ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រយ័ត្ន! អាហារ ៩ យ៉ាងដែលអ្នកញ៉ាំរាល់ថ្ងៃ អាចកំពុងបំផ្លាញថ្លើមដោយមិនដឹងខ្លួន

6 ម៉ោង មុន

សុខភាព៖ យោងតាមការចុះផ្សាយពីប្រភពបរទេស ជំងឺថ្លើមឡើងជាតិខ្លាញ់បានក្លាយជាក្ដីបារម្ភកម្រិតសកល ដែលប៉ះពាល់ដល់មនុស្សពេញវ័យជិតម្នាក់ក្នុងចំណោម ៣ នាក់។ មូលហេតុចម្បងគឺមកពីរបបអាហារប្រចាំថ្ងៃដែលសម្បូរទៅដោយជាតិស្ករ និងខ្លាញ់អាក្រក់។ ក្រុមអាហារម្សៅសម្រិតដូចជា នំបុ័ងស…

សុខភាព៖ យោងតាមការចុះផ្សាយពីប្រភពបរទេស ជំងឺថ្លើមឡើងជាតិខ្លាញ់បានក្លាយជាក្ដីបារម្ភកម្រិតសកល ដែលប៉ះពាល់ដល់មនុស្សពេញវ័យជិតម្នាក់ក្នុងចំណោម ៣ នាក់។

មូលហេតុចម្បងគឺមកពីរបបអាហារប្រចាំថ្ងៃដែលសម្បូរទៅដោយជាតិស្ករ និងខ្លាញ់អាក្រក់។ ក្រុមអាហារម្សៅសម្រិតដូចជា នំបុ័ងស និងមី រួមទាំង ធញ្ញជាតិអាហារពេលព្រឹកដែលមានជាតិស្ករខ្ពស់ គឺជាភ្នាក់ងារបង្កឱ្យជាតិស្ករក្នុងឈាមឡើងខ្ពស់ភ្លាមៗ ដែលជំរុញឱ្យរាងកាយបំប្លែងជាតិស្ករលើសទាំងនោះទៅជាខ្លាញ់ស្តុកទុកក្នុងថ្លើម។ ទន្ទឹមនឹងនេះ ភេសជ្ជៈផ្អែមៗ (ទឹកក្រូចកំប៉ុង ភេសជ្ជៈប៉ូវកម្លាំង) និង នំផ្អែមៗ ក៏ជាបន្ទុកដ៏ធ្ងន់សម្រាប់ថ្លើមក្នុងការចម្រោះ ដែលអាចឈានទៅរកការរលាកថ្លើម ឬក្រិនថ្លើមប្រសិនបើមិនមានការប្រុងប្រយ័ត្ន។

ក្រៅពីជាតិស្ករ អាហារដែលសម្បូរខ្លាញ់ឆ្អែត និងខ្លាញ់មិនល្អ​ក៏ជាសត្រូវលាក់មុខផងដែរ។ សាច់ក្រហម និងសាច់កែច្នៃ (សាច់ហ្សូស៊ីស សាច់ជ្រូកបីជាន់) រួមជាមួយ អាហារបំពង និងអាហាររហ័ស​ មិនត្រឹមតែធ្វើឱ្យថ្លើមធ្វើការធ្ងន់ក្នុងការបំបែកជាតិខ្លាញ់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កឱ្យមានការសន្សំជាតិខ្លាញ់កកក្នុងកោសិកាថ្លើមទៀតផង។ សូម្បីតែ អាហារកញ្ចប់​ និង ផលិតផលទឹកដោះគោដែលមានជាតិខ្លាញ់ខ្ពស់ ក៏រួមចំណែកធ្វើឱ្យថ្លើមចុះខ្សោយដែរ។

ដើម្បីការពារថ្លើមឱ្យមានសុវត្ថិភាព អ្នកជំនាញណែនាំឱ្យងាកមកញ៉ាំធញ្ញជាតិមិនសម្រិ​ត ប្រូតេអ៊ីនមានជាតិខ្លាញ់ទាប និងបន្លែផ្លែឈើឱ្យបានច្រើនជំនួសវិញ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ