ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប្រយ័ត្ន! ភ្លៀងលាយឡំខ្យល់កន្ត្រាក់ និងផ្គររន្ទះ អាចកើតមាននៅតំបន់មួយចំនួន​ រហូតដល់ថ្ងៃទី៩ មីនា

7 ម៉ោង មុន

(រាជធានីភ្នំពេញ)៖ យោងតាមការព្យាករណ៍ស្ថានភាពធាតុអាកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម សម្រាប់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ ​កម្ពុជានឹងរងឥទ្ធិពលពីរបបខ្យល់មូសុងនិរតី ដែលនាំឱ្យមានភ្លៀងធ្លាក់លាយឡំជាមួយបាតុភូតខ្យល់កន្ត្រាក់ និងផ្គររន្ទះនៅតាមតំបន់មួយចំនួនរហូតដល់ថ្ងៃទី៩ ខែមីនា។…

(រាជធានីភ្នំពេញ)៖ យោងតាមការព្យាករណ៍ស្ថានភាពធាតុអាកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម សម្រាប់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ ​កម្ពុជានឹងរងឥទ្ធិពលពីរបបខ្យល់មូសុងនិរតី ដែលនាំឱ្យមានភ្លៀងធ្លាក់លាយឡំជាមួយបាតុភូតខ្យល់កន្ត្រាក់ និងផ្គររន្ទះនៅតាមតំបន់មួយចំនួនរហូតដល់ថ្ងៃទី៩ ខែមីនា។

សម្រាប់តំបន់វាលទំនាប លទ្ធភាពនៃភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះ អាចគ្របដណ្តប់លើផ្ទៃដី ២០% ជាមួយនឹងសីតុណ្ហភាពអតិបរមា ៣៥°C និងល្បឿនខ្យល់បក់មធ្យម ៧ ម៉ែត្រ/វិនាទី។ ដោយឡែក នៅតំបន់ខ្ពង់រាប បាតុភូតនេះអាចកើតមានលើផ្ទៃដី ១០% ខណៈដែលសីតុណ្ហភាពអតិបរមាស្ថិតក្នុងរង្វង់ ៣៣°C។ ចំពោះតំបន់មាត់សមុទ្រវិញ ភ្លៀងធ្លាក់លាយឡំខ្យល់កន្ត្រាក់ និងផ្គររន្ទះ អាចគ្របដណ្តប់លើផ្ទៃដី ១៥% រួមជាមួយស្ថានភាពរលកសមុទ្រដែលមានកម្ពស់ចន្លោះពី ០,៥០ ម៉ែត្រ ទៅ ១,០០ ម៉ែត្រ។

អាស្រ័យហេតុនេះ សូមសាធារណជន​បង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិទាំងនេះ ដើម្បីជៀសវាងគ្រោះថ្នាក់ជាយថាហេតុ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ