ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្គ្រាមអ៉ីរ៉ង់សប្ដាហ៍ទី២៖ អ៉ីស្រាអែលវាយកម្ទេចជង្រុកប្រេងនៅក្រុងតេហេរ៉ង់ ខណៈលោកត្រាំ ព្រមានវាយប្រហារគោលដៅដែលមិន​ធ្លាប់​ប៉ះ​ពាល់

9 ម៉ោង មុន

ស​ង្ក្រា​ម​អ៉ី​រ៉​ង ៖ សង្គ្រាម​នៅ​អ៉ី​រ៉​ង់​នៅ​តែ​បន្ត​កាន់តែ​ខ្លាំង ​និង​កាន់តែ​រីក​ធំ ដោយ​កាលពី​យប់​ថ្ងៃ​​ទី​៧​មីនា អណ្ដាតភ្លើង​បាន​ជះ​ពីលើ​ទីតាំង​ស្តុក​ប្រេង​មួយ​កន្លែង​នៅ​ក្រុង​តេ​ហេ​រ៉​ង់ ហើយ​នាយក​រដ្ឋមន្ត្រី​អ៉ី​ស្រា​អែ​ល លោក​បេន​ចា​មីន​នេ​តាន់​យ៉ា​ហ៊ូ​ សន្យា​ជា​ច្រើន​លើក ធ្វើ​ឲ្យ​មាន​ភ្ញាក់​ផ្អើល​នានា…

ស​ង្ក្រា​ម​អ៉ី​រ៉​ង ៖ សង្គ្រាម​នៅ​អ៉ី​រ៉​ង់​នៅ​តែ​បន្ត​កាន់តែ​ខ្លាំង ​និង​កាន់តែ​រីក​ធំ ដោយ​កាលពី​យប់​ថ្ងៃ​​ទី​៧
​មីនា អណ្ដាតភ្លើង​បាន​ជះ​ពីលើ​ទីតាំង​ស្តុក​ប្រេង​មួយ​កន្លែង​នៅ​ក្រុង​តេ​ហេ​រ៉​ង់ ហើយ​នាយក​រដ្ឋមន្ត្រី​អ៉ី​ស្រា​អែ​ល លោក​បេន​ចា​មីន​នេ​តាន់​យ៉ា​ហ៊ូ​ សន្យា​ជា​ច្រើន​លើក ធ្វើ​ឲ្យ​មាន​ភ្ញាក់​ផ្អើល​នានា ក្នុង​ដំណាក់​ខាង​មុខ​នៃ​សង្គ្រាម​ដែល​កើត​មាន​ចាប់តាំងពី​១​ស​ប្ដា​ហ៍​មក​ហើយ​។

ចំណែក​បណ្ដា​សារព័ត៌​មានអ៉ី​រ៉​ង់​អះអាង​ពី​ការ​វាយប្រហារ​ខ្លាំងក្លា​ដែរ រួច​វី​ដេ​អូ​មួយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​អា​មេ​រិ​ក​AP បាន បង្ហាញ​ពី​ផ្ទៃមេឃ​ឡើង​ពណ៌​ក្រហម ជះ​លើ​មេឃ​នា​រាត្រី​ន​កាល​នៅ​ក្រុង​តេ​ហេ​រ៉​ង់ ​។ កងទ័ពអ៉ី​ស្រា​អែ​ល​អះអាង​ពី​ការ​វាយប្រហារ​ថ្មី​ៗ​នាំ​ឲ្យ​ញ័រ​កក្រើក​នៅ​ក្នុង​បណ្ដា​សង្កាត់ នា​ភាគ​ខាងកើត​និង​ភាគ​ខាងត្បូង​ក្រុង​តេ​ហេ​រ៉​ង់ តែ​មិន​បាន​ធ្វើ​អត្ថាធិប្បាយ​ក្នុង​ពេល​ភ្លាម​ៗ​ពី​បណ្ដា​​គោលដៅ​វាយប្រហារ​ឡើយ​។

វា​ហាក់ដូចជា​លើក​ទី​មួយ​ដែល​ទីតាំង​ឧស្សាហកម្ម​ស៊ីវិល​មួយ​កន្លែង ក្លាយជា​គោលដៅ​វាយ​ប្រហារ​ក្នុង​សង្គ្រាម​នោះ​។ បណ្ដា​សារព័ត៌មាន​រដ្ឋអ៉ី​រ់ង់​បាន​ទម្លាក់​ការ​ទទួលខុសត្រូវ លើ​ការ​វាយ​ប្រហារ​នោះ​លើ​អា​មេ​រិ​ក​ និងអ៉ី​ស្រា​អែ​ល ប្រឆាំង​ទីតាំង​ផ្គត់ផ្គង់​ដល់​រដ្ឋធានី​និង​បណ្ដា​ខេត្ត​ជាប់​ជិតខាង​។

ប្រធានាធិបតី​អ៉ីរ៉​ង់​លោក​ប៉ា​មូ​ដ​ប៉េ​រេស​គី​យ៉ា​ន់ នា​ថ្ងៃ​ទី​៧​មីនា​បាន​សុំ​ទោស​បណ្ដា​ប្រទេស​ជិតខាង ចំពោះ​ការ​វាយប្រហារ​លើ​ប្រទេស​ទាំងឡាយ​ក្នុង​តំបន់ ខណៈ​បណ្ដា​មី​ស៊ីល​និង​បណ្ដា​ដ្រូ​ន​របស់​ខ្លួន​ហោះ​សំដៅ​ទៅ​បណ្ដា​រដ្ឋ​អា​រ៉ាប់​នៅ​តំបន់​ឈូង​សមុទ្រ​ពែ​រ្ស៍​ ។ ក្នុង​វី​ដេ​អូ​មួយ​ប្រធានាធិបតី​រូប​នោះ​ថ្លែង​ថា បណ្ដា​មេដឹកនាំ​នយោបាយ​អ៉ីរ៉​ង់ មិន​អាច​ត្រួតត្រា​បាន​ទាំងស្រុង​លើ​កងទ័ពអ៉ី​រ៉​ង់​ឡើយ​។ លោក​ក៏​បដិសេធ​ដែរ​សំណើ​ផ្ទួន​ៗ​របស់​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ​ដែល​ទាមទារ​ឲ្យ​អ៉ី​រ៉​ង់​សុំ​ចុះចាញ់​។

ក្រោយ​ការ​សម្លាប់​មេដឹកនាំ​កំពូល​អ៉ី​រ៉​ង់​លោក​អា​យា​តុលា​អា​លី​ខា​មេ​នី​មក អ៉ី​រ៉​ង់​ដឹកនាំ​ដោយ​ក្រុមប្រឹក្សា​ដឹកនាំ​ត្រីភាគី​មួយ​ហើយ​ប្រធានាធិបតី​ក៏​ជា​សមាជិក​មួយ​រូប​របស់​ក្រុម​ប៊ី​ក្សា​នេះ​ដែរ​។ បន្ទាប់​ពីសារ​នោះ​របស់​ប្រធានាធិបតី​អ៉ី​រ៉​ង់​បន្តិច ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ បាន​ព្រមាន​កាលពី​ថ្ងៃ​ទី​៧​មីនា​ថា អ្នក​ទទួលខុសត្រូវ​អ៉ីរ៉​ង់​ដទៃ​ៗ​ទៀត​នឹង​ក្លាយជា​គោលដៅ​វាយប្រហារ​ក្នុង​សង្គ្រាម​នោះ​។

លោក​ត្រាំ​អះអាង​ថា ពេល​នេះ​អ៉ី​រ៉​ង់​នឹង​រង​ការ​វាយប្រហារ​កាន់តែ​ខ្លាំង​។ លោក​ថា​មក​ពី​ឥរិយាបថ​អាក្រក់់​របស់​អ៉ី​រ៉​ង់ បណ្ដា​តំបន់​​និង​ក្រុម​មនុស្ស​ដែល​មុន​នេះ​ចាត់​ទុក​ថា​ មិនមែន​ជា​គោលដៅ​វាយប្រហារ នឹង​ក្លាយជា​គោលដៅ​វាយប្រហារ​ខ្លាំងក្លា​ដែរ​។ ប្រធានាធិបតី​អ៉ី​រ់ង់​បាន​បដិសេធ ការ​អំពាវនាវ​របស់​លោក​ត្រាំ​ឲ្យ​អ៉ី​រ៉​ង់​ចុះចាញ់​ដោយ​គ្មាន​លក្ខខណ្ឌ ដោយ​លោក​ថ្លែង​ថា នោះ​វា​គ្រាន់តែ​ជា​ក្ដី​ស្រមៃ​មួយ​ប៉ុណ្ណោះ​ ។

ប្រធានាធិបតី​អ៉ី​រ៉​ង់​ហាកដូចជា​ចង់​ឲ្យ​ឈប់​វាយប្រហារ​ប្រទេស​អា​រ៉ាប់​ដទៃ​ៗ​ទៀត​ក្នុង​តំបន់​។ លោក​បន្ត​ថា​ ពេល​នេះ​កង​ឆ្មាំ​បដិវត្តន៍​មិន​ត្រូវ​វាយប្រហារ​លើ​បណ្ដា​ប្រទេស​ជិតខាង ឬ​ក៏​បាញ់​មី
ស៊ីល​លើ​ពួក​គេ បើ​ដរាបណា​យើង​មិន​រង​ការ​វាយប្រហារ​ពី​ពួក​គេ​ទេ​នោះ​។ យើង​ត្រូវ​ដោះស្រាយ​បញ្ហា​នោះ​តាម​ផ្លូវ​ការទូត​។

ទោះបី​យ៉ាងណា​ សមាជិក​មួយ​រូប​ទៀត​របស់​ក្រុមប្រឹក្សា​ដឹកនាំ​លើក​ឡើង​ថា យុទ្ធសាស្ត្រ​នឹង​មិន​មានការ​ផ្លាស់​ប្ដូរ​ទេ​។ លោក​ថា ​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​ដែល​ធ្វើ​សកម្មភាព​បើកចំហ​ ឬ​ដោយ​លាក់បាំង​ស្ថិត​ក្នុង​ដៃ​របស់​សត្រូវ ដូច្នេះ ​ចំណុច​ទាំង​អស់នោះ​ហើយ​ដែល​ត្រូវ​បាន​ប្រើប្រាស់​ប្រឆាំង​​យើង ក្នុង​អំពើ​ឈ្លានពាន​ ។ ការ​វាយប្រហារ​លើ​គោលដៅ​ទាំងនោះ​នឹង​បន្ត​ទៀត​។ លោក​បន្ត​ថា បើ​ដរាបណា​បណ្ដា​មូលដ្ឋាន​យោធា​អា​មេ​រិ​ក​ក្នុង​តំបន់​នៅ​តែ​មាន នោះ​ប្រទេស​ទាំងនេះ​នឹង​មិន​ស្គាល់​សន្តិភាព​ឡើយ​។

មុន​នេះ​ វី​ដេ​អូ​មួយ​របស់​AP​បង្ហាញ​ពី​ការ​ផ្ទុះ​នានា​នៅ​ខាងលិច​ក្រុង​តេ​ហេ​រ៉​ង់​ ខណៈ​អ៉ី​ស្រា​អែ​ល​អះអាង​ថា បាន​វាយប្រហារ​ព្រ​លាន​យន្តហោះ​ក្រុង​តេ​ហេ​រ៉​ង់​មួយ​ដែល​ប្រើ​សម្រាប់​ផ្ទេរ​អាវុធ​និង​ប្រាក់​កាស​ដល់​បណ្ដា​ក្រុម​សកម្មជន​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ