ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ស័យ​ឆ្លង​ចរន្តអគ្គិសនី! ករណីឆេះរោង​ស្ល ​និង​ចម្រាញ់​ប្រេង យ៉ាង​សន្ធោសន្ធៅ​នៅទួលសង្កែទី២ កាលពីម្សិលមិញ

4 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ឆេះ​រោង​ស្ល និង​ចម្រាញ់ប្រេង​ចម្រាញ​ប្រេង​ខ្មៅ​ទៅ​ជា​ប្រេង​សម្រាប់​ប្រើប្រាស់​ទូរ​ទៅ​ស្រាប់តែ​ឆេះ​សន្ធោសន្ធៅ​កំពុង​តែ​ចម្រាញ​ប្រេង​ក៏​មាន​ឆ្លង​ចរន្តអគ្គិសនី​ឆេះ​សន្ធៅ​សន្ធៅ​រាលដាល​មក​ដល់​កន្លែង​ប្រេង​ក៏​ឆេះ​បន្ថែម​កាន់តែ​ខ្លាំង​ឡើង​មិន​ប្រើប្រាស់​បំពង់​ពន្លត់អគ្គីភ័យ​បាញ់​ទប់​មិន​ឈ្នះ​ក៏​សុំ​អន្តរាគមន៍​រថយន្ត​ពន្លត់អគ្គីភ័យ​ចុះ​អន្តរាគមន៍ ភ្លាម​ៗ​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​នឹង​អង្គភាព​ផ្សេង​ទៀត​ចុះ​អន្តរាគមន៍​បាញ់​ពន្លត់​ទៅ​វិញ​ខូចខាត​សម្ភារ​:​មួយ​ចំនួន​ធំ​បង្ក​ភ្ញាក់ផ្អើល កាល​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី​០៧ ខែ មីនា ឆ្នាំ ២០២៦…

រាជធានី​ភ្នំពេញ ៖ ឆេះ​រោង​ស្ល និង​ចម្រាញ់ប្រេង​ចម្រាញ​ប្រេង​ខ្មៅ​ទៅ​ជា​ប្រេង​សម្រាប់​ប្រើប្រាស់​ទូរ​ទៅ​ស្រាប់តែ​ឆេះ​សន្ធោសន្ធៅ​កំពុង​តែ​ចម្រាញ​ប្រេង​ក៏​មាន​ឆ្លង​ចរន្តអគ្គិសនី​ឆេះ​សន្ធៅ​សន្ធៅ​រាលដាល​មក​ដល់​កន្លែង​ប្រេង​ក៏​ឆេះ​បន្ថែម​កាន់តែ​ខ្លាំង​ឡើង​មិន​ប្រើប្រាស់​បំពង់​ពន្លត់អគ្គីភ័យ​បាញ់​ទប់​មិន​ឈ្នះ​ក៏​សុំ​អន្តរាគមន៍​រថយន្ត​ពន្លត់អគ្គីភ័យ​ចុះ​អន្តរាគមន៍ ភ្លាម​ៗ​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​នឹង​អង្គភាព​ផ្សេង​ទៀត​ចុះ​អន្តរាគមន៍​បាញ់​ពន្លត់​ទៅ​វិញ​ខូចខាត​សម្ភារ​:​មួយ​ចំនួន​ធំ​បង្ក​ភ្ញាក់ផ្អើល កាល​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី​០៧ ខែ មីនា ឆ្នាំ ២០២៦ ស្ថិត​នៅ​ចំណុច​ដី​ឡូ​គ្មាន​លេខ ផ្លូវ​១៧២៩ ក្រុម​៣ ភូមិ​ទួល​ពពែ សង្កាត់​ទួល​សង្កែ​ទី​២ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។

​តាម​ប្រភព​ព័​ត៍​មាន​ពី​កម្មករ​ឆេះ​រោង​ស្លរ​នឹង​ចម្រាញ​ប្រេង​ខ្មៅ​ដែល​បោះចោល​ទៅ​ជា​ប្រេង​ម៉ា​សុ​ី​ន​សម្រាប់​ប្រើប្រាស់​ទូរ​ទៅ​ប្រើ​ស្រាប់តែ​លឺ​សំឡេង​ផ្ទុះ​នឹង​បែក​ផ្កាភ្លើង​ឆេះឆាប​មក​ដល់​កន្លែង​ចម្រាញ​ប្រេង​ខ្មៅ​ទើប​ឆេះ​សន្ធោសន្ធៅ​នឹង​ព្យាយាម​ពន្លត់​ប្រើប្រាស់​បំពង់​ពន្លត់អគ្គីភ័យ​តែ​នៅ​តែ​ទប់​មិន​ជាប់​ក៏​សម្រេច​ហៅ​រថយន្ត​ពន្លត់អគ្គីភ័យ​ដើម្បី​ចុះ​មក​អន្តរាគមន៍​បាញ់​ពន្លត់​ក៏​ភ្លាម​ៗ​ឃើញ​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​នឹង​រថយន្ត​ស្រា​បៀរ មក​ដល់​កន្លែង​កើតហេតុ​ជា​បន្តបន្ទាប់​ទើប​បាញ់​ឆាប់​រលត់​ទៅ​វិញ​ខូចខាត​សម្ភារ​:​មួយ​ចំនួន​ធំ​រួម​ទាំង​ប្រេង​ខ្មៅ​ដែល​មិន​ទាន់​ចម្រាញ​និង​ប្រេង​ដែល​ចម្រាញ​រាល់​ហើយ​ខូចខាត​ទាំងអស់​ក៏​មិនដឹង​ចំនួន​ទឹកប្រាក់​ប៉ុន្មាន​ដែរ ។

លោក​វរសេនីយ៍ឯក ព្រហ្ម យ៉​ន នាយការិយាល័យ​បង្ការ​ពន្លត់អគ្គីភ័យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ក៏​បាន​បន្ត​ថា ដោយនៅ​ក្នុង​ប្រតិបត្តិការ​ខាងលើ​នេះ កម្លាំង​សមត្ថកិច្ច​ជំនាញ បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​១០​គ្រឿង ក្នុង​នោះ​រថយន្ត​ការិយាល័យ​រាជធានី​ភ្នំពេញ ចំនួន​០៨​គ្រឿង ប្រេ​ី​ប្រាស់​ទឹក​អស់​០៨​ឡាន ស្មេ​ី​រ​នឹង​៤៨​ម៉ែត្រគូប​, រថយន្ត​ជំនួយ​មក​ពីសា​លា​ខណ្ឌ​ឬ​ស្សី​កែវ ចំនួន​០១​គ្រឿង ប្រេ​ី​ប្រាស់​ទឹក​អស់​០១​ឡាន ស្មេ​ី​រ​នឹង​១២​ម៉ែត្រគូប និង​រថយន្ត​ស្រា​បៀរ GANZBERG ចំនួន​០១​គ្រឿង ប្រេ​ី​ប្រាស់​ទឹក​អស់​០១​ឡាន ស្មេ​ី​រ​នឹង​០៤​ម៉ែត្រគូប​។

ម្ចាស់​ទីតាំង មានឈ្មោះ ផង់ សុ​ី​ភ​ន ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ជនជាតិ ខ្មែរ ជា​អ្នកតំណាង មូលហេតុ សមត្ថកិច្ច​ការិយាល័យ​ជំនាញ កំពុង​ស្រាវជ្រាវ​បន្ត ប្រភេទ​សំណង់​ដែក​ប្រក់ស​ង្ក័​សី ទំហំ​៤​ម៉ែត្រ x ៦​ម៉ែត្រ ។ ឆេះ​ខូចខាត​រោង​ស្លរ​ប្រេង​ចំនួន​០១​ខ្នង ទំហំ (៤​ម៉ែត្រ x ៦​ម៉ែត្រ​) អស់ទាំង​ស្រុង​, ម៉ូតូ​សន្តោងរ​ម៉ក​ចំនួន​០១​គ្រឿង​, សម្ភារៈ​មួយ​ចំនួន នឹង​បាន​បណ្តាល​ឲ្យ​ឆេះ​រាលដាល​ដល់​រោង​ជាង​ជួសជុល​អេ​ស្កា​វ៉ា​ទ័​រ​អស់​ចំនួន​០១​ខ្នង ដែក​ប្រក់​ស័ង្កសី ទំហំ (២០​ម៉ែត្រ x ២០​ម៉ែត្រ​) អស់ទាំង​ស្រុង រួម​នឹង​សម្ភារៈ​ប្រេ​ី​ប្រាស់​អស់ទាំង​ស្រុង​។ ចំពោះករណី​ខាងលើ​នេះ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​យើង​គ្រប់គ្រង​ទាំងស្រុង​នៅ​ម៉ោង ១០​និង​៣០​នាទី​យប់​នា​ថ្ងៃខែ​ឆ្នាំ​ដដែល ។

​ដោយឡែក ចំពោះ​ករណី​ខាងលើ​នេះ មិន​បាន​បណ្តាល​ឲ្យ​មាន​អ្នក​ណា​រង​របួស​ឡើយ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ