ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រយៈពេល​២​ថ្ងៃ​ កម្ពុជា​បណ្តេញ​ជនបរទេស ១,១២១​នាក់​ចេញពី​ប្រទេស

1 នាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​រយៈពេល​ពី​រថ្ងៃ​ កម្ពុជាបាន​បណ្តេញ​ជនបរទេស​ដែល​មក​ស្នាក់​នៅ​ធ្វើការ​ខុសច្បាប់​ចំនួន​១១២១​នាក់​ចេញពី​ប្រទេស​ ។ ​នេះ​បើ​តាម​អគ្គនាយកដ្ឋាន​អន្តរ​ប្រវេសន៍​។ ប្រភព​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​៥, ៦ ខែមីនា…

រាជធានី​ភ្នំពេញ​ ៖ ​រយៈពេល​ពី​រថ្ងៃ​ កម្ពុជាបាន​បណ្តេញ​ជនបរទេស​ដែល​មក​ស្នាក់​នៅ​ធ្វើការ​ខុសច្បាប់​ចំនួន​១១២១​នាក់​ចេញពី​ប្រទេស​ ។ ​នេះ​បើ​តាម​អគ្គនាយកដ្ឋាន​អន្តរ​ប្រវេសន៍​។

ប្រភព​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​៥, ៦ ខែមីនា ឆ្នាំ​២០២៦​ អនុវត្ត​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់ របស់​ឯក​ឧត្តម​អភិ​សន្តិ​បណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ឯកឧត្តម សន្តិ​បណ្ឌិត និង​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក​អន្តោប្រវេសន៍ បាន​ណែនាំ​ឱ្យ​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី បន្ត​ធ្វើការ​បណ្តេញ​ជនបរទេស​សរុប​ចំនួន ១,១២១​នាក់ (​ស្រី ៦៧​នាក់​) មាន ១៥​សញ្ជាតិ រួម​មាន ចិន ជប៉ុន បង់​ក្លា​ដេ​ស ប៉ា​គី​ស្ថាន កុង​ហ្គោ​ល ឥណ្ឌា យ៉ូ​ហ្គ​ង់​ដា កេ​ន​យ៉ា ម៉ា​ឡេ​ស៊ី ឥណ្ឌូ​នេ​ស៊ី កូរ៉េ ចិនតៃវ៉ាន់ នេ​ប៉ា​ល់ ហ្វី​លី​ពី​ន និង​នី​ហ្សេ​រី​យ៉ា ត្រូវ​បាន​បណ្ដេញ​ចេញពី​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​នោះ​ដែល​មាន​ជនជាតិ​ចិន​ចំនួន ៤៧៨​នាក់ ស្រី ១៩​នាក់ បណ្ដេញចេញ​តាម​រយៈ​យន្តហោះ​ពិសេស នៅ​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​អាកាស​អន្តរជាតិ​តេ​ជោ និង​ជនជាតិ​ចិន ១៥០​នាក់ ស្រី ៣​នាក់ បណ្ដេញចេញ​តាម​រយៈ​យន្តហោះ​ពិសេស នៅ​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​អាកាស​អន្តរ​សៀមរាប​អង្គរ ជនបរទេស​ទាំងអស់​នេះ​ពាក់ព័ន្ធ​ករណី​លួច​ឆ្លង​ដែន ស្នាក់​នៅ​គ្មាន​លិខិតឆ្លងដែន ឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ ប្រើប្រាស់​ទិដ្ឋាការ​ក្លែងក្លាយ និង​ធ្វើ​ការងារ​ខុសច្បាប់​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ ។

អគ្គនាយកដ្ឋាន​អន្តោរ​ប្រវេសន៍​បាន​លើក​ឡើង​ថា ​ការ​បណ្ដេញចេញ​ជនជាតិ​បរទេស​ខាងលើ​នេះ គឺជា​ការ​អនុវត្ត​តាម​វិធានការ​ច្បាប់​យ៉ាង​ម៉ឺងម៉ាត់​របស់​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​បោសសំអាត និង​លុប​បំបាត់​ឧក្រិដ្ឋកម្ម​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ធានា​ការពារ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ទាំង​ក្នុង​តំបន់ និង​សកលលោក ដោយ​គ្មាន​ការ​លើកលែង​នោះ​ឡើយ​ចំពោះ​មេខ្លោង​ដែល​នៅ​ពីក្រោយ ក៏​ដូច​ជា​ការ​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ​ដែល​ត្រូវ​មេខ្លោង​បោក​បញ្ឆោត​ឱ្យមក​ធ្វើការ​ក្នុង​សកម្មភាព​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ហើយ​មាន​សេរីភាព និង​អាច​វិល​ត្រឡប់​ទៅ​ប្រទេស​របស់​ខ្លួន​វិញ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ