ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋាភិបាល​កម្ពុជាប្តេជ្ញា​ចិត្ត​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (Scam Online)ដើម្បី​សម្អាតផ្ទះ​ឱ្យ​បាន​ស្អាត

4 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (Scam Online) ដែល​ជា​យុទ្ធនាការ​យ៉ាង​ជាក់លាក់​របស់​រាជរដ្ឋាភិបាល​ ក្នុង​ការ​បង្ហាញ​សុ​ឆន្ទៈ ការ​ជំរុញ​រួម​គ្នា​ធ្វើ​ពី​គ្រប់​ក្រសួង​ស្ថាប័ន ដើម្បី​សម្អាតផ្ទះ​ឱ្យ​បាន​ស្អាត ថែរក្សា​ឱ្យ​បាន​ល្អ…

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (Scam Online) ដែល​ជា​យុទ្ធនាការ​យ៉ាង​ជាក់លាក់​របស់​រាជរដ្ឋាភិបាល​ ក្នុង​ការ​បង្ហាញ​សុ​ឆន្ទៈ ការ​ជំរុញ​រួម​គ្នា​ធ្វើ​ពី​គ្រប់​ក្រសួង​ស្ថាប័ន ដើម្បី​សម្អាតផ្ទះ​ឱ្យ​បាន​ស្អាត ថែរក្សា​ឱ្យ​បាន​ល្អ ដែល​គោលដៅ​យ៉ាង​ច្បាស់​គឺ «លុប​បំបាត់​សេដ្ឋកិច្ច​ខ្មៅ ឈាន​ទៅ​ថែរក្សា និង​បង្កើន​សេដ្ឋកិច្ច​ស ឱ្យ​បាន​ច្រើន​» ។

សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែង​ក្នុង​ពិធី​បិទ​សន្និបាត បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២៥ និង​លើក​ទិស​ដៅ​ការងារ​ឆ្នាំ​២០២៦ របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន និង​ផ្សព្វផ្សាយ​ផែនការ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ខុសច្បាប់​លើក​ទី​១១ នា​រសៀល​ថ្ងៃ​សុក្រ ទី​៦ ខែមីនា ឆ្នាំ​២០២៦ ថា​រាជរដ្ឋាភិបាល ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (Scam Online) ដែល​ជា​យុទ្ធនាការ យ៉ាង​ជាក់លាក់​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​បង្ហាញ​សុ​ឆន្ទៈ ការ​ជំរុញ រួម​គ្នា​ធ្វើ​ពី​គ្រប់​ក្រសួង​ស្ថាប័ន ដើម្បី​សម្អាតផ្ទះ​ឱ្យ​បាន​ស្អាត ថែរក្សា​ឱ្យ​បាន​ល្អ ដែល​គោលដៅ​យ៉ាង​ច្បាស់​គឺ “​លុប​បំបាត់​សេដ្ឋកិច្ច​ខ្មៅ ឈាន​ទៅ​ថែរក្សា និង​បង្កើន​សេដ្ឋកិច្ច​សឱ្យ​បាន​ច្រើន​ ។

ព្រម​ជាមួយ​គ្នា​នេះ​ដែរ ក្នុង​នាម​ប្រមុខ​រាជរដ្ឋាភិបាល សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី ក៏​បាន​ស្នើ​សុំ​ដល់​ប្រជាជន​ឱ្យ​មានការ​សហការ និង​ចូលរួម​លើ​គោលការណ៍​ចំនួន​៣ គឺ​៖ ទី​១-សូមកុំ​ចូលរួម​អនុ វត្ត​ដោយ​ផ្ទាល់​ក្នុង​សកម្មភាព​នៃ​ការ​រួមចំណែក​នៃ​ការ​ឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ​, ២-សូម​ចូលរួម​សហការ និង​រាយការណ៍​អំពី​បទល្មើស​ដែល​កើត​មាន​ផ្ទាល់ និង​ទី​៣-សូម​ប្រជាជន​ចូលរួម​ចាប់​អាជីព​ដែល​ត្រឹមត្រូវ​ស្រប​តាម​ច្បាប់​។

ឆ្លៀត​ក្នុង​ឱកាស​នេះ​ដែរ​, សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា ការ​រៀបចំ​ព្រឹត្តិការណ៍​នគរ​សង្ក្រាន្ត​ឆ្នាំ​ថ្មី គឺជា​ការ​រៀបចំ​ដើម្បី​អបអរសាទរ និង​ថែរក្សា​ប្រពៃណី​ជាតិខ្មែរ​ខ្លួន ដែល​ជា​សាសនា វប្បធម៌ និង​ប្រពៃណី​របស់​ខ្មែរ​យើង​តាំងពី​យូរលង់​ណាស់​មក​ហើយ ព្រម​ជាមួយ​នោះ​ក៏​ត្រូវ​ជំរុញ​ដំណើរ​ជីវិត​ឱ្យទៅ​មុខ​ដោយ​ត្រូវ​ពង្រឹង​ខ្លួនឯង​ ។

ការ​រៀបចំ​នេះ គឺ​ផ្តោត​ទៅ​លើ​សាមគ្គីភាព និង​ភាពរឹងមាំ​របស់​ជាតិ ដែល​ត្រូវ​រៀបចំ​ឱ្យ​បាន​សម​ស្រប​តាម​ប្រពៃណី និង​មិន​ត្រូវ​បំភ្លេច​ដល់​ជនភៀសសឹក ដោយ​នឹង​បំផុស​សិល្បករ និង​សប្បុរ​ជន​នឹង​ទៅ​ជួប​ផ្ទាល់ទៅ​លេង ហើយ​លើកទឹកចិត្ត​ផ្ទាល់​ជាមួយ​បងប្អូន​ជនភៀសសឹក នៅ​មូលដ្ឋាន​ផ្ទាល់ ជា​ពិសេស​ក្នុង​កម្មវិធី ក៏​នឹង​មានការ​ជំរុញ​ផ្សព្វផ្សាយ​អំពី​វីរ​កងទ័ព​នៅ​តាម​ទីតាំង​ផ្សេង​ៗ ដើម្បី​បង្ហាញ ទៅ​ដល់​ប្រជាជន​ដែល​បាន​នឹង​អញ្ជើញ​ទៅ​ទស្សនា​ផ្ទាល់​ ។

ជាមួយ​គ្នា​នោះ​, សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ដល់​ប្រជាជន​ខ្មែរ​ពី​គ្រប់​ទិស​ទី ដែល​បាន​ចូលរួម​ជា​ចលនា​ជាតិនិយម​យ៉ាង​សកម្ម​ក្នុង​ចលនា​ជាតិនិយម​តាម​រយៈ​ការ​ចូលរួម​យ៉ាងច្រើន​ក្នុង​ការ​ជួយ​គាំទ្រ​ដល់​រាជរដ្ឋាភិបាល និង​វីរ​កងទ័ព ដែល​បាន​បញ្ជាក់​យ៉ាង​ច្បាស់​អំពី​ការ​សាម​គ្កី​ជាតិ ស្មារតី​ជាតិនិយម និង​ស្នេហា​ជាតិ ទឹកដី និង​ប្រជាជន​យ៉ាង​ប្រាកដ​បំផុត​។

មុន​នឹង​បញ្ចប់​, សម្ដេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី បាន​ណែនាំ​ដល់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​បន្ត​ទំនាក់ទំនង​ជាប់​ជា​ប្រចាំ​ជាមួយ​ប្រជាពលរដ្ឋ​យើង​ដែល​រស់នៅ​តំបន់​មជ្ឈិមបូព៌ា​ដើម្បី​ធានា​សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ​យើង និង​ត្រូវ​តាមដាន​សភាពការណ៍​ឱ្យ​ជាប់​ជា​ប្រចាំ​ដើម្បី​ដាក់​ចេញ​វិធានការ​ឱ្យ​បាន​លឿន និង​ទាន់​ពេល ។ បន្ថែម​ពី​នេះ​, សម្ដេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី បាន​ណែនាំ​ដល់​ក្រសួងពាណិជ្ជ កម្ម ក្រសួង​រ៉ែ និង​ថាមពល និង ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ត្រូវ​តាមដាន​ឱ្យ​ជាប់​ពី​ទិន្នន័យ និង​ការ​ប្រែប្រួល​ប្រេង ដោយ​ត្រូវ​មើល​ពី​បរិមាណ​ប្រេង និង​មាន​ប្រទេស​នាំ​ចេញ​ប្រេង ថា​តើ​មាន​ប្រទេស​ណា​ដែល​នឹង​បិទ​ការ​នាំ​ចេញ​ដែរ​ឬទេ ដើម្បី​ធានា​ស្ដុក​ប្រេង​សម្រាប់​ប្រើប្រាស់ និង​ស្ថិរភាព​តម្លៃ​ប្រេង ។

ជាទី​បញ្ចប់​, សម្ដេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី សង្ឃឹម​យ៉ាង​មុតមាំ​ថា ថ្នាក់ដឹកនាំ ព្រមទាំង មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ នៃ​គ្រប់​ក្រសួង​ស្ថាប័ន​, អង្គភាព​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ​ទាំងអស់ នឹង​បន្ត​អនុវត្ត​ឱ្យ​បាន​ម៉ឺងម៉ាត់​នូវ​គោលនយោបាយ​, ទិស​ដៅ​ការងារ​, បទបញ្ជា និង​សេចក្តីណែនាំ​នានា ព្រមទាំង​ផ្តល់​កិច្ចសហការ​ទូលំទូលាយ ជាមួយ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ដើម្បី​បេសកកម្ម​ដ៏​មាន​អត្ថន័យ​របស់​ជាតិ​មាតុភូមិ​យើង គឺ ការ​កសាង​សហគមន៍​មួយ​ដែល​គ្រឿងញៀន​លែង​ជា​ឧបសគ្គ​នៃ​ការ​អភិវឌ្ឍ​ជាតិ និង​ស្រប​តាម​ទស្សនវិស័យ ចូលរួម​ទាំងអស់​គ្នា ដើម្បី​ជិ​វិត​និង​សហគមន៍​គ្មាន​គ្រឿងញៀន ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ