ខេត្តកំពត ៖ ក្មេងប្រុសស្រី2នាក់លង់ទឹកស្រះមុខផ្ទះ បណ្តាលឱ្យបាត់បង់ជីវិតទាំងពីរនាក់កាលពីវេលាម៉ោង5ល្ងាចថ្ងៃទី16 ខែមីនា ឆ្នាំ2026 នៅភូមិរបងក្រាស ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត។
អាជ្ញាធមូលដ្ឋានឃុំកំពង់ត្រាចបានអោយដឹងថា ក្មេងប្រុសស្រីទាំងពីរនាក់ដែលបានស្លាប់បាត់បង់ជីវិតខាងលើនេះ ក្នុងនោះម្នាក់ឈ្មោះសូត្រ តុលា ភេទប្រុស អាយុ2ឆ្នាំ និងម្នាក់ទៀតឈ្មោះអ៊ូកស្រីលក្ខ័ ភេទស្រី អាយុ2ឆ្នាំ ។ ក្មេងរងគ្រោះទាំងពីនាក់នេះត្រូវជាពូក្មួយនឹងគ្នា ។
ដោយឡែកក្មេងស្រីរងគ្រោះ ត្រូវម្ដាយដែលលះលែងគ្នា យកមកអោយឪពុកតាំងពីនាងអាយុ3ខែមកម្លេះ។
តាមការអោយដឹងពីយាយជនរងគ្រោះបានអោយដឹងថា គាត់រវល់មើលចៅម្នាក់ទៀត តែក្មេងទាំងពីរនោះដើរលេងចេញក្រៅរបងផ្ទះ ស្មានតែតាមពូរបស់វាទៅលេងបាល់នៅមុខផ្ទះ លុះប្រហែលមួយម៉ោងក្រោយបាត់ពួកគេទាំងពីនាក់ រកមិនឃើញ ស្រាប់តែមើលក្នុងស្រះមុខផ្ទះឃើញសពអណ្ដែតទឹកទៅហើយ ។ ដោយមិនអស់ចិត្ត ក៍នាំគ្នាដឹកក្មេងរងគ្រោះទៅកាន់មន្ទីរពេទ្យកំពង់ត្រាចដែរ តែហួសពេលទៅហើយ ។ ម្នាក់ៗបានត្រឹមតែសោកស្ដាយតែប៉ុណ្ណោះ ។
នៅព្រឹកថ្ងៃទី17ខែមីនាឆ្នាំ2026នេះអាជ្ញាធស្រុកឃុំបាននាំយកអំណោយសាខាកាកបាទក្រហមយកទៅជួនគ្រួសារសពទាំងពីរនាក់ រួមមានអង្ករ100គីឡូនិងថវិការចំនួន50ម៉ឺនរៀលដើម្បីចូលបុណ្យ និងចូលរួមរំលែកទុក្ខដល់គ្រួសារងគ្រោះ ៕

ចែករំលែកព័តមាននេះ