ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៉ីរ៉ង់បង្ហោះដ្រូន និងមីស៊ីលជាង​១,៩០០​គ្រឿងវាយប្រហារអេមីរ៉ាត់អារ៉ាប់រួម

2 ខែ មុន

សង្គ្រាម​អ៉ីរ៉​ង់ ៖ ទីតាំង​ប្រេងកាត​ជា​ច្រើន​កន្លែង​នៅ​តំបន់​ឈូង​សមុទ្រ​ពែ​រ្ស៍​ជា​គោលដៅ​នៃ​ការ​វាយប្រហារ កាលពី​ថ្ងៃ​ទី​១៦​ មីនា​ ដោយ​ដ្រូ​ន​អ៉ី​រ៉​ង់​។ នេះ​បើ​តាម​អាជ្ញា​មូលដ្ឋាន​ ។ នៅ​អេ​មី​រ៉ាត់​អា​រ៉ាប់​រួម​អគ្គិភ័យ​កើត​មាននៅ​តំបន់​ចម្ការ​ប្រេង​ SHAH​…

សង្គ្រាម​អ៉ីរ៉​ង់ ៖ ទីតាំង​ប្រេងកាត​ជា​ច្រើន​កន្លែង​នៅ​តំបន់​ឈូង​សមុទ្រ​ពែ​រ្ស៍​ជា​គោលដៅ​នៃ​ការ​វាយប្រហារ កាលពី​ថ្ងៃ​ទី​១៦​ មីនា​ ដោយ​ដ្រូ​ន​អ៉ី​រ៉​ង់​។ នេះ​បើ​តាម​អាជ្ញា​មូលដ្ឋាន​ ។ នៅ​អេ​មី​រ៉ាត់
​អា​រ៉ាប់​រួម​អគ្គិភ័យ​កើត​មាននៅ​តំបន់​ចម្ការ​ប្រេង​ SHAH​ ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ជា​២៣០​គីឡូម៉ែត្រ ខាងត្បូង​ក្រុង​អា​ប៊ូ​ដា​ប៊ី​ ។ អាជ្ញាធរ​ប្រទេស​នោះ​អះអាង​ថា ការ​វាយប្រហារ​នោះ​ មិន​បណ្ដាល​ឲ្យ​មនុស្ស​ណា​ម្នាក់​រង​របួស​ឡើយ​ ។

ទីតាំង​ប្រេង ​FUJAIRAH​ នេះ​ មាន​សមត្ថភាព​ផលិតកម្ម​ប្រេង​ឆៅ​ប្រមាណ​ជា​៧០.០០០​ធុង​ក្នុង​មួយ​ថ្ងៃ​។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​ក្រុមហ៊ុន​ប្រេង​ជាតិ​អេ​មី​រ៉ាត់​អា​រ៉ាប់​រួម​ADNOC​។ អាជ្ញាធរ​មិន​បាន​ផ្ដល់​ភាព​លម្អិត​ពី​ទំំ​ហំ​នៃ​ការ​ខូចខាត​ដោយសារ​ការ​ឆេះ​នោះ​ឡើយ​។ បណ្ដា​ដ្រូ​ន​អ៉ី​រ៉​ង់​វាយ​ប្រហារ​ប៉ះពាល់​ធ្ងន់ធ្ងរ ដល់​បណ្ដា​ទីតាំង​ថាមពល​របស់​អេ​មី​រ៉ាត់​អា​រ៉ាប់​រួម​។

យោង​តាម​ក្រសួង​ការពារ​ប្រទេស​អេ​មី​រ៉ាត់​អា​រ៉ាប់​រួម​ថា តាំងពី​ចាប់ផ្ដើម​សង្គ្រាម​មក​អ៉ី​រ៉​ង់​បាន​វាយប្រហារ​ដោយ​មី​ស៊ី​ល​ និង​ដ្រូ​ន​ដល់​ជាង​១៩០០​គ្រឿង លើ​អេ​មី​រ៉ាត់​អា​រ៉ាប់​រួម​នាំ​ឲ្យ​មាន​ភាព​ច្របូកច្របល់ ដល់​ជីវភាព​រស់នៅ​របស់​ប្រជាជន​ប្រទេស​ដ៏​រុងរឿង​ និង​ជាទី​តាំង​ហិរញ្ញវត្ថុ​ដ៏​ធំ​
នោះ​។ មួយ​ផ្នែក​នៃ​ការ​វាយប្រហារ​នោះ ​ត្រូវ​បាន​ស្តា​ក់​កម្ទេច​ដោយ​កងទ័ព​បារាំង ដែល​ប្រទេស​ទាំង​២​មាន​កិច្ចព្រមព្រៀង​ខាង​កិច្ច​ការពារ​ ។

នៅ​អ៉ី​រ៉ា​ក់​ចម្ការ​ប្រេងកាត​មួយ​កន្លែង​ទៀត ក៏​រង​ការ​វាយប្រហា​ដែរ កាលពី​យប់​ថ្ងៃ​ទី​១៦ ​មីនា​ ។ ចម្ការ​​ប្រេង​ MAJNOON​ នេះ​ ស្ថិត​ក្នុង​ខេត្ត​បា​ស្រា​ធ្លាប់​រង​ការ​វាយប្រហារ​ម្ដង​រួច​មក​ហើយ កាលពី​ថ្ងៃ​ទី​១៣​ មីនា​ ដោយ​ដ្រូ​ន​២​គ្រឿង ហើយ​ដ្រូ​ន​មួយ​បុក​ចំ​បង្គោល​ទូរគមនាគមន៍​មួយ​។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​ក្រសួង​ប្រេង​អ៉ី​រ៉ា​ក់​លោក​សា​ហ៊ីប​បា​ហ្សូ​ន​ ។

តាម​អ្នកនាំពាក្យ​នោះ​ថា ការ​វាយប្រហារ​នេះ​មិន​បណ្ដាល​មាន​ខូចខាត​អ្វី​ឡើយ​នៅ​ទីតាំង​ប្រេង​នោះ​។ ទីតាំង​ប្រេង​នេះ​ជាទី​តាំង​ប្រេង​សំខាន់​មួយ​ក្នុង​ចំណោម​ទីតាំង​ប្រេង​សំខាន់​ៗ នៅ​ភាគ​ខាងត្បូង​អ៉ីរ៉ា​ក់បាន​បញ្ឈប់​សកម្មភាព​រួច​ហើយ​ពេល​រង​ការ​វាយប្រហារ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ