ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ទីរ​វប្បធម៌​ខេត្តកំពង់ចាម ​ហៅ​ក្រុម​តន្ត្រីបុរាណ​ដែល​សម្តែង​ខុស​ក្រមសីលធម៌​មក​អប់រំ​ណែនាំ

5 ថ្ងៃ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ នៅ​ទីបំផុត មន្ទីរ​វប្បធម៌​ខេត្តកំពង់ចាម​បាន​​ហៅ​ក្រុម​តន្ត្រីបុរាណ​មួយ​ដែល​សម្តែង​​ខុសសីលធម៌ និង​ប្រពៃណី​បុរាណ​ខ្មែរ​នៅ​ក្នុង​ពិធីកាត់សក់​នៃ​មង្គលការ​មួយ​ដែល​រង​ការ​រិះ​គន់​នោះ​យក​មក​អប់រំ កែប្រែ និង​ឲ្យ​បញ្ឈប់​នូវ​រាល់​ការ​សម្តែង​ដែល​មាន​ភាព​ខុសឆ្គង​បែប​នេះ​បន្ត​ទៀត ។ បើ​តាម​ការ​បញ្ជាក់​ពី​ផេ​ក​ហ្វេ​ស​ប៊ុ​ក​របស់​មន្ទីរ​វប្បធម៌​ខេត្តកំពង់ចាម​បាន​ឲ្យ​ដឹង​ថា ថ្ងៃ​ទី​១៨…

ខេត្តកំពង់ចាម ៖ នៅ​ទីបំផុត មន្ទីរ​វប្បធម៌​ខេត្តកំពង់ចាម​បាន​​ហៅ​ក្រុម​តន្ត្រីបុរាណ​មួយ​ដែល​សម្តែង​​ខុសសីលធម៌ និង​ប្រពៃណី​បុរាណ​ខ្មែរ​នៅ​ក្នុង​ពិធីកាត់សក់​នៃ​មង្គលការ​មួយ​ដែល​រង​ការ​រិះ​គន់​នោះ​យក​មក​អប់រំ កែប្រែ និង​ឲ្យ​បញ្ឈប់​នូវ​រាល់​ការ​សម្តែង​ដែល​មាន​ភាព​ខុសឆ្គង​បែប​នេះ​
បន្ត​ទៀត ។

បើ​តាម​ការ​បញ្ជាក់​ពី​ផេ​ក​ហ្វេ​ស​ប៊ុ​ក​របស់​មន្ទីរ​វប្បធម៌​ខេត្តកំពង់ចាម​បាន​ឲ្យ​ដឹង​ថា ថ្ងៃ​ទី​១៨ ខែមីនា ឆ្នាំ​២០២៦ លោក សឹង ភា​រុំ ប្រធាន​មន្ទីរ​បាន​ដឹកនាំ​ក្រុមការងារ​មន្ទីរ​វប្បធម៌​ និង​វិចិត្រសិល្បៈ​ខេត្តកំពង់ចាម ចុះ​ណែនាំ​បញ្ឈប់​រាល់​ការ​សម្តែង ដែល​ប៉ះពាល់​ដល់​ប្រពៃណី​ទំនៀមទម្លាប់​ខ្មែរ ដល់​ក្រុម​តន្ត្រីបុរាណ ដែល​សម្តែង​ខុស​ក្រមសីលធម៌ ប្រពៃណី នៅ​ស្រុក​ស្ទឹង​ត្រង់ ខេត្តកំពង់ចាម ។

ក្នុង​កិច្ចប្រជុំ​អប់រំ​ណែនាំ​នោះ​ មន្ទីរ​វប្បធម៌​ខេត្ត​ក៏​បាន​ឲ្យ​ប្រធាន​ក្រុម​ដែល​បាន​សម្តែង​ខុស​ក្រមសីល​ធម៌​នោះ​ ធ្វើ​លិខិត​សុំ​ទោស និង​ទទួលកំហុស​ជា​សាធារណៈ​ផង​ដែរ ដោយនៅ​ក្នុង​នោះ​សា​ម៉ី​ខ្លួន​ក៏​បាន​សន្យា​នឹង​មិន​ឲ្យ​មាន​កាយវិកា​សម្តែង​បែប​នេះ​ជា​លើក​ទី​២​នោះ​ឡើយ ។

នៅ​ក្នុង​លិខិត​ខាងលើ​នេះ​បាន​បញ្ជាក់​ថា ខ្ញុំបាទ​ឈ្មោះ អន សា​រឿ​ន ជា​ប្រធាន​ក្រុម​ភ្លេង​ប្រពៃណី​ខ្មែរ នាយ​ស្វិត ដែល​ស្ថិត​នៅ​ភូមិ​គីឡូ​លេខ​៣ ឃុំ​ព្រែក​កក់ ស្រុក​ស្ទឹង​ត្រង់ ខេត្តកំពង់ចាម សូម​គោរព និង​សុំ​ទោស​ទៅ​កាន់​បងប្អូន​ខ្មែរ​ជា​សាធារណៈ ។

ដោយ​ខ្ញុំបាទ​ បាន​ប្រព្រឹត្ត​កំហុស​នៅ​ក្នុង​ការ​សម្តែង​ពិធីកាត់សក់ នៃ​កម្មវិធី​អាពាហ៍ពិពាហ៍​នៅ​ភូមិ​អារក្ស​ត្នោត ឃុំ​អារក្ស​ត្នោត ស្រុក​ស្ទឹង​ត្រង់ ខេត្តកំពង់ចាម នា​ថ្ងៃ​ទី​១៣ ខែមីនា ឆ្នាំ​២០២៦ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ទៅ​ដល់​វប្បធម៌ ប្រពៃណី​ខ្មែរ ។ ខ្ញុំ​សូម​ទទួលកំហុស ដោយ​កាយវិការ និង​សម្លៀក​បំពាក់​​មិន​សមរម្យ​ក្នុង​ការ​សម្តែង​កម្មវិធី​ខាងលើ​ ដល់​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្តកំពង់ចាម​។

ខ្ញុំបាទ សូម​គោរព​សុំ​ការ​អភ័យទោស និង​សុំ​សន្យា​ថា មិន​ឲ្យ​មាន​កាយវិការ​នេះ​ជា​លើក​ទី​២​នេះ​ទៀត​ឡើយ សូម​បងប្អូន​មេត្តា​យោគយល់ និង​អនុគ្រោះ និង​អភ័យទោស​ដល់​រូប​ខ្ញុំបាទ​បង ។
គួរ​បញ្ជាក់​ថា រូបភាព​បង្ហាញ​ពី​សកម្មភាព​វង់ភ្លេង​ខ្មែរ មួយ​ដែល​មាន​តួអង្គ សម្តែង​មិន​សមរម្យ និង​តាម​ក្បួនខ្នាត​នៃ​ក្នុង​ពិធីកាត់សក់​បង្កក់​សិរី​នៅ​ក្នុង​ពិធី​ម​ង្គ​ការ​មួយ​បាន​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​សំណាក់​មហាជន ជា​ពិសេស ​បណ្តា​អ្នកលេង​បណ្តាញ​សង្គម ។

តាម​រយៈរូបភាព​ដែល​បាន​បង្ហោះ​លើ​បណ្តាញ​សង្គម​បង្ហាញ​ពី​សកម្មភាព​តួអង្គ​បុរស​ម្នាក់​បាន​សម្តែង​​រហូត​ស្រាតខោ​របស់​ខ្លួន ដើម្បី​ឲ្យ​ឃើញ​ខោ​ទឹកនោម​ដែល​ខ្លួន​កំពុង​ស្លៀក​នៅ​ខាងក្នុង ក្នុង​ន័យ​ចង់អោយ​អ្នក​ទស្សនា​សើច​សប្បាយ ប៉ុន្តែ​រង​ការ​ស្តីបន្ទោស​យ៉ាង​ខ្លាំង​ពី​មហាជន ។ ជាមួយនឹង​ការ​រិះគន់​ខាងលើ​នេះ មហាជន​ក៏​បាន​ធ្វើការ​ស្នើ​សុំ​ទៅ​កាន់​ភាគី​ពាក់ព័ន្ធ​អោយ​ចាត់វិធានការ និង​ហៅ​វង់ភ្លេង​ខ្មែរ និង​តួអង្គ​សម្តែង​នេះ​យក​មក​អប់រំ​កែប្រែ​នូវ​កំហុស​ដែល​ធ្វើ​នា​ពេល​នេះ​ផង
​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ