ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ទំនើង​០៣​នាក់ ត្រូវ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ ពាក់ព័ន្ធ​ហិង្សា០២​ករណី​ផ្សេង​គ្នា

12 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹកថ្ងៃ​ទី​០៧ ខែមីនា ឆ្នាំ​២០២៦ កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ក្មេង​ទំនើង០៣​នាក់ ទៅ​តុលាការ ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយ​ចេតនា…

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹកថ្ងៃ​ទី​០៧ ខែមីនា ឆ្នាំ​២០២៦ កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ក្មេង​ទំនើង០៣​នាក់ ទៅ​តុលាការ ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយ​ចេតនា ០២​ករណី​ផ្សេង​គ្នា បន្ទាប់​ពី​ត្រូវ​បាន​កម្លាំង​តាម​បណ្ដា​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ បង្ក្រាប​បានជា​បន្តបន្ទាប់ ចំណែកឯ​បក្ខពួក​ ដែល​កំពុង​រត់គេច​ខ្លួន សមត្ថកិច្ច​ជំនាញ កំពុង​ស្រាវជ្រាវ​ឃាត់ខ្លួន​បន្ត​ នេះបើយោងតាមកងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ។

ការ​បង្ក្រាប​ករណី​ទាំង​០២​រួម​មាន ៖
-​កាលពី​វេលា​ម៉ោង ២៣ និង​៤០​នាទី ថ្ងៃ​ទី​០២ ខែមីនា ឆ្នាំ​២០២៦ មាន​ករណី​ហិង្សា បង្ក​ឡើង​ដោយ​ក្មេង​ទំនើង ០១​ក្រុម ប្រដាប់​ដោយ​ដាវ កាំបិតប៉័ងតោ ដុំ​ថ្ម និង​មួក​សុវត្ថិភាព បាន​ធ្វើ​សកម្មភាព​កាប់ វាយ និង គប់ ទៅ​លើ​ក្រុម​ជន​រង​គ្រោះ បណ្តាល​ឲ្យ​រង​របួស​ស្នាម និង​រង​ការ​ខូចខាត នៅ​ចំណុច ក្បែរ​វិទ្យាល័យ ជា ស៊ី​ម ជ្រោយចង្វារ ភូមិ​៣ សង្កាត់​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។ ភ្លាម​ៗ​បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុង​មូលដ្ឋាន​ខណ្ឌ​ជ្រោយចង្វា ចុះ​ដល់​កន្លែង​កើតហេតុ​ធ្វើការ​ស្រាវជ្រាវ​ជា​បន្តបន្ទាប់​រហូត​ដល់ ថ្ងៃ​ទី​៤ ខែមីនា ឆ្នាំ​២០២៦ នៅ​វេលា​ម៉ោង​ប្រមាណ ២០ និង ៥៨ នាទី​ឈាន​ដល់​ការ​ឃាត់ខ្លួន​បាន​ក្មេង​ទំនើង​០១​នាក់ មានឈ្មោះ ឈ្មោះ ផា​ន ភី ហៅ ឆាយ ឬ ម៉ា​ប់​PB ភេទ​ប្រុស អាយុ​១៩​ឆ្នាំ បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ នៃ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​។

-​កាលពី​វេលា​ម៉ោង​ប្រមាណ ០៣​និង​៣០​នាទី ទៀប​ភ្លឺ ថ្ងៃ​ទី​០១ ខែមីនា ឆ្នាំ​២០២៦ មាន​ករណី​ហិង្សា បង្ក​ឡើង​ដោយ​ក្មេង​ទំនើង ០១​ក្រុម ប្រដាប់​ដោយ​ដាវ កាំបិតប៉័ងតោ ដុំ​ថ្ម និង​មួក​សុវត្ថិភាព បាន​ធ្វើ​សកម្មភាព​កាប់ វាយ និង គប់​ទៅ​លើ​ម៉ូតូ​០២​គ្រឿង របស់​ជន​រង​គ្រោះ បណ្តាល​ឲ្យ​ដួល រួច​ជនសង្ស័យ បាន​យក ដាវ កាំបិត និង​ដំបង មក​កាប់ និង​វាយ ទៅ​លើ​ជន​រង​គ្រោះ​បណ្តាល​ឲ្យ​រង​បួស ស្មា ខ្នងដៃ និង​ជើង យ៉ាងធ្ងន់ធ្ងរ ហើយ​ក៏​បន្ត វាយ កាប់ និង​លួច​យក​ស្លាក​លេខ​ម៉ូតូ របស់ ជន​រង​គ្រោះ បណ្តាល​ឲ្យ​រង​ការ​ខូចខាត​យ៉ាងដំណំ នៅ​ចំណុច ផ្លូវ​បេតុង ក្បែរ​វត្ត​សែន សុខ ភូមិ​សែន​សុខ​១ សង្កាត់​ឈ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។ បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុង​មូលដ្ឋាន​ខណ្ឌ​សែន​សុខ ចុះ​ដល់​កន្លែង​កើតហេតុ​ធ្វើការ​ស្រាវជ្រាវ​ជា​បន្តបន្ទាប់​រហូត​ដល់ ថ្ងៃ​ទី​០៥ ខែមីនា ឆ្នាំ​២០២៦ នៅ​វេលា​ម៉ោង​ប្រមាណ ០៩​និង​៣០​នាទី បាន​ធ្វើការ​ចាប់ខ្លួន​ជនសង្ស័យ ០២​នាក់ ឈ្មោះ សុខ សែ​ម ភេទ​ប្រុស អាយុ​១៧​ឆ្នាំ និង​ឈ្មោះ រ៉េ​ត ម៉ុង ហេង ភេទ​ប្រុស អាយុ​១៦​ឆ្នាំ បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ នៃកងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ ៕

Screenshot

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ