ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ីរ៉ង់​ទទួល​ស្គាល់​ថា​រដ្ឋ​មន្ត្រី​ក្រសួង​ស៊ើប​ការណ៍​សម្ងាត់​របស់​ខ្លួន​បាន​ស្លា.ប់​ហើយ

6 ថ្ងៃ មុន

ទី​ក្រុង​តេ​អេ​រ៉ង់៖ នៅ​ទី​បំផុត​ អ៊ីរ៉ង់​ប្រកាស​ទទួល​ស្គាល់​ថា​រដ្ឋ​មន្ត្រីក្រសួង​ស៊ើប​ការណ៍​សម្ងាត់​របស់​ខ្លួន​ពិត​ជា​បាន​ស្លាប់​នៅ​ក្នុង​ការ​វាយ​ប្រហារ​កាល​ពី​យប់​ថ្ងៃ​អង្គារ​ឆ្លង​ចូល​ថ្ងៃ​ពុធ​ពិត​ប្រាកដ​ដូច​អ៊ីស្រា​អែល​ប្រកាស​មែន​​។ រដ្ឋ​មន្ត្រី​អ៊ីរ៉ង់ លោក​អេស្មា​អ៊ីល ខា​ធីប​ (Esmail Khatib) ត្រូវ​បាន​តែ​ង​តាំង​ជា​រដ្ឋ​មន្ត្រី​ក្រ​សួង​ស៊ើប​ការណ៍​សម្ងាត់​កាល​ពី​ឆ្នាំ​២០២១​ដោយ​អតីត​ប្រធានា​ធិបតី​អ៊ីរ៉ង់​ លោក​អេ​ប្រា​ហ៊ីម…

ទី​ក្រុង​តេ​អេ​រ៉ង់៖ នៅ​ទី​បំផុត​ អ៊ីរ៉ង់​ប្រកាស​ទទួល​ស្គាល់​ថា​រដ្ឋ​មន្ត្រីក្រសួង​ស៊ើប​ការណ៍​សម្ងាត់​របស់​ខ្លួន​ពិត​ជា​បាន​ស្លាប់​នៅ​ក្នុង​ការ​វាយ​ប្រហារ​កាល​ពី​យប់​ថ្ងៃ​អង្គារ​ឆ្លង​ចូល​ថ្ងៃ​ពុធ​ពិត​ប្រាកដ​ដូច​អ៊ីស្រា​អែល​ប្រកាស​មែន​​។ រដ្ឋ​មន្ត្រី​អ៊ីរ៉ង់ លោក​អេស្មា​អ៊ីល ខា​ធីប​ (Esmail Khatib) ត្រូវ​បាន​តែ​ង​តាំង​ជា​រដ្ឋ​មន្ត្រី​ក្រ​សួង​ស៊ើប​ការណ៍​សម្ងាត់​កាល​ពី​ឆ្នាំ​២០២១​ដោយ​អតីត​ប្រធានា​ធិបតី​អ៊ីរ៉ង់​ លោក​អេ​ប្រា​ហ៊ីម រ៉ៃ​ស៊ី (Ebrahim Raisi) (លោក​រ៉ៃ​ស៊ី​បាន​ទទួល​អនិច្ច​កម្ម​នៅ​ក្នុង​ឧបទ្ទវ​ហេតុ​ធ្លាក់​ឧទ្ធ​ម្ភាគ​ចក្រ​តាំង​ពី​ឆ្នាំ​២០២៤)​។

ប្រធានា​ធិបតី​អ៊ីរ៉ង់​បច្ចុប្បន្ន​​ លោក​ម៉ាស៊ុត ប៉េ​ហ្សេ​ស្កៀន (Masoud Pezeshkian) ​ទទួល​ស្គាល់​ពី​ការ​ស្លាប់​របស់​​លោក​អេស្មា​អ៊ីល ខា​ធីប​ (Esmail Khatib)។ ហេតុ​ការណ៍​ស្លាប់នេះ​កើត​ឡើង​ត្រឹម​តែ​មួយ​​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់​ពី​មន្ត្រី​ជាន់​ខ្ពស់​ផ្នែក​សន្តិ​សុខ​ និង​ការ​ពារ​ជាតិ​របស់​អ៊ីរ៉ង់​ក៏​ត្រូវ​បាន​អ៊ីស្រា​អែល​ធ្វើ​ឃាត​​ផង​ដែរ​។ ដូច្នេះ គិត​ទាំង​មុន​ទាំង​ក្រោយ​ មន្ត្រី​ជាន់​ខ្ពស់​អ៊ីរ៉ង់​បី​នាក់​ហើយ​បាន​ស្លាប់​ត្រឹម​តែ​រយៈ​ពេល​២​ថ្ងៃ​ប៉ុណ្ណោះ​​។ អ៊ីស្រា​អែល​ទំនង​ជា​​មិន​ទាន់​បញ្ឈប់​សកម្ម​ភាព​ត្រឹម​នេះ​ទេ​។

យោធា​អ៊ីស្រាអែល​ដាក់​ផែន​ការ​តាម​ធ្វើ​ឃាត​មេ​ដឹក​នាំ​កំពូល​ថ្មី​របស់​អ៊ីរ៉ង់​ លោក​ម៉ុច​តា​បា ខាមេនី ថែម​ទៀត​ (Mojtaba Khamenei)។ មែន​ទែន​ទៅ គេ​មិន​ដែល​បាន​ឃើញ ឬ​ស្ដាប់​ឮ​សំឡេង​របស់​មេ​ដឹក​នាំ​រូប​នេះ​ម្ដង​ណា​ទេ​ ហើយ​ក៏​មិន​ដឹង​ថា​តើ​គាត់​មាន​សុខ​ទុក្ខ​យ៉ាង​ណា​នោះ​ដែរ​​។ ប្រភព​ខ្លះ​ថា​គាត់​ត្រូវ​របួស​ធ្ងន់​ និង​សន្លប់​បាត់​ស្មារតី​ជា​រៀង​រហូត​។ លោក​អេស្មា​អ៊ីល ខា​ធីប​ (Esmail Khatib)​ ដែល​ទើប​តែ​ស្លាប់​ថ្មី​ៗ​នេះ​គឺ​ជា​បព្វ​ជិត​ម្នាក់​ និង​ជា​សម្ព័ន្ធ​មិត្ត​ដ៏​ជិត​ស្និទ្ធ​របស់​អតីត​មេ​ដឹក​នាំ​កំពូល​អ៊ីរ៉ង់ លោក​អាយ៉ាតូឡា​ អាលី ខាមេនី (Ayatollah Ali Khamenei)។

កាល​ពី​មុន​ឡើង​កាន់​តំណែង​ជា​រដ្ឋ​មន្ត្រី​ផ្នែក​ស៊ើប​ការណ៍​សម្ងាត់ លោក​អេស្មា​អ៊ីល ខា​ធីប​ (Esmail Khatib)​ ធ្លាប់​មាន​មុខ​តំណែង​ធំៗ​នៅ​ក្នុង​វិស័យ​ស៊ើប​ការណ៍​សម្ងាត់​ និង​យុត្តិ​ធម៌។ តាម​មើល​ទៅ អ៊ីស្រា​អែល​ប្រហែល​ជា​មិន​ត្រូវ​ការ​ដូរ​របប​ដឹក​នាំ​នៅ​អ៊ីរ៉ង់​ទេ ប៉ុន្តែ​តាម​កម្ចាត់​មន្ត្រី​កំពូល​ៗ​របស់​អ៊ីរ៉ង់​ឱ្យ​អស់​តែ​ម្ដង​។ រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​អ៊ីស្រា​អែល​ថ្លែង​ថា​លោក​ និង​លោក​ណឺតាន់​យ៉ាហ៊ូ​សម្រេច​ផ្ដល់​សិទ្ធិ​ពិសេស​ទៅ​ពួក​យោធា​ (អ៊ីស្រា​អែល) ដើម្បី​តាម​កម្ចាត់​មន្ត្រី​ជាន់​ខ្ពស់​អ៊ីរ៉ង់​ដែល​ស្ថិត​នៅ​ក្នុង​បញ្ជី​ខ្មៅ​របស់​អ៊ីស្រា​អែល​ដោយ​មិន​ចាំ​បាច់​រង់​ចាំ​ការ​អនុ​ម័ត​ពី​ថ្នាក់​លើ​​ទេ​​៕ ប្រភព៖ អេភី (AP), ប៊ីប៊ីស៊ី (BBC) និងប្រភព​ដទៃ​ទៀត​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ