ខេត្តកំពង់ស្ពឺ ៖ ម៉ូតូចំនួន១៧គ្រឿងរងការខូចខាតខណៈដែលឆ្លងចរន្តអគ្គិសនីបណ្ដាលឲ្យឆាបឆេះផ្ទះលក់ម៉ូតូមួយកន្លែងបង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកជិតខាងនិងសមត្ថកិច្ចជួយអន្តរាគមន៍បាញ់ពន្លត់។
ហេតុការណ៍ឆ្លងចរន្តអគ្គិសនីឆាបឆេះផ្ទះលក់ម៉ូតូបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០២និង១០នាទីរសៀល ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ ស្ថិតនៅក្នុងភូមិបិល ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
នគរបាលស្រុកសំរោងទងបាននិយាយដឹងថាផ្ទះដែលអគ្គិភ័យបានឆាបឆេះនោះម្ចាស់មានឈ្មោះ ឆយ ហាច ភេទប្រុស អាយុ៤១ឆ្នាំមុខរបរលក់ម៉ូតូ និងប្រពន្ធឈ្មោះ សុខ លក្ខណា អាយុ៣៩ឆ្នាំ រស់នៅក្នុងភូមិបិល ឃុំស្គុះស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ផ្ទះមានទំហំ៦ម៉ែត្រគុណនិង៧ម៉ែត្រ ដំបូលប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី។
នគរបាលស្រុកសំរោងទងបានបន្តថាករណីឆេះផ្ទះលក់ម៉ូតូខាងលើនេះរង ការខូចខាត÷ឆេះអស់ម៉ូតូចំនួន១៧គ្រឿង
-ម៉ាស៊ីនខ្យល់ ១គ្រឿង
-កង្ហា ១
-ទូរដាក់សម្ភារ: ១
-គ្រឿងបន្លាស់ម៉ូតូ និងសម្ភារ:ប្រើប្រាស់មួយចំនួនថែមទៀតផង។ នៅក្នុងកិច្ចប្រតិបត្តិការណ៍ជួយអន្តរាគមន៍នគរបាលបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ១គ្រឿង កម្លាំង ៨នាក់ ប្រើប្រាស់ទឹកអស់១រថយន្ត
-រថយន្តពន្លត់អគ្គិភ័យអធិការដ្ឋាននគរបាលស្រុកសំរោងទង ១គ្រឿង កម្លាំង ៥នាក់ ប្រើប្រាស់ទឹក ១រថយន្ត
-រថយន្តពន្លត់អគ្គិភ័យអាវុធហត្ថ ២គ្រឿង កម្លាំង ៦នាក់ ប្រើប្រាសទឹក២រថយន្ត និងប្រជាការពារ ព្រមទាំងប្រជាពលរដ្ឋចំនួន២៣នាក់ផងដែរ។
នគរបាលស្រុកសំរោងទងបានបញ្ជាក់ឲ្យដឹងថាមូលហេតុដែលបណ្ដាលឲ្យឆេះផ្ទះលក់ម៉ូតូនិងរងការខូចខាតម៉ូតូចំនួន១៧គ្រឿងព្រមទាំងសម្ភារៈមួយចំនួនថែមទៀតផងនោះ មកពីឆ្លងចរន្តអគ្គិសនីក្លាយជាអណ្ដាតភ្លើងក៏ឆាប់ឆេះតែម្ដង ៕


ចែករំលែកព័តមាននេះ