ខេត្តកំពង់ស្ពឺ៖ ឃ្លាំងស្តុកអេតចាយដ៏ធំប្រចាំស្រុកឱរ៉ាល់ត្រូវបានអគ្គីភ័យលេបត្របាក់មិនទាន់ដឹងមូលហេតុច្បាស់លាស់នៅឡើយទេ បង្កឲ្យមានការភ្ញាក់ផ្អើលសមត្ថកិច្ចចុះជួយអន្តរាគមន៍ពន្លត់។
សមត្ថកិច្ចស្រុកឱរ៉ាល់បាននិយាយដឹងថា គិតមកដល់ព្រឹកថៃ្ងទី៦ ខែមីនា ឆ្នាំ២០២៦ នេះករណីអគ្គិភ័យឆេះឃ្លាំងស្ដុកអេតចាយដ៏ធំមួយកន្លែងស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៤៤ ក្នុងភូមិមនោរម្យ ឃុំហោងសំណំ ស្រុកឱរ៉ាល់ ខេត្ដកំពង់ស្ពឺនៅមិនទាន់រលត់ 100% នោះទេ សមត្ថកិច្ចកំពុងតែអន្តរាគមន៍បាញ់ពន្លត់ ទីតាំងឃ្លាំងស្តុកអេតចាយដ៏ធំមួយនោះ។
គូររំលឹកផងដែរថាឥទ្ធិភ័យបានលេបត្របាក់ឃ្លាំងស្តុកអេតចាយដ៏ធំប្រចាំស្រុកឱរ៉ាល់កាលពីវេលាម៉ោង០២និង៣៥នាទីរសៀលថៃ្ងទី៥ ខែមីនា ឆ្នាំ២០២៦ ភូមិមនោរម្យ ឃុំហោងសំណំ ស្រុកឱរ៉ាល់ ខខេត្ដកំពង់ស្ពឺ។
នគរបាលស្រុកឱរ៉ាល់បានបន្តឲ្យដឹងទៀតថាករណីអគ្គិភ័យមួយនេះបានផ្ដេីមឡេីងដោយការឆាបឆេះយ៉ាងសន្ធោសន្ធៅផ្សែងហោះទៅលេីអាកាស ខ្មួលខ្មាញ់ ដោយសារតែមានប្រភេទជ័រ សម្ភារៈចាស់ៗ ក្នុងនោះក៏មានឃេីញតួយន្ដហោះចាស់នៅក្នុងទីតាំងនៃកន្លែងស្ដុកអេតចាយផងដែរ។
ចំពោះមូលហេតុនៃការឆេះឃ្លាំងស្តុបអេតចាយដ៏ធំមួយនេះ៖ មិនទាន់បានការបញ្ជាក់ឱ្យជាក់លាក់នៅ
ឡេីយនោះទេ។
ការជួយអន្តរាគមន៍បាញ់ពន្លត់ក្រោមការបញ្ជាដឹកនាំពីលោកឧត្ដមសេនីយ៍ទោស្នងការនគរបាលខេត្ដកំពង់ស្ពឺ បានបញ្ជូនរថយន្ដអគ្គិភ័យពីស្នងការដ្ឋាននគរបាលខេត្ដ ពីអធិការដ្ឋាននគរបាលកក្រុង-ស្រុក ជាច្រេីនគ្រឿង រួមជាមួយរថយន្ដអគ្គិភ័យមកពីបណ្ដាលអង្គភាពផ្សេងៗ ក្រុមហ៊ុនឯកជន ដេីម្បីជួយអន្ដរាគមន៍លេីករណីអគ្គិភ័យនេះ។ចំពោះទំហំនៃការខូចខាតមិនទាន់អាចវាយតម្លៃបាននៅឡើយនោះទេ ៕







ចែករំលែកព័តមាននេះ