ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គី​ភ័យនៅផ្លូវរថភ្លើងយប់មិញ! ឆេះ​បន្ទប់​ជួល​អស់​៥បន្ទប់ រាលដាល​ផ្ទះ​ឈើ​១​ខ្នង​ និង​អគា​រថ្មអស់​៣​បន្ទប់

1 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ​ផ្ទះ​ជួល​មួយ​កន្លែង​ត្រូវ​បាន​អគ្គី​ភ័យ​ឆាប់ឆេះ​យ៉ាង​សន្ធោសន្ធៅ​អស់​៥បន្ទប់​ និង​ឆេះ​រាលដាល​ទៅ​ផ្ទះ​ឈើ​លើ​ថ្ម​ក្រោម ១​ខ្នង ​និង​អគារ​ផ្ទះ​ជួល​អស់​៣​បន្ទប់​ រង​ការ​ខូចខាត​ទាំងស្រុង​។ ហេតុការណ៍​គ្រោះ​អគ្គិភ័យ​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង ២០​និង​៤០​នាទី​យប់ ថ្ងៃ​ទី​១៨…

រាជធានី​ភ្នំពេញ ៖ ​ផ្ទះ​ជួល​មួយ​កន្លែង​ត្រូវ​បាន​អគ្គី​ភ័យ​ឆាប់ឆេះ​យ៉ាង​សន្ធោសន្ធៅ​អស់​៥បន្ទប់​ និង​ឆេះ​រាលដាល​ទៅ​ផ្ទះ​ឈើ​លើ​ថ្ម​ក្រោម ១​ខ្នង ​និង​អគារ​ផ្ទះ​ជួល​អស់​៣​បន្ទប់​ រង​ការ​ខូចខាត​ទាំងស្រុង​។

ហេតុការណ៍​គ្រោះ​អគ្គិភ័យ​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង ២០​និង​៤០​នាទី​យប់ ថ្ងៃ​ទី​១៨ ខែមីនា ឆ្នាំ​២០២៦ នៅ ផ្លូវ​រថភ្លើង​ក្រោយ​វិទ្យាស្ថាន​បច្ចេកទេស​កម្ពុជា​ហៅ​សាលា​តិច​ណូ​ក្នុង ភូមិ​៩ សង្កាត់​បឹង​កក់​ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។

តាម​សាក្សី​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​ភ្លើង​បាន​ឆាប់​ចេះ​ចេញពី​បន្ទប់​មួយ​នៃ​ផ្ទះ​ជួល​ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី​ហើយ​ឆេះ​រាលដាល​យ៉ាង​សន្ធោសន្ធៅ​ទៅ​ផ្ទះ​ចំនួន​ពីរ​ខ្នង​ទៀត​ដែល​នៅ​ជាប់​នោះ​។​នៅ​ក្នុង​ហេតុការណ៍​នោះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ហើយ​អ្នក​ស្នាក់​នៅផ្ទះ​ជួរ​នៅ​អាគារ​ក្បែរ​នោះ​ក៏​បាន​នាំ​គ្នា​រើ​អីវ៉ាន់​ចេញ​។​ភ្លាម​ៗ​អាជ្ញាធរ​មូលដ្ឋាន​និង​សមត្ថកិច្ច​ក៏​បាន​ចុះ​ទៅ​កន្លែង​កើតហេតុ​ហើយ​ទាក់ទង​រថយន្ត​ពន្លត់​អគ្គិភ័យ​ជា​ច្រើន​គ្រឿង​បាន​ទៅ​អន្តរាគមន៍​បាញ់​ពន្លត់​។​ទោះបីជា​យ៉ាងណា​គេ​ពុំ​ទាន់​ដឹង​ពី​មូលហេតុ​នៃ​ការ​កើត​មាន​អគ្គិភ័យ​នេះ​ឡើយ​។​បើ​តាម​ព័ត៌មាន​ពីរ​ម្ចាស់ផ្ទះ​ដើម​ភ្លើង​បាន​ឲ្យ​ដឹង​ថា​បណ្ដាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី​ដែល​ចេះ​ចេញពី​បន្ទប់​ជួល​ដែល​ពុំ​មាន​មនុស្ស​ស្នាក់​។

តាម​នគរបាល​ការិយាល័យ​បង្ការ​ពន្លត់អគ្គីភ័យ​និង​សង្គ្រោះ​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ហេតុការណ៍​នោះ​រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន ២០ គ្រឿង​បាន​ទៅ​អន្តរាគមន៍​បាញ់​ពន្លត់​ដែល​ក្នុង​នោះរថយន្ត​កា​រិ​ល័យ បង្ការ​ពន្លត់អគ្គីភ័យ​និង​សង្គ្រោះ​ចំនួន ១៧​គ្រឿង ប្រេ​ី​ប្រាស់​ទឹក​អស់​ចំនួន ៣៤​ឡាន ស្មើនឹង ១៣៦​ម៉ែត្រគូប , រថយន្ត​អគ្គិភ័យ​ក្រសួងមហាផ្ទៃ​ចំនួន ០២​គ្រឿង ពុំ​បាន​ប្រើប្រាស់​ទឹក​នោះ​ទេ និង​រថយន្ត​អគ្គិភ័យ​ស្រា​បៀរ​កម្ពុជា​ចំនួន ០១​គ្រឿង ប្រើប្រាស់​ទឹក​អស់​ចំនួន ០១​ឡាន ស្មើនឹង ០៦​ម៉ែត្រគូប ហើយ​ភ្លើង​បាន​រលត់​ទៅ​វិញ​នៅ​ម៉ោង ២១​នឹង​៤០​នាទី​យប់ នា​ថ្ងៃខែ ឆ្នាំ​ដដែល ។

តាម​នគរបាល​បាន​ឲ្យ​ដឹង​ទៀត​ថា អគ្គី​ភ័យ​នេះ​បាន​ឆាប់ឆេះ​ចេញពីផ្ទះ​ជួល​ធ្វើ​ពី​ឈើ​ប្រក់​ស័ង្កសី​ដែល​មាន​ម្ចាស់​ឈ្មោះ ភេទ ចាន់ ភេទ​ប្រុស អាយុ ៥៦​ឆ្នាំ ។

តាម​នគរបាល​បាន​ឲ្យ​ដឹង​ទៀត​ថា អគ្គី​ភ័យ​នេះ​បណ្ដាល​ឲ្យ​ផ្ទះ​ជួល​មួយ​ខ្នង​មាន​៥​បន្ទប់​ត្រូវ​ភ្លើង​ឆេះ​រង​ការ​ខូចខាត​ទាំងស្រុង​និង​ឆេះ​រាលដាល​ទៅ​ផ្ទះ​ឈើ​លើ​ថ្ម​ក្រោម​ចំនួន ០១​ខ្នង និង​ផ្ទះថ្ម​ចំនួន ០១​ជាន់​មាន​០៣​បន្ទប់ ការ​ខូចខាត​ទាំងស្រុង​។​ទោះបីជា​យ៉ាងណា​ពុំ​បណ្ដា​ឲ្យ​មនុស្ស​រងគ្រោះថ្នាក់​ឡើយ​។​ចំពោះ​មូលហេតុ​នគរបាល​ពុំ​ទាន់​ឲ្យ​ដឹង​នោះ​ឡើយ កំពុង​តែ​ធ្វើការ​ស្រាវជ្រាវ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ