ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុំមានភ្លៀង! ​មេឃស្រឡះ និងធាតុអាកាសក្ដៅ​ដល់ ៣៥អង្សាសេ រហូតដល់ថ្ងៃទី១១ ខែមីនា

2 ថ្ងៃ មុន

រាជធានីភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ​ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ​កម្ពុជានឹងបន្តទទួលរងឥទ្ធិពលពីរបបខ្យល់មូសុងឦសាន ដែលបក់លើសមុទ្រចិនខាងត្បូង…

រាជធានីភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ​ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ​កម្ពុជានឹងបន្តទទួលរងឥទ្ធិពលពីរបបខ្យល់មូសុងឦសាន ដែលបក់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ និងសមុទ្រកម្ពុជា។

ស្ថានភាពនេះធ្វើឱ្យគ្រប់តំបន់ទាំងអស់ រួមមានតំបន់វាលទំនាប តំបន់ខ្ពង់រាប និងតំបន់មាត់សមុទ្រ មិនមានភ្លៀងធ្លាក់ឡើយ។ ចំពោះសីតុណ្ហភាពទូទៅមានសភាពក្តៅ ដោយសីតុណ្ហភាពអប្បបរមាស្ថិតក្នុងរង្វង់ពី ២២°C ដល់ ២៣°C និងសីតុណ្ហភាពអតិបរមាអាចឡើងដល់ ៣៤°C ទៅ ៣៥°C។ ដោយឡែកសម្រាប់តំបន់មាត់សមុទ្រ រលកសមុទ្រមានកម្ពស់មធ្យមចន្លោះពី ០,៥០ ម៉ែត្រ ទៅ ១,០០ ម៉ែត្រ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ