ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៉ីស្រាអែលរងការបាញ់ស្រោចមីស៊ីលជាថ្មីពីអ៉ីរ៉ង់ ខណៈស្នូរផ្ទុះយ៉ាងខ្លាំងលាន់ឮកណ្តាលក្រុងហ្សេរុយសាឡឹម

2 ខែ មុន

សង្គ្រាម​អ៉ី​រ៉​ង់ ៖ ក្រុង​តេ​ហេ​រ៉​ង់ ​​កាលពី​ថ្ងៃ​ទី​១៧​ មីនា​ បន្ត​រង​ការ​វាយប្រហារ​ខ្លាំងក្លា​ ក៏​ដូច​ជា​នៅ​អ៉ី​រ៉ា​ក់ តំបន់​ឈូង​សមុទ្រ​ពែ​រ្ស៍ ​និង​នៅ​លី​បង់ ខណៈ​សង្គ្រាម​បង្ក​ឡើង​ដោយ​អ៉ី​ស្រា​អែ​ល​…

សង្គ្រាម​អ៉ី​រ៉​ង់ ៖ ក្រុង​តេ​ហេ​រ៉​ង់ ​​កាលពី​ថ្ងៃ​ទី​១៧​ មីនា​ បន្ត​រង​ការ​វាយប្រហារ​ខ្លាំងក្លា​ ក៏​ដូច​ជា​នៅ​អ៉ី
​រ៉ា​ក់ តំបន់​ឈូង​សមុទ្រ​ពែ​រ្ស៍ ​និង​នៅ​លី​បង់ ខណៈ​សង្គ្រាម​បង្ក​ឡើង​ដោយ​អ៉ី​ស្រា​អែ​ល​ និង​អា​មេ​រិ​ក​ប្រឆាំង​អ៉ីរ៉​ង់​បាន​ឈាន​ចូល​ដល់​ថ្ងៃ​ទី​១៩​ហើយ​ ។ ក្នុង​សង្គ្រាម​នោះ​ លោក​ត្រាំ​មិន​បាន​ទទួល​ជំនួយ​​យោធា​ពី​បណ្ដា​សម្ព័ន្ធមិត្ត​ឡើយ ​ដែល​នាំ​ឲ្យ​លោក​ខឹង​ខ្លាំង​ ។

តម្លៃ​ប្រេង​បាន​ហោះ​ឡើង​៥%​ទៀត​​នៅ​អា​ស៊ី​ ដោយសារ​ការ​ព្រួយបារម្ភ​របស់​ទីផ្សារ​ប្រឈម​មុខ​នឹង​ជម្លោះ​ដែល​បណ្ដាល​ឲ្យ​មាន​អ​ស្ថេ​រ​ភាព​កាន់តែ​ខ្លាំង ប៉ះពាល់​ដល់​បណ្ដា​ទីតាំង​ប្រេង​នៅ​តំបន់​ឈូង​​សមុទ្រ​ និង​រារាំង​ដល់​ការ​ដឹក​ប្រេង​របស់​បណ្ដា​នាវា​ដោយសារ​អ៉ី​រ៉​ង់​បិទ​ច្រក​សមុទ្រ​ហ័​រ​មូស​។ ប្រជាជន​ក្រុង​តេ​ហេ​រ៉​ង់​ជួប​ប្រទះ​ការ​ដាច់​ភ្លើង​នា​ពេល​យប់​ដែល​គ្របដណ្ដប់​ដោយ​ភ្លៀង​ផ្គរ ​និង​រន្ទះ ពេល​រដ្ឋធានី​អ៉ី​រ៉​ង់​រង​ការ​វាយប្រហារ​ខ្លាំងក្លា​បន្ត​ទៀត​ ។

នៅ​អ៉ីរ៉ា​ក់​ស្ថានទូត​អា​មេ​រិ​ករង​ការ​វា​ប្រហារ​ជា​លើក​ទី​២​ ។ នៅ​ក្រុង​បា​ដា​ដ​មនុស្ស​៤​នាក់​បាន​ត្រូវ​ស្លាប់​ នា​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​១៧​ មីនា ដោយសារ​មី​ស៊ី​ល​ក្នុង​សង្កាត់​មួយ​ ។ នេះ​បើ​តាម​ប្រភព​របស់​បណ្ដា​ក្រុម​ប្រដាប់​អាវុធ​ស្និទ្ធ​អ៉ី​រ៉​ង់​។ ស្ថានទូត​អា​មេ​រិ​ក​ប្រចាំ​ក្រុង​បា​ដា​ដ រ​ង​ការ​វាយប្រហារ​ជា​លើក​ទី​២​ ចន្លោះ​ពេល​គ្នា​តែ​ប៉ុន្មាន​ម៉ោង​កាលពី​ថ្ងៃ​ទី​១៦ ​និង​១៧​ មីនា ។ គេ​ឃើញ​ផ្នែក​ការ​ពារ​អាកាស​ស្ទាក់​កម្ទេច​មី​ស៊ី​ល​មួយ ចំណែក​មី​ស៊ី​ល​មួយទៀត​ បាន​ធ្លាក់​ចំ​ស្ថានទូត​អា​មេ​រិ​ក បណ្ដាល​ឲ្យ​មាន​ការ​ផ្ទុះ​បន្ទាប់​មក​ឃើញ​មាន​ផ្សែង​ខ្មៅ​ហុយ​ចេញ​។ មី​ស៊ីល​១​គ្រាប់​ ក៏​បាន​ធ្លាក់​លើដំបូល​អគារ​សណ្ឋាគារ​មួយ ស្ថិត​ក្នុង​តំបន់​បៃតង​ដដែល​នោះ​ ។ ចំណែក​បណ្ដា​ដ្រូ​ន​នា​វេលា​ល្ងាច​បាន​វាយ​ប្រហារ​ចម្ការ​ប្រេងកាត​សំខាន់​មួយ​នា​ភាគ​ខាងត្បូងអ៉ី​រ៉ា​ក់ ដែល​ធ្លាប់​រង​ការ​វាយប្រហារ​រួច​មក​ហើយ​ ។

មី​ស៊ី​លអ៉ី​រ៉​ង់​១​គ្រាប់ ​នា​ថ្ងៃ​ទី​ន​១៨​ មីនា​ បាន​ធា្ល​ក់ នៅ​ជិត​ទីបញ្ជាការដ្ឋាន​យោធា​អូស្ត្រាលី​ប្រចាំ​
ម​ជ្ឈឹ​ម​បូព៌ា ស្ថិត​ក្នុង​មូលដ្ឋាន​យោធា​ALMOINHAD ប្រទេស​អេ​មី​រ៉ាត់​អា​រ៉ាប់​រួម​ ។ តាម​នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី​ថា ការ​វាយប្រហារ​នោះ​មិន​បណ្ដាល​ឲ្យ​មាន​អ្នក​រង​របួស​ឡើយ​។

ចំណែក​មី​ស៊ី​ល​បាលី​ស្ទិ​ក​១​គ្រាប់​ ត្រូវ​ស្ទាក់​កម្ទេច​នៅ​ជិត​មូលដ្ឋាន​អាកាសចរណ៍​ PRINCE SULTAN ភាគ​អាគ្នេយ៍​ក្រុង​រី​យ៉ា​ដ ​រាជធានី​អា​រ៉ា​ប៊ី​សា​អូឌីត​ ដែល​នៅ​ទីនោះ​មាន​វត្តមាន​កង​ទាហាន​អា​មេ​រិ​ក​។ តាម​ក្រសួង​ការពារ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​ថា បណ្ដា​ដ្រូ​ន​ក៏​ត្រូវ​បាន​ស្ទាក់​កម្ទេច​នៅ​ភាគ​ខាងកើត​ប្រទេស​ដែរ​។ អាជ្ញាធរ​អេ​មី​រ៉ាត់​អា​រ៉ាប់​រួម កា​តា​និង​គុយ​វ៉ែត​ក៏​ប្រកាស​ពី​ការ​ស្ទាក់​កម្ទេច​បណ្ដា​មី​ស៊ី​ល​ដែរ​ ។

នៅ​អ៉ី​​រ៉​ង់​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ស៊ី​វិល BOUCHEHR ភាគ​ខាងត្បូង​ប្រទេស​រង​ការ​វាយប្រហារ​ដោយ​មី​ស៊ី​ល​១​គ្រាប់​ កាលពី​យប់​ថ្ងៃ​ទី​១៧​ មីនា តែ​មិន​បណ្ដាល​ឲ្យ​មានការ​ខូចខាត​ ឬ​ជន​រង​គ្រោះ​ឡើយ​ ។ កងទ័ព​អា​មេ​រិ​ក​ ក៏​វាយប្រហារ​បណ្ដា​ទីតាំង​មី​ស៊ី​លអ៊ី​​រ៉​ង់ នៅ​ជិត​ច្រក​សមុទ្រ​ហ័​រ​មូស​ ។
អា​មេ​រិ​កបាន​ទម្លាក់​គ្រាប់បែក​ ដោយ​ជោគជ័យ​លើ​បណ្ដា​ទីតាំង​មី​ស៊ីល​ប្រឆាំង​នាវា​របស់​អ៉ីរ៉​ង់​នៅ​ជិត​ច្រក​សមុទ្រ​ហ័​រ​មូស ជាមួយ​គ្រាប់បែក​ប្រឆាំង​រូង​ក្រោម​ដី​ ។ នេះ​ជា​ការ​អះអាង​ កាលពី​ថ្ងៃ​ទី​១៧​មីនា​របស់​កងទ័ព​អា​មេ​រិ​ក ​។ ទីបញ្ជាការដ្ឋាន​កងទ័ព​អា​មេ​រិ​ក​នៅ​ម​ជ្ឈឹ​ម​បូព៌ារៀបរាប់​ថា កងទ័ព​
អា​មេ​រិ​កបាន​ប្រើ​គ្រាប់បែក​ទម្លុះ​ទម្ងន់​២,៣​តោន​ជា​ច្រើន​គ្រាប់ ប្រឆាំង​បណ្ដា​ទីតាំង​មី​ស៊ី​លតា​ម​ឆ្នេរសមុទ្រ​របស់​អ៉ី​រ៉​ង់ ជិត​ច្រក​សមុទ្រ​ហ័​រ​មូស​ ។

មនុស្ស​២​នាក់​ថ្មី​ទៀត​ បាន​ត្រូវ​ស្លាប់​កាលពី​យប់​ថ្ងៃ​ទី​១៧​ មក ​១៨​ មីនា នៅ​ជិត​ក្រុង​តែ​ល​អា​វីវ​ ។ ប៉ូលិស​អ៉ី​ស្រា​អែ​ល​រាយការណ៍​ពី​ការ​ធ្លាក់​មីស៊ី​ល​ដែល​ហោះ​មក​ពី​អ៉ី​រ៉​ង់ ក្នុង​តំបន់​នោះ​។ ក្រុម​ជួ​យស​ង្ក្រោះ​អ៉ីស្រា​អែ​ល​បាន​ផ្សាយ​រូបភាព​នានា​បង្ហាញ​ពី​ការ​ខូចខាត​ច្រើន ពិសេស​ វី​ដេ​អូ​មួយ​បង្ហាញ​ពី​រថយន្ត​១​ក្រឿ​ង​កំពុង​មាន​ភ្លើង​ឆេះ និង​បណ្ដា​បំណែក​ក្នុង​ទីតាំង​ជា​ច្រើន​ ។ ម្យ៉ាងវិញទៀត​ ស្នូរ​ផ្ទុះ​យ៉ាង​ខ្លាំង​២​លាន់ឮ​នៅ​ក្រុង​ហ្សេ​រុយ​សា​ឡឹម​នា​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​១៨ ​មីនា បន្ទាប់​ពី​ការ​ប្រកាស​ពី​ការ​បាញ់​ស្រោច​មី​ស៊ីល​ថ្មី​ៗ​របស់​អ៉ីរ៉​ង់​ ៕ ប្រភព៖ YahooNews

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ