ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្នុងសង្គ្រាម​​នៅអ៉ីរ៉ង់​ ​​​អា​មេរិក​ត្រូវ​ចំណាយ​​​មួយ​ថ្ងៃ​​១ពាន់​លាន​​ដុល្លារ​

2 ខែ មុន

សង្គ្រាម​អ៉ី​រ៉​ង់ ៖ ការ​ចំណាយ​ក្នុង​សង្គ្រាម​នៅអ៉ី​រ៉​ង់​​ពិតជា​ច្រើន​មហាសាល​ ដោយ​ក្នុង​១​ថ្ងៃ​អា​មេ​រិ​ក​លោក​ត្រូវ​ចំណាយ​ដល់​ខ្ទង់​១​ពាន់​លាន​ដុល្លារ​ ។ ប៉ុ​ន្តែ​តម្លៃ​ដែល​ត្រូវ​បង់​ពិតជា​មាន​ខ្ពស់​ជាង​នោះ​ទៀត បើ​តាម​ការ​យល់​ឃើញ​របស់​ពួក​អ្នក​សាធារណរដ្ឋ ​ក៏​ដូច​ជា​ពួក​អ្នក​ប្រជាធិបតេយ្យ​ដែរ​ ។ កាសែត​ញូ​វ​យ៉​ក​ថែម​សរសេរ​ក្នុង​បទ​វិចារណកថា​មួយ​ថា…

សង្គ្រាម​អ៉ី​រ៉​ង់ ៖ ការ​ចំណាយ​ក្នុង​សង្គ្រាម​នៅអ៉ី​រ៉​ង់​​ពិតជា​ច្រើន​មហាសាល​ ដោយ​ក្នុង​១​ថ្ងៃ​អា​មេ​រិ​ក​លោក​ត្រូវ​ចំណាយ​ដល់​ខ្ទង់​១​ពាន់​លាន​ដុល្លារ​ ។ ប៉ុ​ន្តែ​តម្លៃ​ដែល​ត្រូវ​បង់​ពិតជា​មាន​ខ្ពស់​ជាង​នោះ​ទៀត បើ​តាម​ការ​យល់​ឃើញ​របស់​ពួក​អ្នក​សាធារណរដ្ឋ ​ក៏​ដូច​ជា​ពួក​អ្នក​ប្រជាធិបតេយ្យ​ដែរ​ ។

កាសែត​ញូ​វ​យ៉​ក​ថែម​សរសេរ​ក្នុង​បទ​វិចារណកថា​មួយ​ថា សង្គ្រាម​នោះ ​បាន​ក្លាយទៅជា​សង្គ្រាម​ដែល​ចំណាយ​ច្រើន​បំផុត​ក្នុង​អាណត្តិ​លោក​ដូ​ណា​ល់​ត្រាំ​ ។ ធ្វើ​ឡើង​រួម​ជាមួយ​អ៉ី​ស្រា​អែ​ល ជម្លោះ​នោះ​ពេល​នេះ ​ចាត់ទុកជា​ការ​សាកល្បង​ចម្បង​មួយ​នៃ​អំណាច​របស់​លោក​ត្រាំ​ និង​សមត្ថភាព​របស់​លោក​ក្នុង​ការ​ត្រួតត្រា លើ​បណ្ដា​ផលវិបាក ដែល​ហាក់ដូចជា​កំពុង​របូត​ទៅ​យ៉ាង​ច្បាស់​។ លោក​ត្រាំ​ស្នើ​សុំ​ជំនួយ​សម្រាប់​បំបែក​ការ​បិទ​ខ្ទប់​របស់​អ៉ី​រ៉​ង់​នូវ​ច្រក​សមុទ្រ​ហ័​រ​មូស​តែ​គ្មាន​បទេស​សម្ព័ន្ធ​ណា​ហក់​ចូល​ជួយ​ឡើយ​។

ដោយ​ជ្រើស​យក​ការ​ប្រឈម​មុខ​ដោយ​ផ្ទាល់​របស់​អា​មេ​រិ​ក​ចំពោះ​អ៉ី​រ៉​ង់ ដោយ​គ្មាន​ការពិគ្រោះ​ជា​មុន​ជាមួយ​សភា គឺ​ខុស​ពី​បណ្ដា​ប្រធានាធិបតី​មុន​ៗ​ ។ លោក​ត្រាំ​ក៏​ត្រូវ​ប្រឈម​មុខ​ដែរ​​នឹង​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ទាក់ទិន​រដ្ឋ​ធម្ម​នុញ្ញ ។ មនុស្ស​ជា​ច្រើន​ គឺជា​ពួក​អ្នក​ដែល​បរិហារ​ពី​ការ​ប្រើ​អំណាចនីតិប្រតិបត្តិ​ហួស​ដែន​កំណត់ ក្នុង​នោះ​​ ក៏​រួម​មាន​ទាំង​បណ្ដា​មនុស្ស​ស្ថិត​ក្នុង​គណបក្ស​លោក​ផង​ដែរ​។ ប្រតិបត្តិការ​យោធា​មួយ​តាម​ទម្លាប់ ត្រូវ​សម្រេច​ដោយ​ស្ថាប័ន​ជាន់​ខ្ពស់នា​នា ជាមួយ​ជំនួយ​របស់​គណៈកម្មាធិការ​អ្នក​ជំនាញការ​ ។

បណ្ដា​សមាជិក​សភា​នៃ​គណបក្ស​ប្រជាធិបតេយ្យ​ជា​សមាជិក​គណៈកម្មការ​កិច្ចការបរទេស​របស់​សភា ទាមទារ​នា​ពេល​នេះ​ ឲ្យ​បណ្ដា​អ្នក​ទទួលខុសត្រូវ​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល​លោក​ត្រាំ បង្ហាញខ្លួន​នៅ​មុខ​ពួក​គេ​ ដើម្បី​លើក​ហេតុផល​នៃ​សកម្មភាព​ពួក​គេ​នៅ​អ៉ី​​រ៉​ង់ ​។ បណ្ដា​សមាជិក​សភា​បាន​ចោទ​លើ​យុទ្ធសាស្ត្រ​មិន​ច្បាស់លាស់ និង​ការ​ប្រើ​ហួស​ដែន​កំណត់​អំណាច​ប្រធានាធិបតី​លើ​ការ​ធ្វើសង្គ្រាម​ ។ គេ​បាន​រិះគន់​ប្រធានាធិបតី​ថា ដឹកនាំ​តែ​ម្នាក់ឯង​មើល​ស្រាល​តុល្យភាព​នៃ​រដ្ឋធ​​ម្មនុញ្ញ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ