ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៉ីស្រាអែល​ស.ម្លា.ប់រដ្ឋមន្ត្រីស៊ើបការណ៍អ៉ីរ៉ង់ និងប្រកាសយុទ្ធនាការ«តាមប្រមាញ់មេដឹកនាំទាំងអស់»ឱ្យដល់ទី​បំផុត

2 ខែ មុន

ស​ង្ក្រា​ម​អ៉ី​រ៉​ង់ ៖ អ៉ីស្រា​អែ​ល​បាន​សម្លាប់​មេដឹកនាំ​សំខាន់​អ៉ី​រ៉​ង់​ម្នា​ក់​ទៀត ​គឺ​រដ្ឋមន្ត្រី​ស៊ើប​ការណ៍​លោក​អេ​ស្មា​អ៉ីល​ខា​ទីប ហើយ​បាន​ផ្ដល់​នា​ថ្ងៃ​ទី​១៨ ​មីនា​ ដល់​កងទ័ព​ខ្លួន ឲ្យ​តាម​សម្លាប់​មេដឹកនាំ​អ៉ី​រ៉​ង់​ទាំងអស់​ ។ រដ្ឋអំណាច​អ៉ី​រ៉​ង់​អះអាង​ពី​ការ​ស្លាប់​រដ្ឋមន្ត្រី​ស៊ើប​កា​រណ៍​របស់​ខ្លួន…

ស​ង្ក្រា​ម​អ៉ី​រ៉​ង់ ៖ អ៉ីស្រា​អែ​ល​បាន​សម្លាប់​មេដឹកនាំ​សំខាន់​អ៉ី​រ៉​ង់​ម្នា​ក់​ទៀត ​គឺ​រដ្ឋមន្ត្រី​ស៊ើប​ការណ៍​លោក​អេ​ស្មា​អ៉ីល​ខា​ទីប ហើយ​បាន​ផ្ដល់​នា​ថ្ងៃ​ទី​១៨ ​មីនា​ ដល់​កងទ័ព​ខ្លួន ឲ្យ​តាម​សម្លាប់​មេដឹកនាំ​អ៉ី​រ៉​ង់​ទាំងអស់​ ។

រដ្ឋអំណាច​អ៉ី​រ៉​ង់​អះអាង​ពី​ការ​ស្លាប់​រដ្ឋមន្ត្រី​ស៊ើប​កា​រណ៍​របស់​ខ្លួន ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​ បន្ទាប់​ពី​ការ​គោរព​វិញ្ញាណ​ក្ខ័​ន្ធ​លោក​អា​លី​ឡា​រី​ហ្សា​នី ប្រមុខ​ក្រុមប្រឹក្សា​ជាន់​ខ្ព្​ស់​នៃ​សន្តិសុខ​ជាតិ​អ៉ីរ៉​ង់ ដែល​ត្រូវ​សម្លាប់​ដែរ​ ក្នុង​ការ​វាយប្រហារ​របស់​អ៉ី​ស្រា​អែ​ល​។ ប្រធានាធិបតី​អ៉ី​រ៉​ង់​លោក​ម៉ា​ស៊ូ​ដ​ប៉េ​រេស​ស្គី​យ៉ា​ន​បាន​ហៅ​ការ​សម្លាប់​បណ្ដា​មេដឹកនាំ​អ៉ី​រ៉​ង់​ថា​ ជា​អំពើ​ដ៏​កំសាក​។

បញ្ជី​ឈ្មោះ​ថ្នាក់ដឹកនាំ​អ៉ី​រ៉​ង់​ដែល​ត្រូវ​សម្លាប់​ដោយ​ការ​វាយប្រហារ​របស់​អ៉ី​ស្រា​អែ​ល​ និង​អា​មេ​រិ​ក​កើន​ច្រើន ចាប់តាំងពី​ការ​សម្លាប់​មេដឹកនាំ​កំពូល​អ៉ី​រ៉​ង់ លោក​អា​យ៉ា​តុលា​អា​លី​ខា​មេ​នី​នា​ថ្ងៃ​ដំបូង​នៃ​សង្គ្រាម​គឺ​ថ្ងៃ​ទី​២៨​ កុម្ភៈ ​មក​ ។

កងទ័ព​អ៉ី​ស្រា​អែ​ល​អះអាង​ថា ការ​តាម​សម្លាប់​បណ្ដា​អ្នក​ទទួលខុសត្រូវ​អ៉ី​រ៉​ង់​នឹង​មិន​បញ្ឈប់​ឡើយ​។ អ្នកនាំពាក្យ​កងទ័ព​អ៉ីស្រា​អែ​ល​ឧត្ដមសេនីយ​អេ​ហ្វី​ដឺ​ហ្វ្រី​ន​ថ្លែង​តាម​ទូរទស្សន៍​ថា រយៈពេល​២៤​ម៉ោង​ចុង​ក្រោយ​នេះ យើង​នៅ​បន្ត​តាម​ប្រមាញ់​និង​សម្លាប់​បណ្ដា​អ្នក​ទទួលខុសត្រូវ​ជាន់ខ្ពស់​អ៉ី​រ៉​ង់ ។ អ៉ី​ស្រា​អែ​ល​សន្យា​ ជា​ពិសេស​តាម​សម្លាប់​មេដឹកនាំ​កំពូល​ថ្មីអ៉ីរ៉​ង់​លោក​ម៉ូ​ស្តា​បា​ខា​មេ​នី​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ