ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​០៣​គ្រឿង និង​ម៉ូតូ​០៣​គ្រឿង ត្រូវ​អាវុធហត្ថ​រាជធានី​ភ្នំពេញ បង្ក្រាប​យក​ម្ចាស់​ទៅ​ព្រមាន និង​អប់រំ ពាក់ព័ន្ធ​កែ​ច្នៃ​បំពង់​ស៊ី​ម៉ាំង​ខុស​លក្ខណៈ​បច្ចេកទេស

1 ខែ មុន

រាជធានី​ភ្នំពេញ ៖ នៅ​វេលា​ម៉ោង​២១​និង​០០​នាទី ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​២០២៦ កម្លាំង​ជំនាញ​អាវុធហត្ថ​រាជធានី​ភ្នំពេញ សហការ​ជាមួយ​កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌទួលគោក បាន​ធ្វើការ​ឃាត់​ម្ចាស់ រថយន្ត…

រាជធានី​ភ្នំពេញ ៖ នៅ​វេលា​ម៉ោង​២១​និង​០០​នាទី ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​២០២៦ កម្លាំង​ជំនាញ​អាវុធហត្ថ​រាជធានី​ភ្នំពេញ សហការ​ជាមួយ​កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌទួលគោក បាន​ធ្វើការ​ឃាត់​ម្ចាស់ រថយន្ត ០៣​គ្រឿង និង​ម៉ូតូ ០៣​គ្រឿង ដែល​បាន​កែ​ច្នៃ​បំពង់​ស៊ី​ម៉ាំង​ខុស​លក្ខណៈ​បច្ចេកទេស បង្ក​ឲ្យ​មាន​សំឡេង​រំខាន​ដល់​ប្រជាពលរដ្ឋ និង​បង្ក​ឲ្យ​បាត់បង់​សណ្ដាប់ធ្នាប់​សាធារណៈ នៅ​ចំណុច​បណ្តោយ​ផ្លូវ​លេខ​៣៣៧ សង្កាត់​បឹង​កក់​ទី​២ និង​ចំណុច​ផ្លូវ​លេខ​១៨២ សង្កាត់​ទឹកល្អក់​ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។​ 

បន្ទាប់​ពី​បាន​ព្រមាន និង​អប់រំ​ណែនាំ​រួច កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុង​ខណ្ឌទួលគោក បានឱ្យ​ម្ចាស់​រថយន្ត និង​ម៉ូតូ ធ្វើ​កិច្ចសន្យា បញ្ឈប់​ការ​កែ​ច្នៃ​បំពង់​ស៊ី​ម៉ាំង​ម៉ូតូ​ខុស​លក្ខណៈ​បច្ចេកទេស បង្ក​ការ​រំខាន​ដល់​សាធារណជន តទៅ​ទៀត ចំណែក​ម៉ូតូ​ទាំង ០៣​គ្រឿង ត្រូវ​បាន​ដកហូត​រក្សា​ទុកជា​បណ្តោះអាសន្ន​នៅ​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌទួលគោក និង​រថយន្ត​០៣​គ្រឿង​រក្សា​ទុក​នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ រយៈពេល ១​ខែ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ