ខេត្តកណ្តាល ៖ ការិយាល័យសុវត្ថិភាពចរាចរណ៍ខេត្តកណ្តាល រំលឹកដាស់តឿនដល់អ្នកប្រើប្រាស់ទោចក្រយានយន្តគ្រប់ប្រភេទ ត្រូវប្រកាន់ខ្ជាប់នូវគន្លងផ្លូវខាងស្តាំដៃ ដើម្បីបង្ការគ្រោះថ្នាក់ ។
ក្នុងគោលបំណងពង្រឹងសណ្តាប់ធ្នាប់សាធារណៈ និងកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ ដែលតែងតែកើតឡើងជាយថាហេតុ ការិយាល័យសុវត្ថិភាពចរាចរណ៍នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានចេញសេចក្តីណែនាំ និងរំលឹកដាស់តឿនជាថ្មីដល់បងប្អូនប្រជាពលរដ្ឋដែលជាអ្នកបើកបរលើដងផ្លូវ ។
ជាក់ស្តែងការិ.សុវត្ថិភាពចរាចរណ៍ខេត្តកណ្តាល បានប្រកាសនាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦នេះថា ៖ អ្នកបើកបរទោចក្រយានយន្ត ត្រីចក្រយានយន្ត និងទោចក្រយានយន្តសណ្តោងរ៉ឺម៉ក ត្រូវបើករបរនៅគន្លងផ្លូវខាងស្តាំដៃបង្អស់ ស្របតាមទិសចរាចរណ៍របស់ខ្លួន ។
ជាចុងក្រោយ ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋថា ៖ ការបើកបរត្រឹមត្រូវតាមគន្លងផ្លូវ គឺជាការផ្តល់តម្លៃដល់ជីវិតខ្លួនឯង និងអ្នកដទៃ ។ សូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីសុភមង្គលក្នុងគ្រួសារ និងសង្គមជាតិ ៕
ចែករំលែកព័តមាននេះ