ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​តើ​ចិន​​​ចាត់​​វិធាន​ការ​បែប​ណា​​ដែរជាមួយ​​​នឹង​ការ​​ខ្វះ​ប្រេង​?

2 ខែ មុន

ប្រទេស​ចិន ៖ មក​ពី​ការ​ពឹងផ្អែក​ខ្លាំង​លើ​ប្រេង​មក​ពី​ម​ជ្ឈឹ​ម​បូព៌ា ចិន​តំណាង​ឲ្យ​អ្នក​ខាតបង់​សំខាន់​មួយ ដោយសារ​ជម្លោះ​ដែល​អា​មេ​រិ​ក​ និងអ៉ី​ស្រា​អែ​ល ​បាន​បង្ក​ឡើង​ប្រឆាំង​អ៉ី​រ៉​ង់​។ តែ​ចិន​សម្រាប់​ពេល​នេះ ​មើលទៅ​ហាក់​កំពុង​ជម្នះ​ព្យុះ​នេះ​ដែល​បំផ្លាញ​បណ្ដា​ទីផ្សារ​ថាម​ពល​ពិភពលោក ជាមួយ​តម្លៃ​ប្រេង​ឡើង​កាន់តែ​ខ្ពស់…

ប្រទេស​ចិន ៖ មក​ពី​ការ​ពឹងផ្អែក​ខ្លាំង​លើ​ប្រេង​មក​ពី​ម​ជ្ឈឹ​ម​បូព៌ា ចិន​តំណាង​ឲ្យ​អ្នក​ខាតបង់​សំខាន់​មួយ ដោយសារ​ជម្លោះ​ដែល​អា​មេ​រិ​ក​ និងអ៉ី​ស្រា​អែ​ល ​បាន​បង្ក​ឡើង​ប្រឆាំង​អ៉ី​រ៉​ង់​។ តែ​ចិន​សម្រាប់​ពេល​នេះ ​មើលទៅ​ហាក់​កំពុង​ជម្នះ​ព្យុះ​នេះ​ដែល​បំផ្លាញ​បណ្ដា​ទីផ្សារ​ថាម​ពល​ពិភពលោក ជាមួយ​តម្លៃ​ប្រេង​ឡើង​កាន់តែ​ខ្ពស់ ដែល​កាលពី​ថ្ងៃ​ទី​១៦​ មីនា​ មាន​ដល់​ជាង​១០០​ដុល្លារ​ក្នុង​១​ធុង​ ។  

ក្នុង​ឆ្នាំ​២០២៥​ ម​ជ្ឈឹ​ម​បូព៌ា​តំណាង​ឲ្យ​ជិត​៥៧%​នៃ​ការ​នាំ​ប្រេង​ឆៅ​ចូល​ដោយ​ផ្ទាល់​របស់​ចិន ដឹក​កាត់​សមុទ្រ​ពិសេស​មក​ពីអ៉ី​រ៉​ង់​ ។ ដោយ​រាំង​ខ្ទប់​ច្រក​សមុទ្រ​ហ័​រ​មូស​ដែល​ភ្ជាប់​ទៅ​សមុទ្រ​ពែរ​ស៊ិកមក​កាន់​មហាសមុទ្រ​ឥណ្ឌា កង​ឆ្មាំ​បដិវត្តន៍​អ៉ី​រ៉​ង់​បាន​បិទ​ចំណុច​ឆ្លងកាត់​សំខាន់​នោះ​ដែល​ប្រេង​២០%​នៃ​សេចក្ដី​ត្រូវការ​ប្រេង​ពិភពលោក​ដឹក​ឆ្លងកាត់​ ។

និយាយ​ដោយ​ចំ​មក​ចិន​ពិតជា​មានការ​ព្រួយបារម្ភ​ ។ ចិន​ជា​ប្រទេស​ប្រើ​ប្រេង​ធំ​ជាងគេ​ទី​២​នៃ​​ពិភពលោក​បន្ទាប់​ពី​អា​មេ​រិ​ក   និង​ជា​អ្នក​នាំ​ប្រេង​ចូល​ធំ​ជាងគេ​ទី​មួយ ហើយ​ក័​ជា​អ្នក​នាំ​ចូល​ឧស្ម័ន​ធម្មជាតិ​រាវ​ធំ​ទី​មួយ​នៃ​ពិភពលោក​ដែរ ដែល​ភាគច្រើន​នាំ​ចូល​មក​ពី​ម​ជ្ឈឹ​ម​បូព៌ា​ ។  

ទោះបី​យ៉ាងណា​ ចិន​មាន​វិធី​ច្រើន​សម្រាប់​កម្រិត​ផល​ប៉ះពាល់​ ។ ពិសេស​ ចិន​មាន​ប្រេង​ស្តុក​បម្រុង​យុទ្ធសាស្ត្រ​ច្រើន ដែល​ចាត់ទុកជា​សំណាញ់​សន្តិសុខ​សម្រាប់​សេដ្ឋកិច្ច​ចិន​។ សារព័ត៌មាន​ជា​ច្រើន​បាន​លើក​ឡើង​ថា ចិន​មាន​ប្រេង​បម្រុង​រវាង​ពី​១,២​ទៅ​១,៤​ពាន់​លាន​បារ៉ែល​ដែល​អាច​ទប់ទល់​ការ​ខ្វះ​ប្រេង​បាន​ប្រមាណ​១០០​ថ្ងៃ​។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​កាសែត​អា​មេ​រិ​ក​WALL STREET JOURNAL ។

មាន​សញ្ញា​ដែល​ចិន​បាន​រៀបចំ​សេណា​រី​យ៉ូ សម្រាប់​ការ​វាយប្រហារ​របស់​អា​មេ​រិ​កលើ​អ៉ី​រ៉​ង់ ដោយ​តាម​បណ្ដា​ទិន្នន័យ​គយ​ចេញផ្សាយ​កាលពី​ស​ប្ដា​ហ៍​មុន​បង្ហាញ​ថា  ការ​នាំ​ចូល​ប្រេង​ឆៅ​របស់​ចិន មានការ​កើនឡើង​ដល់​ជិត​១៦%​រយៈពេល​២​ខែ​ដំបូង​នៃ​ឆ្នាំ​២០២៦ បើ​ប្រៀបធៀប​ទៅ​នឹង​ដំណាក់កាល​ដូច​គ្នា​នោះ​កាលពី​ឆ្នាំ​មុន​។

ចិន​ក៏​បាន​ចាប់ផ្ដើម​ផង​ដែរ​រក​ប្រភព​ផ្គត់ផ្គង់​ដទៃ​ៗ​ទៀត ​ដោយ​ផ្អែក​ជា​ពិសេស​លើ​ប្រេង
​រុ​ស្ស៊ី ក៏​ទោះ​មានទណ្ឌ​កម្ម​របស់​ពួក​លោក​ខាងលិច ទាក់ទិន​ការ​លុកលុយ​ចូល​អ៊ុយ​ក្រែ​ន​។ សង្គ្រាម​នៅ​អ៉ី​រ៉​ង់​អាច​ជម្រុញ​គម្រោង​ចាស់​នៃ​បំពង់​បង្ហូរ​ប្រេង​ថ្មី​ដែល​ភ្ជាប់​ប្រទេស​ទាំង​២ ដែល​គម្រោង​នោះ​មានឈ្មោះ​ថា POWER  OF SIBERIA 2 ​។

ដើម្បី​ពង្រឹង​ស្វ័យភាព​ថាមពល រដ្ឋាភិបាល​ចិន​ក៏​ទ្រទ្រង់​ដែរ​ដោយ​ផលិតកម្ម​ប្រេង​ក្នុងស្រុក ចាប់តាំងពី​ឆ្នាំ​២០១៩​មក​។ មក​ទល់​ពេល​នេះ​ផលិតកម្ម​ប្រេង​ក្នុងស្រុក​មាន​ដល់​៤​លាន​ធុង​ក្នុង​១​ថ្ងៃ​។ ដូច្នេះ​ហើយ​បានជា​ចិន​អាច​ទប់​តម្លៃ​ប្រេង​ក្នុង​ប្រទេស​មិន​ឲ្យ​ឡើងថ្លៃ​ខ្ពស់​បាន  ដោយ​តម្លៃ​ប្រេង​៥០​លី​ត​ឡើងថ្លៃ​ថែម​ប្រមាណ​តែ​២៧,៥​យន់​(៣,៤​អឺ​រ៉ូ​)​ប៉ុណ្ណោះ​។

ម្យ៉ាងទៀត​ដើម្បី​ការពារ​តម្លៃ​ប្រេង​ក្នុងស្រុក​ចិន​បាន​ផ្អាក​ការ​នាំ​ចេញ​ប្រេង​ចម្រាញ់​ដែល​ភាគច្រើន​មក​កាន់​បណ្ដា​ប្រទេស​នៅ​អា​ស៊ី​​អាគ្នេយ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ