ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកហ្សេឡេនស្គី បង្ហាញតួលេខស.ម្លា.ប់​ទាហានរុស្ស៊ីជិត១០ម៉ឺននាក់ក្នុងពេល​៣ខែ​

2 ខែ មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​ លោក​វូ​ឡូ​ឌី​មៀរ​ហ្សេ​ឡេ​ន​ស្គី​អះអាង​តាម​បណ្ដាញ​សង្គម​X​ កាលពី​ថ្ងៃ​ទី​១៧​ មីនា​ ថា រុ​ស្ស៊ី​បាន​ប្រមូល​កង​ទាហាន​រវាង​ពី​៤០.០០០​ទៅ​៤៥.០០០​នាក់​ក្នុង​១​ខែ​ៗ ក្នុង​ក្រប​ខណ្ឌ​នៃ​ការ​លុកលុយ​អ៊ុយ​ក្រែ​ន ​។…

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​ លោក​វូ​ឡូ​ឌី​មៀរ​ហ្សេ​ឡេ​ន​ស្គី​អះអាង​តាម​បណ្ដាញ​សង្គម​X​ កាលពី​ថ្ងៃ​ទី​១៧​ មីនា​ ថា រុ​ស្ស៊ី​បាន​ប្រមូល​កង​ទាហាន​រវាង​ពី​៤០.០០០​ទៅ​៤៥.០០០​នាក់​ក្នុង​១​ខែ​ៗ ក្នុង​ក្រប​ខណ្ឌ​នៃ​ការ​លុកលុយ​អ៊ុយ​ក្រែ​ន ​។ លោក​ថា​ យើង​ត្រូវ​សម្លាប់​ទាហាន​រុ​ស្ស៊ី​ ក្នុង​ចំនួន​ប្រហាក់ប្រហែល​គ្នា​នោះ​ដែរ ​ដើម្បី​កុំ​ឲ្យ​កងទ័ព​រុ​ស្ស៊ី​​ពង្រីក​ខ្លួន​បាន ​។

លោក​បន្ត​ថា​ យើង​ត្រូវ​កម្ចាត់​ទាហាន​ទាំងនេះ​ ដើម្បី​កុំ​ឲ្យ​រុ​ស្ស៊ី​​អាច​ពង្រីក​ខ្លួន​បាន​ ។ លោក​ហ្សេ​ឡេ​ន​ស្គី​គូសបញ្ជាក់​ទៀត​ថា កងទ័ព​លោក​បាន​សម្លាប​ទាហាន​រុ​ស្ស៊ី​​រយៈពេល​៣​ខែ​ចុង​ក្រោយ​នេះ ក្នុង​ខែ​ទី​មួយ​៣០.០០០​នាក់ ខែ​ទី​២​ចំនួន​៣៥.០០០​នាក់​ និង​ខែ​ទី​៣​ចំនួន​២៨.០០០​នាក់​។ បែប​នេះ​ មាន​ន័យ​ថា​ ក្នុង​៣​ខែ​នោះ​ ទាហាន​រុ​ស្ស៊ី​សរុប​ជិត​១០០.០០០​នាក់ ​ត្រូវ​សម្លាប់​។ តាំងពី​ចាប់ផ្ដើម​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន ​ពី​ខែកុម្ភៈ ​ឆ្នាំ​២០២២ ​មក ទាហាន​ច្រើន​រយ​ពាន់​នាក់​ ត្រូវ​ស្លាប់​ទាំង​សងខាង និង​នាំ​ឲ្យ​មាន​ជនភៀសខ្លួន​អ៊ុយ​ក្រែ​ន​ច្រើន​លាន​នាក់​ ។

South Korea’s military drones fly in formation during a South Korea-US joint military drill at Seungjin Fire Training Field in Pocheon on May 25, 2023. (Photo by Yelim LEE / AFP)

កាលពី​ថ្ងៃ​ទី​១៦ ​មីនា​ មនុស្ស​ច្រើន​សិប​នាក់​បាន​ត្រូវ​ស្លាប់​នៅ​តំបន់​ហ្សា​ប៉ូ​រី​ហ្ស៊ី​យ៉ា​ និង​តំបន់​ឌី​នី​ប្រូ​ប៉េ​ត្រូវ​ស្ក៍​ ។ បណ្ដា​បំណែក​ដ្រូ​ន​ក៏​ធ្លាក់​ដែរ​នៅ​កណ្ដាល​ក្រុង​គៀវ​។ ប្រធានាធិបតី​អ៊ុយ​ក្រែ​នអះអាង​តាម​បណ្ដាញ​សង្គម​កាលពី​ថ្ងៃ​ទី​១៧​ មីនា ​ថា រុ​ស្ស៊ីពេល​នេះ បាន​កាត់​បន្ថយ​ការ​ផលិត​មី​ស៊ីល ហើយ​ប្រមូលប្រាក់​មក​បង្កើន​ផលិតកម្ម​ដ្រូ​ន​វិញ​ ។ លោក​ថា ​នា​ពេល​បច្ចុប្បន្ន​រុ​ស្ស៊ី​បាន​ងាក​មក​ប្រើ​ដ្រូ​ន​ក្នុង​១​ថ្ងៃ​រវាង​ពី​៣៥០​ ទៅ​៥០០​គ្រឿងក្នុង​១​ថ្ងៃ​ដើម្បី​វាយប្រហារ​អ៊ុយ​ក្រែ​ន ហើយ​គ្រោង​ប្រើ
​ដ្រូ​ន​ក្នុង​ថ្ងៃ​ពី​៦០០​គ្រឿង​ទៅ​៨០០​គ្រឿងក្នុង​១​ថ្ងៃ​ក្នុង​ឆ្នាំ​២០២៦ ទោះបី​ទិស​ដៅ​ខ្លួន​គ្រោង​ប្រើ​ដល់​១០០០​គ្រឿងក្នុង​១​ថ្ងៃ​ក្ដី​ ។

លោក​ហ្សេ​ឡេ​ស្គី​បន្ត​ថា ចំនួន​នោះ​ត្រូវ​តែ​បាញ់​ទម្លាក់​ដោយ​ដ្រូ​ន​ស្ទាក់​កម្ទេច ដូច្នេះ ​គេ​ត្រូវការ​ដ្រូ​ន​ស្ទាក់​កម្ទេច​យ៉ាងតិច​ពី​២០០០ ​ទៅ​៣០០០​គ្រឿងក្នុង​១​ថ្ងៃ​ដែរ​។ ដ្រូ​ន​ស្ទាក់​កម្ទេច​ត្រូវ​បាន​អ៊ុយ​ក្រែ​ន​ផលិត​បាន​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ហើយ​ដ្រូ​ន​ទាំងនោះ​ផលិត​សម្រាប់​បុក​ និង​កម្ទេច​បណ្ដា​ដ្រូ​ន​រយៈ​ឆ្ងាយ​ដូច​ជា​ដ្រូ​ន​របស់​អ៉ី​​រ៉​ង់​ជាដើម​ ។ សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​ពេល​នេះ​ហាក់ដូចជា​លេប​បាត់​ដោយសារ​សង្គ្រាម​នៅ​ម​ជ្ឈឹ​ម​បូព៌ា ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ