ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ត្រាំ មិន​ចាប់អារម្មណ៍​ចរចា​បញ្ចប់សង្គ្រា.ម លុះត្រា​បណ្តា​មេដឹកនាំ និង​សមត្ថភាព​យោធា​អ៊ី​រ៉​ង់​ត្រូវ​បាន​កម្ទេ.ច

3 ថ្ងៃ មុន

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​អា​មេ​រិ​ក លោក ដូ​ណា​ល់ ត្រាំ (Donald Trump) បាន​អះអាង​ថា លោក​មិន​ចាប់អារម្មណ៍​ក្នុង​ការ​ចរចា​ជាមួយ​អ៊ី​រ៉​ង់…

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​អា​មេ​រិ​ក លោក ដូ​ណា​ល់ ត្រាំ (Donald Trump) បាន​អះអាង​ថា លោក​មិន​ចាប់អារម្មណ៍​ក្នុង​ការ​ចរចា​ជាមួយ​អ៊ី​រ៉​ង់ ហើយ​បាន​លើក​ឡើង​ពី​លទ្ធភាព​ដែល​សង្គ្រាម​អ៊ី​រ៉​ង់​នឹង​បញ្ចប់ លុះត្រាតែ​ទីក្រុង​តេ​ហេ​រ៉​ង់​បាត់បង់​សមត្ថភាព​យោធា ឬ​ថ្នាក់ដឹកនាំ​សេសសល់​ក្នុង​អំណាច​បច្ចុប្បន្ន​។ នេះ​បើ​យោង​តាម​ប្រភព​ពី​ទីភ្នាក់ងារសារព័ត៌មាន Reuters ចេញផ្សាយ​នៅ​ថ្ងៃ​ទី​៨ ខែមីនា ឆ្នាំ​២០២៦​។

ថ្លែង​ទៅ​កាន់​អ្នក​យក​ព័ត៌មាន​នៅ​លើ​យន្តហោះ Air Force One កាលពី​ថ្ងៃ​ទី​៧ ខែមីនា ឆ្នាំ​២០២៦ (​ម៉ោង​នៅ​សហរដ្ឋអាមេរិក​) លោក ត្រាំ ថ្លែង​ថា ប្រតិបត្តិ​ការណ៍​ផ្លូវអាកាស​អាច​ធ្វើ​ឱ្យ​ការ​ចរចា​ក្លាយជា​ចំណុច​គ្មាន​ន័យ បើ​មេដឹកនាំ​មាន​សក្តានុពល​ទាំងអស់​របស់​អ៊ី​រ៉​ង់​ត្រូវ​បាន​សម្លាប់ ហើយ​យោធា​អ៊ី​រ៉​ង់​ត្រូវ​បាន​បំផ្លាញ​។ លោក​និយាយ​ថា «​នៅ​ចំណុច​ណាមួយ ខ្ញុំ​មិន​គិត​ថា​នឹង​មាន​នរណា​ម្នាក់​នៅ​សេសសល់​ដើម្បី​និយាយ​ថា យើង​ចុះចាញ់​ហើយ នោះ​ទេ​»​។

ងាក​ទៅ​ខាង​អ៊ី​រ៉​ង់​ឯណោះ​វិញ ប្រធានាធិបតី​ប្រទេស​នេះ លោក ម៉ា​ស៊ូ​ដ ប៉េ​ហ្សេ​ស​គី​យ៉ា​ន (Masoud Pezeshkian) បាន​សុំ​ទោស​ប្រទេស​ជិតខាង ចំពោះ​ការ​វាយប្រហារ​របស់​អ៊ី​រ៉​ង់​ទៅ​លើ​មូលដ្ឋានទ័ព​អា​មេ​រិ​ក​ក្នុង​ប្រទេស​ទាំងនោះ នៅ​ក្នុង​គោលបំណង​បន្ធូរបន្ថយ​កំហឹង​នៅ​ទូ​ទាំង​មជ្ឈិមបូព៌ា ប៉ុន្តែ​ការ​សុំ​ទោស​នេះ បាន​បង្ក​ឱ្យ​មានការ​រិះគន់​យ៉ាង​ខ្លាំង​ពី​ឥស្សរជន​នៅ​ក្នុង​រចនាសម្ព័ន្ធ​អំណាច​អ៊ី​រ៉​ង់ ជា​ពិសេស​ក្នុង​កង​ឆ្មាំ​បដិវត្តន៍​អ៊ី​ស្លា​ម (IRGC)​។

ប្រធានាធិបតី​អ៊ី​រ៉​ង់​បាន​ថ្លែង​ថា «​ខ្ញុំ​ផ្ទាល់​សូម​អភ័យទោស​ដល់​ប្រទេស​ជិតខាង​ដែល​រង​ផល​ប៉ះពាល់​ដោយ​សកម្មភាព​របស់​អ៊ី​រ៉​ង់​»​។ លោក​ក៏​បាន​ជំរុញ​ឱ្យ​ប្រទេស​ជិតខាង​ទាំងនោះ កុំ​ចូលរួម​ក្នុង​ការ​វាយប្រហារ​របស់​អា​មេ​រិ​ក និង​អ៊ី​ស្រា​អែ​ល​លើ​អ៊ី​រ៉​ង់​។ ទន្ទឹម​នឹង​នេះ​លោក​បាន​ច្រាន​ចោលការ​ទាមទារ​របស់​លោក ត្រាំ សម្រាប់​ការ​សុំ​ចុះចាញ់​ដោយ​គ្មាន​លក្ខខណ្ឌ​របស់​អ៊ី​រ៉​ង់​ថា​ជា​សុបិន​មួយ ប៉ុន្តែ​លោក​បាន​និយាយ​ថា ក្រុមប្រឹក្សាភិបាល​បណ្ដោះអាសន្ន​របស់​ខ្លួន បាន​យល់ព្រម​ផ្អាក​ការ​វាយប្រហារ​លើ​ប្រទេស​ជិតខាង លុះត្រាតែ​ការ​វាយប្រហារ​លើ​អ៊ី​រ៉​ង់​មាន​ប្រភព​ចេញពី​ទឹកដី​របស់​ពួក​គេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ