.០០០ដុល្លារ ហើយនឹងអនុវត្ត ចាប់ពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦តទៅ ។
ក្រៅពីកម្ពុជាប្រទេស ១១ទៀត ដែលរួមមាន អេត្យូពី ហ្សកហ្ស៊ី ហ្គ្រេណាដា ឡេសូតូ ម៉ូរីស ម៉ុងហ្គោលី ម៉ូហ្សំប៊ិក នីការ៉ាហ្គ័រ ប៉ាពួញូហ្គីណេ សីស្ហែល និងទុយនីស៊ី ក៏ស្ថិតនៅក្នុងលក្ខខណ្ឌនេះផងដែរ ៕
ចែករំលែកព័តមាននេះ