ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្សារ១គូដឹកគ្នា​ទៅលេងព្រះសង្ឃក្នុងវត្ត​ បែរ​ជា​លួ.ច​ទូរស័ព្ទពេលព្រះអង្គនិមន្តចូលបន្ទប់ទឹក តែគេចមិនរួច

1 ខែ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ សេចក្តីរាយការណ៍​ពី​ខេត្តស្វាយរៀង​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​១៥ ខែមីនា ឆ្នាំ​២០១៦ កម្លាំង​សមត្ត​កិច្ច​នគរបាល​មូលដ្ឋាន​ស្រុក​ស្វាយ​ជ្រុំ ខេត្តស្វាយរៀង បាន​ធ្វើការ​ឃាត់ខ្លួន​សង្សា​មួយគូរ ដោយ​ជាប់​ពាក់​ពន្ធ​ពី​បទ​.​លួច…

ខេត្តស្វាយរៀង ៖ សេចក្តីរាយការណ៍​ពី​ខេត្តស្វាយរៀង​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​១៥ ខែមីនា ឆ្នាំ​២០១៦ កម្លាំង​សមត្ត​កិច្ច​នគរបាល​មូលដ្ឋាន​ស្រុក​ស្វាយ​ជ្រុំ ខេត្តស្វាយរៀង បាន​ធ្វើការ​ឃាត់ខ្លួន​សង្សា​មួយគូរ ដោយ​ជាប់​ពាក់​ពន្ធ​ពី​បទ​.​លួច និង​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​តាម​នីតិវិធី ។

ជនសង្ស័យ​២ នាក់​ដែល​ជាស​ង្សា​គ្នា​នោះ​មាន ៖ ម្នាក់​ឈ្មោះ ពេ​ជ ពន្លឺ ភេទ​ប្រុស អាយុ​១៧ ឆ្នាំ និង​ម្នាក់​ឈ្មោះ ឃាង ស្រី​រ័​ត្ន ភេទ​ស្រី អាយុ​២២ ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ។

សេចក្តីរាយការណ៍​ឲ្យ​ដឹង​ទៀត​ថា កាលពី​រសៀល​ថ្ងៃ​ទី​១៥ ខែមីនា ឆ្នាំ​២០២៦ ជនសង្ស័យ​ទាំង​២​នាក់​បាន​ជិះ​ម៉ូតូឌុប​គ្នា​ទៅ​លេង​ព្រះ​ស​ង្ឃមួយ​អង្គ​ គង់នៅ​វត្ត​ត្នោត​ជ្រំ ភូមិ​ឬ​ស្សី​ព្រៃ ឃុំ​កំពង់ចំឡង ស្រុក​ស្វាយ​ជ្រំ ខេត្តស្វាយរៀង ដែល​អតីត​ព្រះសង្ឃអង្គ​នោះ​ជា​មិត្តភក្តិ​ធ្លាប់​សិស្ស​រៀនសូត្រ​ជាមួយ​គ្នា ។

ខណៈ​ពេល​ទៅ​ដល់​វត្ត​ ជនសង្ស័យ​ទាំង​ពីរ បាន​ក្រាបថ្វាយបង្គំ​សំណេះ​ណា​លលេង​ជាមួយ​ព្រះសង្ឃ​អតីត​(​មិត្តភក្តិ​) ។ លុះ​មួយសន្ទុះ ព្រះ​អង្គ​បាន​និមន្ត​ចូល​បន្ទប់ទឹក ដោយ​បាន​ទុក​ទូរស័ព្ទ​ដៃ​សាក​ថ្ម​នៅ​លើ​គ្រែ ដែល​អង្គុយ​ជជែក​គ្នា​លេង​នោះ ហើយ​ទូរស័ព្ទ​នោះ​ត្រូវ​បាន​សង្សា​មួយគូ​នោះ​លួច​យក និង​មាន​បំណង​គេចខ្លួន តែ​ត្រូវ​បាន​សមត្ត​កិច្ច​ឃាត់ខ្លួន នៅ​ពេល​មាន​ពាក្យបណ្តឹង​ផ្ទាល់មាត់​ពី​ព្រះ អង្គ​ព្រះ​នាម មិន ជី​វ័​ន្ត ព្រះ​ជន្មាយុ​១៨ ព្រះ​វស្សា ជា​ម្ចាស់​ទូរស័ព្ទ ហើយ​ទូរស័ព្ទ​ដៃ​នោះ​ក៏​ត្រូវ​បាន​សមត្ត​កិច្ច​ដកហូត ពី​ជនសង្ស័យ​ប្រគេន​ជូន​ព្រះ​អង្គ​វិញ​ដែរ ។ នេះ​ហើយ​ហៅ​ថា រពឹសដៃ​ផ្ទៃ​ជាប់គុក ថ្ងៃក្រោយ​សុំ​កុំ​រៀង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ