ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រៀមៗព្រឹត្តិការណ៍សង្ក្រាន្តថ្ងៃទី​២ លៀសហាល៥តោនក្នុងឱកាសចូលឆ្នាំថ្មីនៅកំពង់ចាម

14 ម៉ោង មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ដើម្បីចូលរួមអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលប្រព្រឹត្តទៅនាពេលខាងមុខជាមួយនោះ រដ្ឋបាលខេត្តនិងរៀបចំព្រឹត្តិការណ៍សង្ក្រាន្តនៅថ្ងៃទី២ ដោយមានលៀសហាលទម្ងន់៥តោន ដើម្បីឱ្យភ្ញៀវជាតិនិងអន្តរជាតិភ្លក់រសជាតិ ។ នេះជាប្រសាសន៍លើកឡើងពីសំណាក់ឯកឧត្តម អ៊ុន…

ខេត្តកំពង់ចាម ៖ ដើម្បីចូលរួមអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលប្រព្រឹត្តទៅនាពេលខាងមុខជាមួយនោះ រដ្ឋបាលខេត្តនិងរៀបចំព្រឹត្តិការណ៍សង្ក្រាន្តនៅថ្ងៃទី២ ដោយមានលៀសហាលទម្ងន់៥តោន ដើម្បីឱ្យភ្ញៀវជាតិនិងអន្តរជាតិភ្លក់រសជាតិ ។ នេះជាប្រសាសន៍លើកឡើងពីសំណាក់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តក្នុងឱកាសអបអរលើកទី១១៥ ទិវាអន្តរជាតិនារី៨មីនា ដែលធ្វើឡើងនៅសាលសន្និសីទសាលាខេត្តនាព្រឹកថ្ងៃទី៧ មីនា ឆ្នាំ២០២៦ ជាមួយនោះ មានការចូលរួមពីសំណាក់មន្ត្រីរាជការមកពីតាមអង្គភាពនានារាប់រយនាក់ ។

ឯកឧត្តមអភិបាលខេត្តបានលើកឡើងថា: ចំពោះព្រឹត្តិការណ៍លៀសហាល ប្រាំតោននេះ ត្រូវបានប្រគល់ភារកិច្ចជូនលោកស្រី សុភ័ក្រ អភិបាលរងខេត្តសហការជាមួយមន្ទីរកសិកម្មខេត្ត ដោយត្រូវកក់លុយទៅឱ្យក្រុមអាជីវករលក់ដូរ ដើម្បីធ្វើយ៉ាងណាប្រឹងប្រែងរកលៀសឲ្យបានគ្រប់ចំនួនតាមកម្មវិធីដែលបានគ្រោងទុក។ ហើយលៀសដែលត្រូវយកមកហាលក្រោមកម្ដៅថ្ងៃមុខសាលាខេត្តគឺជាប្រភេទលៀសដែលមាននៅក្នុងខេត្តកំពង់ចាមតែម្ដង គឺមិនយកលេងមកពីតំបន់ផ្សេងនោះ
ទេ។

ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្តមានប្រសាសន៍បន្តថា មុននឹងរៀបចំព្រឹត្តិការណ៍សង្ក្រាន្តថ្ងៃទី២នៃឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរយើង គឺបានសុំគោលការណ៍ពីសម្ដេចបវរធិបតីហើយត្រូវបានសម្ដេចអនុញ្ញាតរៀបចំព្រឹត្តិការណ៍សប្បាយៗ ។ ជាមួយនោះ ភ្ញៀវទេសចរ​ជាតិអន្តរជាតិអាចមកកំសាន្តលេងបាននៅក្នុងខេត្តកំពង់ចាមដោយឆ្លងកាត់ពិសារពងទាកូននៅស្រុកបាធាយ ចេញមកទទួលទានភ្នំបញ្ចុកមួយតោននៅស្រុកជើងព្រៃ មកហូបអន្សមនៅព្រៃឈរ ឆ្ពោះមកលេងរមណីយដ្ឋានឆ្នេរខ្សាច់កោះប៉ែនក្នុងស្រុកកំពង់សៀម ក្រៅពីនេះ បានរៀបចំជាលក្ខណៈជា
ឃ្វីដោយភ្ញៀវចេញពីកន្លែងមួយចូលទៅកន្លែងមួយ បានសប្បាយមានតាំងពីស្រុកកងមាសស្រីសន្ធរ និងកោះសូទិនជាដើម ។

សំខាន់សម្រាប់ភ្ញៀវម្នាក់​ អាចចាយថវិកាចំនួន២០ដុល្លារ ធ្វើយ៉ាងណាទាក់ទាញឲ្យបានមនុស្សចំនួន៣លាននាក់ ដូច្នេះ ប្រជាពលរដ្ឋអាចរកចំណូលបានចូលដល់ខ្ទង់៦០លានដុល្លារ តាមរយៈការលក់ដូរចំណីអាហារផ្សេងៗ ។ ហើយតាមស្រុកនីមួយៗត្រូវបានរៀបចំស្តង់តាំងពិព័រណ៍នៅ​ក្រុងកំពង់ចាម ដោយស្តង់នីមួយៗ ត្រូវតែរៀបចំដាក់តាំងរូបថតដើម្បីរំលឹកគុណដល់វីរៈកងទ័ពជួរមុខព្រមទាំងជនភៀសសឹក ។

គួររំលឹកថា នៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរយើងរយៈពេលបីថ្ងៃក្នុងឆ្នាំ២០២៥​កន្លងទៅ ឯកឧត្តម អ៊ុន ចាន់ដា អភិបាកខេត្ត បានរៀបចំប្រតិការណ៍លៀសហាលបីតោនប្រវែង១០០០ម៉ែត្រ គឺបានទាក់ទាញភ្ញៀវមកពីគ្រប់ទិសទីដោយទទួលទានលៀសហាលខេត្តកំពង់ចាមដែលមានកេរ្តិ៍ឈ្មោះបោះសំឡេងល្បីរន្ទឺពេញស្រុកខ្មែរ ។ សម្រាប់ព្រឹត្តិការណ៍នេះអាចបំបែកឯកតកម្មជាប់ចំណាត់ថ្នាក់លេខ១ នៅក្នុងប្រទេសកម្ពុជាទៀតផង។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ