សង្គ្រាមអ៉ីរ៉ង់ ៖ ក្រោយអ៉ីស្រាអែលប្រកាសថា លោកអាលីអារីហ្សានី ប្រមុខក្រុមប្រឹក្សាជាន់ខ្ពស់នៃសន្តិសុខជាតិអ៉ីរ៉ង់ ជាមេដឹកនាំកំពូលលំដាប់ទី២ ត្រូវបានសម្លាប់់់ តែគេនៅបន្តចេញផ្សាយតាមគណនីបណ្ដាញសង្កមផ្លូវការរបស់លោក កាលពីថ្ងៃទី១៧ មីនា នូវកំណត់ហេតុសរសេរដោយដៃមួយរបស់លោក ដែលសម្ដែងពីការគោរពវិញ្ញាណក្ខ័ន្ធបណ្ដាទាហានអ៉ីរ៉ង់ដែលស្លាប់។

នេះជាការចេញផ្សាយមួយដែលនាំឲ្យមានការសង្ស័យ ខណៈអ៉ីស្រាអែលប្រកាសពីការស្លាប់របស់លោក នាពេលមុននេះបន្តិច ។ កំណត់ហេតុនោះ របស់លោកចេញផ្សាយតាមបណ្ដាញសង្គមX និងតេឡេក្រាមរបស់លោកសរសេរថា ការពលីជីវិតក្នុងទុក្ករកម្ម របស់បណ្ដាទាហាននៃកងម៉ារីន
អ៉ីរ៉ង់ ក្នុងនាវាចម្បាំងឈ្មោះDENA ជាគឹជាការលះបង់មួយ សម្រាប់ប្រជាជាតិក្នុងដំណាក់កាលនៃការតស៊ូប្រឆាំងពួកសង្កត់សង្គិនអន្តរជាតិ ។ កំណត់ហេតុនោះ ចង់និយាយសំដៅលើនាវាពិឃាតអ៉ីរ៉ង់ដែលត្រូវអាមេរិកបាញ់ពន្លិច កាលពីថ្ងៃទី៤ មីនា ក្នុងដែនទឹកស្រីលង្កា បណ្ដាលឲ្យមនុស្សស្លាប់យ៉ាងតិច៨៤នាក់។
នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោកបេនចាមីននេតាន់យ៉ាហ៊ូ នាថ្ងៃទី១៧ មីនា ប្រកាសថា ព្រឹកនេះយើងបានសម្លាប់លោកអាលីឡារីហ្សានី ជាប្រមុខក្រុមអ្នកលេងដែលតាមពិតជាអ្នកដឹកនាំអ៉ីរ៉ង់។ អ៉ីរ៉ង់ក្រោយមកអះអាងពីការស្លាប់របស់មេដឹកនាំក្រុមប្រឹក្សាកំពូលនៃសន្តិសុខជាតិរបស់ខ្លួន។ នាព្រឹកថ្ងៃទី១៧ មីនា រដ្ឋមន្ត្រីការពារប្រទេសអ៉ីស្រាអែលលោកអ៉ីស្រាអែលកាតអះអាងថា កងទ័ពលោកបានសម្លាប់លោកអាលីឡារីហ្សានី ជាបុរសខ្លាំំងរបស់អ៉ីរ៉ង់បន្ទាប់ពីការសម្លាប់មេដឹកនាំកំពូលអ៉ីរ៉ង់លោកអាយ៉ាតុលាអាលីខាមេនី ។

រដ្ឋមន្ត្រីរូបនោះបន្តថា ខ្ញុំទើបតែត្រូវបានសេនាធិការកងទ័ពជូនដំណឹងពីការស្លាប់របស់លេខាធិការក្រុមប្រឹក្សាជាន់ខ្ពស់នៃសន្តិសុខជាតិអ៉ីរ៉ង់ លោកអាលីឡារីហ្សានី និងប្រមុខរបស់កម្លាំងប៉ារ៉ាBASSIDJ លោកហ្គោឡាមរេហ្សាសូឡៃម៉ានី ។
ប្រមុខកងទ័ពអ៉ីរ៉ង់ឧត្ដមសេនីយអាមៀរហាតាមីអះអាងនាថ្ងៃទី១៨ មីនា ថា នឹងសងសឹកចំពោះការសម្លាប់លោកអារីហ្សានី។ ជាមួយការសម្លាប់លោកអារីហ្សានី អ៉ីស្រាអែលក៏សន្យាតាមសម្លាប់មេដឹកនាំកំពូលថ្មីអ៉ីរ៉ង់ លោកម៉ូសតាបាខាមេនី។ ការបញ្ចុះសពលោកអារីហ្សានីគ្រោងធ្វើនាថ្ងៃទី១៨មីនាដំណាលគ្នានឹងការបញ្ចុះសពលោកហ្គោឡាមរេហ្សាសូឡៃម៉ានី និងសពរបស់ទាហាន៨៤នាក់ដែលស្លាប់ ដោយសារអាមេរិកបាញ់ពន្លិចនាវាពិឃាតពួកគេក្នុងដែនទឹកស្រីលង្កា ៕
ចែករំលែកព័តមាននេះ