ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៉ីរ៉ង់បើកការវាយប្រហារមីស៊ីលលើតំបន់ឧស្ម័ន Ras Laffan របស់កាតា បង្កការខូចខាតធ្ងន់ធ្ងរ និង​ធ្វើឱ្យប៉ះពាល់ដល់អធិបតេយ្យភាព

2 ខែ មុន

សង្គ្រាម​អ៉ីរ៉​ង ៖ បណ្ដា​ប្រភព​ផ្លូវការ​កា​តា​រាយការណ៍​ថា អ៉ី​រ៉​ង់​បាន​វាយប្រហារ​ កាលពី​ថ្ងៃ​ទី​១៨​ មីនា​ទីតាំង​ឧស្ម័ន​សំខាន់​មួយ​នៅ​កា​តា បណ្ដា​លឲ្យ​មានការ​ឆាបឆេះ​ និង​ការ​ខូចខាត​ធ្ងន់ធ្ងរ​ ។ ការ​វាយ​ប្រហារ​នោះ​​កើត​មាន​ពេល​ដែលអ៉ី​រ៉​ង់​ព្រមាន​នា​ពេល​មុន​នេះ…

សង្គ្រាម​អ៉ីរ៉​ង ៖ បណ្ដា​ប្រភព​ផ្លូវការ​កា​តា​រាយការណ៍​ថា អ៉ី​រ៉​ង់​បាន​វាយប្រហារ​ កាលពី​ថ្ងៃ​ទី​១៨​ មីនា​ទីតាំង​ឧស្ម័ន​សំខាន់​មួយ​នៅ​កា​តា បណ្ដា​លឲ្យ​មានការ​ឆាបឆេះ​ និង​ការ​ខូចខាត​ធ្ងន់ធ្ងរ​ ។ ការ​វាយ​ប្រហារ​នោះ​​កើត​មាន​ពេល​ដែលអ៉ី​រ៉​ង់​ព្រមាន​នា​ពេល​មុន​នេះ ក្នុង​ថ្ងៃ​ទី​១៨​ មីនា​ ដែរ​ថា នឹង​ជ្រើស​រើស​​យក​បណ្ដា​ទីតាំង​ប្រេង ​និង​ឧស្ម័ន​របស់​បណ្ដា​ប្រទេស​ក្នុង​តំបន់ ជា​គោលដៅ​វាយ​ប្រហារ​សងសឹក ចំពោះ​ការ​វាយប្រហារ​របស់​អា​មេ​រិ​ក ​និង​អ៉ីស្រា​អែ​ល​លើ​បណ្ដា​ទីតាំង​ថាមពល​របស់​ខ្លួន​ ។

Plumes of smoke rise after debris from an intercepted Iranian drone struck an oil facility, according to authorities, in Fujairah, United Arab Emirates, Saturday, March 14, 2026. (AP Photo/Altaf Qadri)/XEM106/26073377417766//2603141132

ក្នុង​សេចក្ដី​ប្រកាស​មួយ​ក្រុមហ៊ុន​ថាមពល​រដ្ឋកា​តា គឺ​ក្រុមហ៊ុន​ QATARENERGY ​រៀបរាប់​ថា ទីតាំង​ឧស្ម័ន​RAS LAFFAN ជា​គោលដៅ​នៃ​ការ​វាយប្រហារ​ដោយ​មី​ស៊ី​លអ៉ី​រ៉​ង់​ កាលពី​យប់​ថ្ងៃ​ទី​១៨
​មីនា​ ។ បណ្ដា​ក្រុម​អន្តរាគមន៍​បន្ទាន់​​ត្រូវ​បាន​បញ្ជូន​មក​ភ្លាម​ៗ ដើម្បី​ពន្លត់ភ្លើង​ដែល​ឆាបឆេះ​ខ្លាំង បណ្ដាល​ឲ្យ​មានការ​ខូចខាត​ធ្ងន់ធ្ងរ ​។ ក្រុមហ៊ុន​នោះ​បញ្ជាក់​ថា ពុំ​មាន​សេចក្ដីរាយការណ៍​ពី​ជន​រង​គ្រោះ​ឡើយ​ ។ ភ្លើង​បាន​ឆាបឆេះ​ខ្លាំង​នៅ​ទីតាំង​ឧស្ម័ន​នោះ នាំ​ឲ្យ​ផ្ទៃមេឃ​មាន​ពណ៌​ក្រហម​ស្រាល់ ដែល​គេ​អាច​មើលឃើញ​ក្នុង​រង្វង់​៣០​គីឡូម៉ែត្រ​ ។

ក្រសួងការបរទេស​កា​តា​បាន​ថ្កោលទោស​ថា ​នោះ​ជា​ការ​វាយប្រហារ​ដ៏​សាហាវ​របស់​អ៉ី​រ៉​ង់​ប្រឆាំង​តំបន់​ឧស្សាហកម្ម ​RAS LAFFAN ដោយ​ថា​ នោះ​ជា​ការ​បង្កើន​​ដោយ​គ្រោះថ្នាក់ ការ​រំលោភ​បំពាន​ជាក់ស្ដែង លើ​អធិបតេយ្យភាព​របស់​ខ្លួន​ និង​ជា​ការ​គំរាមកំហែង​ដោយ​ផ្ទាល់​ដល់​សន្តិសុខ​ជាតិ​
កា​តា​ ។ បន្ទាប់​មក​ កា​តា​បាន​បញ្ជា​បណ្ដេញ​អ្នកការទូត​អ៉ី​រ៉់​ង់​២​នាក់​ និង​ក្រុម​របស់​ពួក​គេ​ឲ្យ​ចាក​ចេញពី​ប្រទេស​ ។

ក្រសួង​ការពារ​ប្រទេស​កា​តា​បញ្ជាក់​ថា ប្រព័ន្ធ​ការពារ​អាកាស បាន​ស្ទាក់​កម្ទេច​មី​ស៊ីល​បាលី​ស្ទិ​ក
អ៉ី​រ៉​ង់​២​គ្រាប់ ដែល​បាញ់​សំដៅ​តំបន់ឧស្សាហកម្ម​RAS LAFFAN ដោយ​មិន​បណ្ដាល​ឲ្យ​មាន​ជន​រង​គ្រោះ​ឡើយ ហើយ​ផ្នែក​ការពា​ស៊ីវិល​រាយការណ៍​ថា ភ្លើង​ដែល​ឆេះ​ពេល​នេះ​អាច​គ្រប់គ្រង​បាន​ហើយ​។

ការ​វាយប្រហារ​នេះ​ កើត​មាន​ប៉ុន្មាន​ម៉ោង​បន្ទាប់​ពី​ការ​វាយប្រហារ​ដែល​អ៉ី​រ៉​ង់ ចាត់​ទុក​ថា​ ជា​ស្នាដៃ​អ៉ី​ស្រា​អែ​ល លើ​បណ្ដា​ទីតាំង​ស្ថិត​ក្នុង​ចម្ការ​ឧស្ម័ន​ដ៏​ធំ SOUTH PARS/NORTH DOME ​ដែលរ​កស៊ី​ចូល​ហ៊ុន​គ្នា​រវាង​អ៉ី​រ៉​ង់ ​និង​កា​តា​។

ក្នុង​សេចក្ដី​ប្រកាស​មួយ​កង​ឆ្មាំ​បដិវត្តន៍​អ៉ី​រ៉​ង់ បាន​គំរាម​អា​មេ​រិ​ក ​និងអ៉ីស្រា​អែ​ល​ថា នឹង​កម្ទេច​រាល់​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល​ក្នុង​តំបន់​ឈូង​សមុទ្រ​ពែ​រ្ស៍​ ហើយ​ការ​តបត​មួយ​នឹង​ពិតជា​ធ្ងន់ធ្ងរ
​បំផុត​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ