ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកត្រាំ ប្រកាសចូលរួមជ្រើសរើសមេដឹកនាំកំពូលអ៉ីរ៉ង់ថ្មី ខណៈសង្គ្រាមរីករាលដាលដល់ ១៤ប្រទេស

10 ម៉ោង មុន

សង្គ្រាមអ៉ី​រ៉​ង់ ៖ ប្រធានាធិបតី​អា​មេ​រិ​ក ​លោក​ដូ​ណា​ល់​ត្រាំ​គូសបញ្ជាក់​ កាលពី​ថ្ងៃ​ទី​៥​ មីនា​ ថា លោក​ត្រូវ​ចូលរួម​ក្នុង​ការ​ជ្រើសរើស​មេដឹកនាំ​កំពូល​អ៉ី​រ៉់​ង់​នា​ពេល​ខាង​មុខ ពេល​ប្រទេស​លោក ​និង​អ៉ី​ស្រា​អែ​ល​កំពុង​វាយប្រហារ​ប្រទេស​នេះ​…

សង្គ្រាមអ៉ី​រ៉​ង់ ៖ ប្រធានាធិបតី​អា​មេ​រិ​ក ​លោក​ដូ​ណា​ល់​ត្រាំ​គូសបញ្ជាក់​ កាលពី​ថ្ងៃ​ទី​៥​ មីនា​ ថា លោក​ត្រូវ​ចូលរួម​ក្នុង​ការ​ជ្រើសរើស​មេដឹកនាំ​កំពូល​អ៉ី​រ៉់​ង់​នា​ពេល​ខាង​មុខ ពេល​ប្រទេស​លោក ​និង​អ៉ី​ស្រា​អែ​ល​កំពុង​វាយប្រហារ​ប្រទេស​នេះ​ ចូល​ដល់​ថ្ងៃ​ទី​៧​ហើយ​ ។ អ៉ី​រ៉​ង់​ក៏​បន្ត​វាយប្រហារ​តបត​វិញ​ប្រឆាំង​អ៉ី​ស្រា​អែ​ល​ និង​បណ្ដា​មូលដ្ឋាន​យោធា​អា​មេ​រិ​ក ព្រមទាំង​បណ្ដា​ប្រទេស​ក្នុង​តំបន់​រហូត​ដល់​ក្រៅ​តំបន់​។

ថ្លែង​ទៅ​កាន់​កាសែត​អា​មេ​រិ​ក​ AXIOS​ លោក​ត្រាំ​បដិសេធ​ការ​ជ្រើសតាំង​លោក​ម៉ូ​សតា​បា​ខា​មេ​នី​អាយុ​៥៦​ឆ្នាំ សម្រាប់​ជំនួស​បិតា​លោក​ដែល​ស្លាប់​ក្នុង​ថ្ងៃ​ដំបូង​នៃ​ការ​វាយប្រហារ​របស់​អា​មេ​រិ​ក ​និង​អ៉ី​ស្រា​អែ​ល​លើ​អ៉ី​រ៉​ង់​។ ការ​លើក​ឡើង​បែប​នេះ​​របស់​លោក​ត្រាំ នាំ​ឲ្យ​មានការ​លើក​ពី​បញ្ហា​ដែល​ចង់​ដឹង​ថា តើ​អា​មេ​រិ​ក​ និងអ៉ី​ស្រា​អែ​ល​ចង់​ផ្ដួលរំលំ​សាធារណរដ្ឋ​អ៊ិ​ស្លា​មអ៉ី​រ៉​ង់ ​ឬ​គ្រាន់តែ​ផ្លាស់​ប្ដូរ​នយោ​បាយ​របស់​ប្រទេស​នេះ​ ។

ទន្ទឹម​នឹង​នេះ​ សង្គ្រាម​កាន់តែ​បង្កើន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ដែល​ប៉ះពាល់​ដល់​ប្រទេស​១៤​ទៀត​នៅ​
ម​ជ្ឈឹ​ម​បូព៌ា និង​ហួស​ពី​តំបន់​នោះ​។ អ៉ី​រ៉​ង់​ថ្លែង​ថា អា​មេ​រិ​ក​នឹង​ជួប​ប្រទះ​ភាព​ល្វីង​ជូរ​ចត់​គួរ​ឲ្យ​សោកស្ដាយ ដែល​បាន​ប្រើ​នាវាមុជទឹក​បាញ់​គ្រាប់បែក​បុក​ក​មេ្ទ​ច​នាវា​ពិឃាត​អ៉ី​រ៉​ង់ ក្នុង​ដែនទឹក​ស្រី​លង្កា​នៃ​មហាសមុទ្រ​ឥណ្ឌា​ ។ រដ្ឋមន្ត្រី​ការ​បរទេស​អ៉ី​រ៉​ង់​លោក​អាប់​បាស់​អា​រ៉ា​សជី បាន​ចោទប្រកាន់​កង​ម៉ា​រី​ន​អា​មេ​រិ​កថា ប្រព្រឹត្ត​អំពើ​សាហាវព្រៃផ្សៃ​មួយ​ក្នុង​សមុទ្រ ដោយ​បាញ់​ពន្លិច​នាវា​ពិឃាត​IRIS DENA​ក្នុង​មហាសមុទ្រ​ឥណ្ឌា បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​យ៉ា់ងតិច​៨៧​នាក់​។ តាម​បណ្ដាញ​សង្ក​ម​លោក​សរសេរ​ថា ចូរ​អ្នក​ចាំ​សម្ដី​របស់ខ្ញុំ​គឹ​ថា សហរដ្ឋអាមេរិក​នឹង​ស្ដាយក្រោយ​ដ៏​ជូរ​ចត់​ចំពោះ​អំពើ​របស់​ខ្លួន​។

បណ្ដា​ប្រទេស​ក្នុង​តំបន់​ឈូង​សមុទ្រ ក៏​រាយការណ៍​ដែរ​ពី​ការ​វាយប្រហារ​របស់​អ៉ី​រ៉​ង់​។ នៅ​ក្រុង​អា​ប៊ូ​ដា​ប៊ី​ប្រទេស​អេ​មី​រ៉ាត់​អា​រ៉ាប់​រួម មនុស្ស​៦​នាក់​រង​របួស ពេល​ដ្រូ​ន​មួយ​គ្រឿង​ត្រូវ​បាញ់​ទម្លាក់​នៅ​ជិត​មូលដ្ឋាន​អាកាសចរណ៍​អាល់​ដា​ហ្វ្រា ដែល​ទទួល​កងទ័ព​អា​មេ​រិ​ក​ហើយ​អំបែង​គ្រាប់បែក​បាន​ធ្លាក់​មក​លើ​ដី​។ ប្រទេស​កា​តា​វិញ​នា​ថ្ងៃ​ទី​៥ ​មីនា ​បាន​ជម្លៀស​ប្រជាជន​ចេញ ពី​ជិត​ស្ថានទូត​អា​មេ​រិ​ក​ប្រចាំ​ក្រុង​ដូ​ហា ដើម្បី​ជា​ការ​ប្រុង​ប្រយ័ត្ន បន្ទាប់​មក​រាយការណ៍​ពី​ការ​វាយប្រហារ​ដោយ​គ្រាប់​រ់​ុ​ក្កែ​ត​មួយ​។

អា​រ៉ា​ប៊ី​សា​អូឌីត​បាន​កម្ទេច​ដ្រូ​ន​មួយ ក្នុង​ខេត្ត​ជាប់​ព្រំដែន​ជាមួយ​ហ្ស៊​ក​ដា​នី​។ ស្នូរ​ស៊ីរ៉ែ​ន​បាន​លាន់ឮ​នា​រសៀល​ថ្ងៃ​ទី​៥​ មីនា​ នៅ​បា​រ៉ែ​ន ចំណែក​ក្រសួង​ការពារ​ប្រទេស​នោះ​ថ្លែង​ថា កងទ័ព​ខ្លួន​បាន​ស្ទាក់​កម្ទេច​មី​ស៊ីលអ៉ី​រ៉​ង់​៧៥​គ្រាប់ និង​ដ្រូ​ន​១២៤​គ្រឿង​តាំងពី​ចាប់ផ្ដើម​សង្គ្រាម​មក​ ។ បា​រ៉ែ​ន​អះ​អាង​ថា​មី​ស៊ីលអ៉ី​រ៉​ង់​មួយ​គ្រាប់​បាន​វាយប្រហារ​រោងចក្រ​ចម្រាញ់​ប្រេងកាត​មួយ បណ្ដាល​ឲ្យ​មាន​ភ្លើង​ឆាបឆេះ​កាលពី​យប់​ថ្ងៃ​ទី​៥ ​មីនា ​ហើយ​ត្រូវ​បាន​ពន្លត់​ និង​ថា​រោងចក្រ​នោះ​នៅ​អាច​ដំណើរការ​និង​ពុំ​មាន​ជន​រង​គ្រោះ​ឡើយ​ ។

នាវា​ដឹក​ប្រេង​១​គ្រឿង​រង​ការ​វាយប្រហារ ក្នុង​ដែនទឹក​គុយ​វ៉ែត កាលពី​ព្រឹក​ថ្ងៃ​ទី​៥​មីនា ដែល​ពង្រីក​ថែម​ទៀត​តំបន់​នាវាចរណ៍​ពាណិជ្ជកម្ម​ដែល​មាន​គ្រោះថ្នាក់​។ ទោះ​យ៉ាងណា​នាវា​នោះ​មិន​បាន​ផ្ទុះ​ឆេះ​ឡើយ​។ តាំងពី​ចាប់ផ្ដើម​សង្គ្រាម​មក​បណ្ដា​នាវា​រង​ការ​វាយប្រហារ​ក្នុង​ឈូង​សមុទ្រ​អូ​ម៉​ង់ និង​ច្រក​សមុទ្រ​ORMUZ ជា​ផ្លូវ​ដឹក​ប្រេង​ឆ្លងកាត់​ប្រមាណ​ជា​១​ភាគ​៥​នៃ​ប្រេង​ពិភពលោក​។ បែប​នេះ​នាំ​ឲ្យ​តម្លៃ​ប្រេង​ហក់​ឡើង​ខ្ពស់​ ។

អ៉ី​រ៉​ង់​វាយប្រហារ​លើ​អា​ហ្សែ​បៃ​ហ្ស​ង់
កាលពី​ថ្ងៃ​ទី​៥​ មីនា​ អា​ហ្សែ​បៃ​ហ្ស​ង់​បាន​ចោទប្រកាន់​អ៉ី​រ៉​ង់​ថា វាយប្រហារ​ដោយ​ដ្រូ​ន​តែ​ក្រុង​តេ​ហេ​រ៉​ង់​បាន​បដិសេធ​ ។ ប្រធានាធិបតី​អា​ហ្សែ​បៃ​ហ្ស​ង់​លោក​អ៉ី​ល​ហាម​អា​លី​យេ​វ​ចោទ​អ៉ី​រ៉​ង់​ថា ប្រព្រឹត្ត​អំពើ​វិបត្តិ​ភ័យ ​និង​ឈ្លានពាន​គ្មាន​មូលដ្ឋាន​បន្ទាប់​ពី​ដ្រូ​ន​មួយ​បាន​ធ្លាក់​នា​ថ្ងៃ​ទី​៥​ មីនា​ នៅ​ជិត
​ព្រ​លាន​យន្តហោះ​NAKHITCHEVAN ជា​តំបន់​មួយ​ស្តិ​ត​នៅ​ជិត​ព្រំដែន​អ៉ីរ៉ង់​។ ដ្រូ​ន​មួយ​គ្រឿង​ទៀត​បាន​ធ្លាក់​ជិត​សាលារៀន​មួយ​។ អគ្គ​រដ្ឋ​អាជ្ញា​អា​ហ្សែ​បៃ​ហ្ស​ង់​រាយការណ៍​ថា ជនស៊ី​វិល​៤​នាក់​ដែល​ធ្វើការ​នៅ​ព្រ​លាន​យន្ត​បាន​រង​របួស​។ ប្រធានាធិបតី​អា​ហ្សែ​បៃ​ហ្ស​ង់​អះអាង​ថា​កងទ័ព​លោក​ទទួល​បទបញ្ជា ឲ្យ​រៀបចំ​និង​អនុវត្ត​វិធានការ​សងសឹក​វិញ​។

សេនាធិការដ្ឋាន​កងទ័ព​អ៉ី​រ៉​ង់​បាន​បដិសេធ​ថា មិន​បាន​បញ្ជូន​ដ្រូ​ន​ទៅ​កាន់​អា​ហ្សែ​បៃ​ហ្ស​ង់​ឡើយ​។ អ៉ី​រ៉​ង់​ក៏​បដិសេធ​ច្រើន​លើក​ដែរ​ថា មិន​បាន​រើស​គោលដៅ​វាយប្រហារ​បណ្ដា​ហេដ្ឋារចនាសម្ព័ន្ធ​ប្រេង​និង​គោលដៅ​ស៊ី​វិល​ដទៃ​ៗ​ទៀត​ឡើយ ខណៈ​ដែល​ដ្រូ​ន​និង​មី​ស៊ីល​វាយ​ប​ប្រហារ​បណ្ដា​ទីតាំង​ទាំងនោះ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ