ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ័ស្តុតាងមិនអាចប្រកែកបាន ៖ ការបំផ្លិ.ចបំផ្លាញវត្តអារាម និងមូលដ្ឋានស៊ីវិលដោយកងកម្លាំងថៃ

3 ម៉ោង មុន

ព្រះ​វិហារ ៖ វត្ត​កែវ​សិក្ខា​គិរី​ស្វា​រៈ រង​ការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ ដែល​បន្សល់​ទុក​ពី​សង្គ្រាម​ឈ្លានពាន​របស់​ថៃ ។ នេះ​បើ​យោង​តាម​ផេ​ក​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា – AKP បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​០៦…

ព្រះ​វិហារ ៖ វត្ត​កែវ​សិក្ខា​គិរី​ស្វា​រៈ រង​ការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ ដែល​បន្សល់​ទុក​ពី​សង្គ្រាម​ឈ្លានពាន​របស់​ថៃ ។ នេះ​បើ​យោង​តាម​ផេ​ក​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា – AKP បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​០៦ ខែមីនា​នេះ ។

នៅ​ថ្ងៃ​ទី​០៥ ខែមីនា ឆ្នាំ​២០២៦ ម្សិលមិញ​នេះ ក្រុមការងារ​នៃ​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា (AKP) បាន​ចុះ​ផ្តិត​យក​រូបភាព នៃ​វត្ត​កែវ​សិក្ខា​គិរី​ស្វា​រៈ ដែល​រង​ការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ​បំផុត បន្ទាប់​ពី​សង្គ្រាម​ឈ្លានពាន​ពី​សំណាក់​កងកម្លាំង​ថៃ​មក​លើ​ដែន​អធិបតេយ្យភាព​កម្ពុ​ជានា​ពេល​កន្លង​មក ។

វត្ត​កែវ​សិក្ខា​គិរី​ស្វា​រៈ ដែល​ស្ថិត​នៅ​ជើងភ្នំ​ដងរែក ជាប់ជើង​ភ្នំ​ប្រាសាទព្រះវិហារ ស្ថិត​ក្នុងស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ដែល​ជាទី​អារាម​សុទ្ធសាធ សម្រាប់​ព្រះសង្ឃ​គង់នៅ និង​ប្រតិបត្តិ​ធម៌ បែ​ជា​ត្រូវ​រង​គ្រោះ​ដោយ ការ​ទម្លាក់​គ្រាប់បែក និង​បាញ់​ផ្លោង​ទៅ​វិញ​។

សូម​រម្លឹក​ជូន​ថា នៅ​ក្នុង​សង្គ្រាម​ឈ្លានពាន​របស់​កងកម្លាំង​ថៃ មក​លើ​ដែន​អធិបតេយ្យភាព​កម្ពុជា ទាំង​ពីរ​លើក ថៃ​បាន​ធ្វើការ​បាញ់​ផ្លោង និង​ទម្លាក់​គ្រាប់បែក មិន​រើសមុខ មិន​រើស​ទីតាំង ដែល​បណ្តាល​ឱ្យ​ស្លាប់ និង​របួស​ជន​ស៊ី​វិល​ជា​ច្រើន​នាក់ ខូចខាត​ជា​ទម្ងន់​នូវផ្ទះ​សម្បែង ហេដ្ឋារចនាសម្ព័ន្ធ​ស៊ី​វិល វត្ត​អារាម សាលារៀន មណ្ឌល​សុខភាព និង​ប្រាសាទបុរាណ ផង​ដែរ​។

ភ័ស្តុតាង​ទាំងនេះ គឺជា​ឧក្រិដ្ឋកម្ម​សង្គ្រាម ដែល​បង្ក​ឡើង​ដោយ​កងកម្លាំង​ឈ្លានពាន​ថៃ ដែល​បាន​រំលោភច្បាប់​សង្គ្រាម និង​ច្បាប់​អន្តរជាតិ ដែល​បាន​ចែង​យ៉ាង​ច្បាស់​ថា មូលដ្ឋាន​ស៊ី​វិល និង​ប្រជាជន​ស៊ី​វិល នឹង​មិន​ត្រូវ​ជ្រើស​ជា​គោលដៅ​នៅ​ក្នុង​សង្គ្រាម​ជា​ដាច់ខាត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ