ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជធានី​ភ្នំពេញ​ត្រៀមឡានក្រុង​​៦០០​គ្រឿង សម្រាប់​ដឹក​ជញ្ជូនពលរដ្ឋទៅ​ខេត្ត​រយៈពេល​៦​ថ្ងៃក្នុង​ឱកាស​បុណ្យចូលឆ្នាំខ្មែរ​ដោយ​ឥត​​គិត​ថ្លៃ

3 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានី ភ្នំពេញបានឱ្យ​ដឹងថា ដោយ​អនុវត្ត​តាម​ប្រសាសន៍​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋ​មន្ត្រីនៃ​ព្រះរាជាណាចក្រ​កម្ពុជា ថ្លែង​ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២៥ និង​លើក​ទិស​ដៅ​ការងារឆ្នាំ​២០២៦…

រាជធានី​ភ្នំពេញ ៖ យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានី ភ្នំពេញបានឱ្យ​ដឹងថា ដោយ​អនុវត្ត​តាម​ប្រសាសន៍​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋ​មន្ត្រីនៃ​ព្រះរាជាណាចក្រ​កម្ពុជា ថ្លែង​ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២៥ និង​លើក​ទិស​ដៅ​ការងារឆ្នាំ​២០២៦ របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន និង​ផ្សព្វផ្សាយ​ផែន​ការ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង គ្រឿងញៀន​ខុសច្បាប់លើក​ទី​១១ នា​ថ្ងៃ​ទី​០៦ ខែមីនា មីនា ឆ្នាំ​២០២៦ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​រៀបចំ​រថយន្តក្រុងចំនួន៦០០​គ្រឿង សម្រាប់​បម្រើសេវា​ដឹក​ជញ្ជូន​សាធារណៈ​ដោយ​មិន​បង់ប្រាក់​រយៈពេល០៦​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១២ ដល់​ថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ​២០២៦ ដើម្បី​ជួយ​សម្រួល​ដល់​ការ​ចំណាយ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​លេង​ស្រុក​កំណើត ជួបជុំ​បងប្អូន​ក្រុម​គ្រួសារ ក្នុង​ឱកាស​អបអរសាទរ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី ប្រពៃ​ណី​ជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ។

ខាង​ក្រោម​នេះ គឺ​ជា​សេចក្ដី​ជួន​ដំណឹង​ទាំង​ស្រុង​របស់​រដ្ឋ​បាល​រាជធានីភ្នំពេញ ៖

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ