ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងបរិស្ថានសម្រេចផ្អាកសង្វាក់ផលិតកម្មក្រុមហ៊ុនមួយនៅក្រុងបាវិតជាបណ្តោះអាសន្ន ក្រោយរកឃើញការគ្រប់គ្រងសំណល់មិនត្រឹមត្រូវ

1 នាទី មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ យោងតាមក្រសួងបរិស្ថាន​បានឱ្យដឹងថា ក្រសួងសម្រេច​ផ្អាក​ដំណើរ​ផលិតកម្ម ក្រុម​ហ៊ុន JT ALUMINUM INDUSTRY (CAMBODIA) CO.,…

ខេត្តស្វាយរៀង ៖ យោងតាមក្រសួងបរិស្ថាន​បានឱ្យដឹងថា ក្រសួងសម្រេច​ផ្អាក​ដំណើរ​ផលិតកម្ម ក្រុម​ហ៊ុន JT ALUMINUM INDUSTRY (CAMBODIA) CO., LTD. ខេត្តស្វាយរៀង ជា​បណ្តោះ​អាសន្ន បន្ទាប់​ពី​រក​ឃើញ​ការ​គ្រប់គ្រង​សំណល់​មិន​បាន​ត្រឹមត្រូវ និង​ធ្វើ់​ឱ្យ​ប៉ះពាល់​បរិស្ថាន។

ក្រុមការងារ​ជំនាញ​ក្រសួងបរិស្ថាន ដោយ​មានការ​សហការ​ពី​តំណាង​រដ្ឋបាល​ក្រុង​បា​វិត ក្រុម​ប្រឹក្សា​សង្កាត់​ច្រក​ម្ទេស មន្ទីរ​បរិស្ថាន​ខេត្តស្វាយរៀង និង​អាជ្ញាធរ​មូលដ្ឋាន នៅ​រសៀល​ថ្ងៃ​ទី​៦ ខែមីនា ឆ្នាំ​២០២៦ បាន​រក​ឃើញ ក្រុមហ៊ុន JT ALUMINUM INDUSTRY (CAMBODIA) CO., LTD. ដែល​ជា​ប្រភេទ​រោងចក្រ​កែ​ច្នៃ​អាលុយមីញ៉ូម និង​មា​នទី​តាំងនៅ​ភូមិ​ដំបូក​ជួរ សង្កាត់​ច្រក​ម្ទេស ក្រុង​បា​វិត ខេត្តស្វាយរៀង បាន​ដំណើរការ​ផលិតកម្ម ដោយ​មិន​ទាន់​មាន​ឯកសារ លើ
​របាយការណ៍ វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន បាន​ធ្វើការ​ទុកដាក់​សំណល់​ភក់ និង​ការ​បញ្ចេញ​សំណល់​រាវ ពុំ​បាន​ត្រឹមត្រូវ តាម​បទដ្ឋាន​បរិស្ថាន និង​នាំ​ឱ្យ​មានការ​ប៉ះពាល់​ដល់​បរិស្ថាន​។

ក្រសួងបរិស្ថានបាន​សម្រេច​ឱ្យ​ក្រុមហ៊ុន​ផ្អាក​ដំណើរ​ផលិតកម្ម​ជា​បណ្តោះ​អ​សន្ន និង​ត្រូវ​បញ្ឈប់​ការ​បង្ហូរ​សំណល់​រាវ​ជា​បន្ទាន់ ទោះ​រូបភាព​ណា​ក៏​ដោយ​។ ក្រសួងបរិស្ថាន​តម្រូវ​ឱ្យ​ក្រុមហ៊ុន ព​ន្លឿ​ន​ការ​ស្នើ​សុំ​របាយការណ៍​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន និង​ត្រូវ​រៀបចំ​លិខិតអនុញ្ញាត ពាក់ព័ន្ធ​ទាក់ទង​នឹង​វិស័យ​បរិស្ថាន​ឱ្យ​បាន​ត្រឹមត្រូវ ជា​ពិសេស​លើ​ការ​គ្រប់គ្រង​សំណល់​រឹង រាវ ដើ​ម្ប​ធានា​ភាព​ស្អាត និង​មិន​ប៉ះពាល់​សុខភាព​បរិស្ថាន​និង​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​។ លើស​ពី​នេះ ក្រុមហ៊ុន​ត្រូវ​ទទួល​រង​ពិន័យ​អន្ដរការណ៍ យោង​តាម​ក្រម​បរិស្ថាន​និង​ធនធានធម្មជាតិ ត្រង់​មាត្រា​៨២៦ និង​អនុលោម​តាម​មាត្រា​២៨៧ និង​មាត្រា ៦៦៨​។

សូម​បញ្ជាក់​ថា ក្រុមការងារ​ជំនាញ​បាន​យក​សំណាក​សំណល់​រាវ និង​សំណាក​ទឹក នៅ​ក្នុង​ប្រឡាយ​ទឹក​ចំនួន​សរុប ៦​សំណាក មក​ធ្វើការ​វិភាគ​នៅ​មន្ទីរពិសោធន៍​ក្រសួងបរិស្ថាន និង​តាមដាន​បន្ថែម ករណី​មាន​ត្រី​ងាប់ នៅ​ក្នុង​ប្រឡាយ​ភាគ​ខាងត្បូង ក្បែរ​ទីតាំង​ក្រុមហ៊ុន​។ ក្រុមការងារ​បាន​ពិនិត្យ​ឃើញ​ថា ស្ថានភាព​ទឹក​ប្រឡាយ​មាន​ពណ៌​ក្រ​ម៉ៅ និង​មាន​ក្លិនស្អុយ​។

ក្រុមការងារ​បាន​ត្រួតពិនិត្យ​តាម​ដង​ប្រឡាយ​ឃើញ​ថា មាន​ប្រព័ន្ធ​លូ​ជា​ច្រើន​ចេញពី​បណ្ដា​ក្រុមហ៊ុន ដែល​កំពុង​ដំណើរការ នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ហា​យ​-​ផាក ត​ភ្ជាប់​ចូល​ក្នុង​ប្រឡាយ​។​នៅ​ក្នុង​ប្រឡាយ​ទឹក​មួយ​កន្លែង ដែល​ពាក់ព័ន្ធ​នឹង​រោងចក្រ​មួយ​ចំនួន របស់​តំបន់​សេដ្ឋកិច្ច​ពិសេស ហា​យ​-​ផាក នឹង​ហូរ​បន្ត​ទៅ​បឹង​ខ្វាង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ